លោក សាយ​ សំអាល់​រដ្ឋមន្ត្រីក្រ​សួងបរិស្ថានគួ​រពិនិត្យមើលសេ​ចក្ដីវិនាសព្រៃ​ឈើនៅ​ក្នុ​ងតំបន់ដែ​នជម្រកសត្វព្រៃស្រែពក​ជិតរលាយអស់​ហើយ

ប្រភពពី​ប្រជា​សហគមន៍​ការពារ​ ព្រៃឈើ​ក្នុងស្រុក​កោះ​ញែក  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ ជាច្រើន​នាក់​  កំពុង​បង្កើន​សកម្មភាព​កាប់ ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​យ៉ាង​ពេញ បន្ទុក​ដោយ​គ្រាន់ តែ​បង់លុយ​ឲ្យ​លោក  ព្រំ សុ​វណ្ណា ព្រមទាំង​បក្ខពួក​តាម ​ការកំណត់​ប៉ុណ្ណោះ​គឺ​អ្វីៗ ​អាច​ប្រព្រឹត្ត​ដោយ ​រ លូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  ក្នុង​មួយ​យប់ៗ​ឈ្មួញ​ដឹកជញ្ជូន​ ឈើ​ចេញពី​តំបន់​ដែនជម្រក សត្វព្រៃ ​ស្រែ​ពក តាម​រថយន្ត​បង្កុង​និង​រថយន្ត ​កែច្នៃ​រាប់សិប​គ្រឿង​ហើយ​ លោក ព្រំ សុ​វណ្ណា និង​បក្ខពួក​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​។ មាន​បុគ្គល​២​នាក់​ឈ្មោះ ដា និង​ឈ្មោះ ក្របី គឺជា​អ្នករត់​ការបើកផ្លូវ​ ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី ​តំបន់​ដែនជម្រកសត្វ ព្រៃ​ស្រែ​ពក ទៅ​ស្រុ ក​យួន ក្នុងខណៈដែល​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌល គិរី កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​។

ប្រភពពី​សកម្មជន​ព្រៃឈើ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ឈ្មួញ​ជាច្រើន​នាក់​កំពុង​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​យ៉ាង​ពេញបន្ទុក ដោយសារតែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ព្រំ សុ​វណ្ណា នាយក​ដែនជម្រកសត្វព្រៃ​ស្រពក​ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន​។ ទន្ទឹមនឹងនេះ​ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ទេនោះ​គឺ​លោក ព្រំ សុ​វណ្ណា មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​នោះទេ​។ ដូច្នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ចាត់វិធានការ​ទៅលើ​អំពើពុករលួយ​របស់លោក ព្រំ សុ​វណ្ណា នាយក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ជាបន្ទាន់​ក្នុងខណៈដែល​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក កំពុងតែ​ប្រឈម​នឹង​សេចក្ដី​វិនាស​។

​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្ត​ម​ណ្ដ​ល​គិរី បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ព្រំ សុ​វណ្ណា នាយក​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ហ៊ាន​បើកដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក យ៉ាង​រាលដាល​ដូច​សព្វថ្ងៃនេះ​គឺមាន​ការ​ឃុ​ប​ឃិ​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ក៏ដូចជា​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ផងដែរ​។ អាច​និយាយបានថា ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដូច​សព្វថ្ងៃ​នេះហើយ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចៀស​មិន​ផុតពី​សេចក្ដី​វិនាស​ក្នុងពេល​ឆាប់ៗ​ខាងមុខ​នេះឡើយ​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យមើល​សេចក្ដី​វិនាស​នៃ​ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី ជាបន្ទាន់។បឋម

c-768x576 abc-2-1