លោក ​ម៉ៅ ធនិន ​អភិបាលខេត្តពោ​ធិ៍សាត់និងមេ​រដ្ឋបាលព្រៃ​ឈើនៅស​ម្ងំស្ងៀមទុក​អោ​យមេឈ្មួញ​ជើងខ្លាំង​ឈ្មោះ តាំង អៀង​កាប់បំផ្លាញព្រៃ​ឈើក្នុង​​ស្រុកវាល​វែងតាមអំពើ​ចិ​ត្ត?

ថ្មីៗ​កន្លងទៅនេះ​មេ​ឈ្មួញ  តាំង អៀង សម្រុក​ដឹកឈើ​ប្រភេទ ​ធ្នង់​និង​រាជ​កុល​ចេញពី​ស្រុក​ភ្នំក្រវាញ  និង​ស្រុក​វាលវែង  ចូលមក​រាជធានី​ភ្នំពេញ ​និង​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន  ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​ សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ​គិតតែ​ពី​រឿង​ប្រមូល​លុយ ​ដាក់​ហោ ប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ប៉ុណ្ណោះ​ ។ ប្រការនេះ​កំពុងតែ​ធ្វើ​ឲ្យ​ព្រៃឈើ ​នៅក្នុង​តំបន់​ដែនជម្រកសត្វ ព្រៃ​ភ្នំ​សំ​កុស ដែនជម្រក សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់  និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​ កណ្ដាល ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​នា ពេល​ឆាប់ៗ​ខាងមុខ ចៀស​មិន​ផុត​ឡើយ​ ។ អ្វីដែល​គួរកត់សម្គាល់ ​នោះ​គឺ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ​ពេលដែល​ព្រៃឈើ​ក្នុង ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង  ខេត្តពោធិ៍សាត់ កំពុង​រង​ការបំផ្លាញ​យ៉ាង​ម ហន្តរាយ​

 ប្រជាពលរដ្ឋ​រស់នៅក្នុង​ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​៣​ខែ​កន្លងមកនេះ​មេ​ឈ្មួញ តាំង អៀង បាន​សម្រុក​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​វាលវែង យ៉ាង​ពេញបន្ទុក​ហើយ​គ្មាន​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ​រូបនេះ​ឡើយ​។ លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ត្រូវ​មជ្ឈដ្ឋាន​មួយចំនួន​រិះគន់ថា​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​ព្រៃឈើ​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ ហើយ​បណ្ដោយ​ឲ្យ​មេ​ឈ្មួញ តាំង អៀង បន្តសកម្មភាព​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ​។ បើទោះបី​មេ​ឈ្មួញ តាំង អៀង ប្រើ​អាជ្ញាប័ណ្ណ​ហួស​សុពលភាព​របស់​ក្រុមហ៊ុន​អឹម​ឌី​អេស​(MDS) ដើម្បី​ដឹកជញ្ជូន​ឈើ​យ៉ាងណា​ក៏​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ មិន​ចាត់វិធានការ​បង្ក្រាប​ដែរ​។ ហេតុនេះហើយ​ទើប​សកម្មជន​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​រិះគន់ថា អភិបាលខេត្ត​ពោធិ៍សាត់ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​ឃុំ​មួយចំនួន​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ក៏​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ដែរ​ព្រោះ​មេ​ឈ្មួញ តាំង អៀង កំពុង​បង្កើន​សកម្មភាព​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​នេះ​យ៉ាង​គគ្រឹកគគ្រេង​។ បើទោះបី​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​អឹម​ឌី​អេស របស់​មេ​ឈ្មួញ ទ្រី ភាព ហួស​សុពលភាព​យូរ​ឆ្នាំ​មកហើយ​ក៏ដោយ​ក៏​មេ​ឈ្មួញ តាំង អៀង អាច​ប្រើប្រាស់​អាជ្ញាប័ណ្ណ​នេះ​ដើម្បី​បន្ត​កាប់បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​ដដែល​។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ លោក ប៉ាន់ មរកត ក៏ដូចជា​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ មិន​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឡើយ​ហើយ​កំពុង​នាំគ្នា​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ទទួលផល​ប្រយោជន៍​។(មានតភាគ)

30429749_1696747593752157_195951727_n30429385_1696747587085491_1373708071_n5C0EE3C4-E728-4876-9595-4B6E74669E0B fn-2017-09-07-10-27-04-0