ប្រភពពីសំណាក់ មន្ត្រីបម្រើការងារនៅច្រកទ្វារអន្តរជាតិ គីឡូ១៣ឬច្រកភ្នំដី ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យ ដឹងថា ការប្រ ថាប់ ត្រា លើលិខិតឆ្លងដែនមិនមាន ការបែងចែកលិខិតឆ្លងដែន ធម្មតាឬលិខិតឆ្លងដែនពិសេសនោះទេ ប៉ុន្តែមន្ត្រីន គរបាលអន្តោ ប្រ វេសន៍ ប្រចាំច្រកនេះ បែរជាមានការបែងចែកជាលិខិតឆ្លងដែន ពិ សេសដើម្បីគាបយកលុយពីអ្នកឆ្លង ដែនចូលទឹកដីសៀម តាមអំពើចិត្ត។ លោកវរសេនីយ៍ឯក ព្រី សាណូ មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិគីឡូ១៣ គឺជាអ្នកបើកដៃឲ្យមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្តហើយប្រមូលលុយបានយ៉ាងច្រើនយកទៅចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ ដូច្នេះថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ គួរចាត់វិធានការទប់ស្កាត់ទង្វើមិនប្រក្រតីរបស់លោក ព្រី សាណូ នាយប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិគីឡូ១៣ឬច្រកភ្នំដី ព្រមទាំងបក្ខពួកជាបន្ទាន់ដើម្បីកុំឲ្យពួកគេប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយតាមអំពើចិត្ត។
តាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅច្រកទ្វារអន្តរជាតិគីឡូ១៣ឬច្រកភ្នំដី បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកនេះបានប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន ធ្វើឲ្យប្រជាពលរដ្ឋរិះគន់យ៉ាងពេញបន្ទុក។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិគីឡូ១៣ បានគាបយកលុយពីពលករខ្មែរដែលឆ្លងដែនចូលទៅធ្វើការងារលើទឹកដីសៀម ក៏ដូចជាគាបយកលុយពីពលរដ្ឋខ្មែរដែលឆ្លងដែនចូលទៅកម្សាន្តក្នុងប្រទេសសៀមយ៉ាងគឃ្លើន។ ក្នុងនោះករណីមន្ត្រីនគរបាលអន្តោប្រវេសន៍តម្រូវឲ្យពលករខ្មែរនិងពលរដ្ឋខ្មែរបង់លុយថ្លៃប្រថាប់ត្រាលើលិខិតឆ្លងដែនលើសការកំណត់គឺជាអំពើពុករលួយយ៉ាងច្បាស់ក្រឡែត ដូច្នេះថ្នាក់ដឹកនាំអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ។
មន្ត្រីមួយចំនួនដែលបម្រើការងារនៅច្រកទ្វារអន្តរជាតិគីឡូ១៣ ឬច្រកភ្នំដីបានឲ្យដឹងថា ចាប់តាំងពីមានការប្រើក្លាយច្រកតំបន់ភ្នំដីទៅជាច្រកទ្វារអន្តរជាតិ គឺមានពលរដ្ឋខ្មែរចេញទៅប្រទេសសៀមតាមច្រកនេះកាន់តែច្រើនឡើងៗ ហើយឈ្មួញមួយចំនួនក៏នាំចូលទំនិញពីទឹកដីសៀមតាមច្រកនេះផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺនៅពេលពលរដ្ឋខ្មែរចូលទៅកម្សាន្តក្នុងទឹកដីសៀមត្រូវមន្ត្រីនគរបាលអន្តោប្រវេសន៍តម្រូវឲ្យបង់លុយ៤៥០បាតឬប្រមាណ៥ម៉ឺនរៀលសម្រាប់ការប្រថាប់ត្រានៅលើលិខិតឆ្លងដែនមួយច្បាប់។ ការដែលមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិគីឡូ១៣ គាបយកលុយពីអ្នកឆ្លងដែនចូលទឹកដីសៀមតាមអំពើចិត្តបែបនេះ គឺធ្វើឲ្យមានការរិះគន់ពីប្រជាពលរដ្ឋដែលចេញចូលទឹកដីសៀមតាមច្រកនេះយ៉ាងខ្លាំងក្លា។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏ដូចជានាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរបណ្ដែតបណ្ដោយឲ្យក្រុមមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិភ្នំដី ធ្វើអ្វីៗតាមអំពើចិត្តរបស់ខ្លួនទៀតនោះទេ។បឋម
Recent Comments