ឈ្មួញធំៗ​ជើងចាស់វស្សា​សម្រុកដឹក​ឈើចេញពីស្រុក​កែវសីមាចេញ​ទៅស្រុកយួន​ដោយរ​លូន​មានការឃុប​ឃិតជា​លក្ខណះប្រពន្ធ័

ប្រភពពី​សកម្មជន​ព្រៃឈើ​ និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល ​ក្នុង​ខេត្តមណ្ឌលគិរី បាន​ ឲ្យ​ដឹងថា លោក ជុ​យ  សុឃាង នាយផ្នែក​រដ្ឋបាល ​ព្រៃឈើ​ស្រែ​ខ្ទុ​ម លោក ឌិន ប៊ុនធឿន  នាយក​តំបន់​អភិរក្ស​ជីវៈចម្រុះ​ កែវ​សីមា និង​លោក  ស្រ៊ុន ឈួន  នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា យ៉ាង​អនាធិបតេយ្យ​។ ឈ្មួញ​២​នាក់​ឈ្មោះ ញ៉ា​ញ់ និង​ឈ្មោះ ស្រី​លីន គឺជា​អ្នក​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កែវ​សីមា ចូលទៅ​ស្រុក​យួន​តាម​ច្រក​ង៉ាំ​ដី យ៉ាង​ពេញបន្ទុក​ហើយ​ឈើ​មួយចំនួន​ត្រូវគេ​ប្រមូល​ទិញ​មកពី​ស្រុក​អូររាំង និង​ស្រុក​កោះ​ញែក ផងដែរ​។ ឈ្មួញ​ឈ្មោះ ញ៉ា​ញ់ និង​ឈ្មោះ ស្រី​លីន ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​រត់ការ​ប៉ាវ​ផ្ដាច់​ច្រក​ង៉ាំ​ដី ក្នុងការ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ព្រោះ​ឈ្មួញ​២​នាក់​នេះ​បង់លុយ​តាម​ការកំណត់​របស់​ម​ន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ឲ្យ​ទើសចិត្ត​ម្ដងណា​ឡើយ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​កែវ​សីមា បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មាន​ឈ្មួញ​២​នាក់​ឈ្មោះ ញ៉ា​ញ់ និង​ឈ្មោះ ស្រី​លីន កំពុង​សម្រុក​ដឹកឈើ​ចេញពី​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា និង​ពី​តំបន់​ផ្សេងៗ​ទៀត​ចេញទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​លោក អ៊ុំ វណ្ណ​សុភ័គ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​ឈ្មួញ​បន្ត​សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម ពិនិត្យមើល​សកម្មភាព​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តមណ្ឌលគិរី យ៉ាង​គគ្រឹកគគ្រេង​នោះ​ខ្លះ​ផង​។

តាមរយៈ​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ញ៉ា​ញ់ និង​ឈ្មួញ​ឈ្មោះ ស្រី​លីន ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ង៉ាំ​ដី យ៉ាង​ពេញបន្ទុក​គឺ​លោក ជុ​យ សុឃាង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រែ​ខ្ទុ​ម លោក ឌិន ប៊ុនធឿន នាយក​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា និង​លោក ស្រ៊ុន ឈួន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ អាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​បាន​យ៉ាងច្រើន​។ ហេតុនេះហើយ​ទើប​ឈ្មួញ​ឈ្មោះ ញ៉ា​ញ់ និង​ឈ្មួញ​ឈ្មោះ ស្រី​លីន នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​ការរំខាន​ព្រោះ​សូម្បីតែ​លោក ឡោ សុខា ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី និង​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដើម្បី​ផលប្រយោជន៍​ដែរ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក កែវ សុភ័គ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី គឺជា​អ្នក​បើកដៃ​ឲ្យ​លោក ឌិន ប៊ុនធឿន នាយក​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា ឃុបឃិត​ឲ្យ​ឈ្មួញ​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​អភិរក្ស​យ៉ាង​ពេញបន្ទុក​។ បឋម

30429749_1696747593752157_195951727_n 30429385_1696747587085491_1373708071_n 30429567_1696747563752160_1514349322_n