លោក​ នុប សំអាន​មេគយច្រកទំនប់រលក​ប្រព្រឹត្តអំពើពុ​ករលួយជិះ​សេះលែងដៃ​មិនញ​ញើតអង្គភាព​ប្រឆាំងអំពើពុ​ករលួ​យ

សេចក្ដីរាយការណ៍​​ ពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​ឲ្យ​ដឹងថា  បន្ទាប់ពី​លោក នុប សំអាន ទទួលបាន ​តំណែង​ជា​ប្រធាន ការិ យា ល័យ​គយ​ប្រចាំ​ច្រក​ទំនប់រលក  រួចមក​គឺ​លោក នុប សំអាន បាន​ឃុបឃិត​ ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ  ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើន ឡើងៗ​។ ក្នុង​មួយថ្ងៃៗ​មាន​ទូក ​ជាច្រើន​គ្រឿង​ចូល​ផ្ទេរ​ទំនិញ​ដាក់ ​រថយន្ត​នៅ​ច្រក​ទំនប់រលក ហើយ​ ដឹកជញ្ជូន​ចេញ​យ៉ាង ​រលូន​ដោយ​ពុំមាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ព្រោះ​លោក នុប សំអាន បាន​ជួយ​សម្របសម្រួល​ដល់​ក្រុម​ឈ្មួញ​រួចទៅហើយ​។ ចំណែក​មន្ត្រី​គយ​ចល័ត​ក្នុង​ខេត្ត​ព្រះសីហនុ ក៏ដូចជា​មន្ត្រី​គយ​ចល័ត​លើផ្លូវ​ជាតិ​លេខ​៤ ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​លោក នុប សំអាន ផងដែរ​ទើប​ឃុបឃិត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ចូលមក​រាជធានី​ភ្នំពេញ យ៉ាង​សុខ​ស្រួល​។ អាច​និយាយបានថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក រួចមក​គឺ​លោក នុប សំអាន និង​បក្ខពួក​កំពុង​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម គួរ​ចាត់វិធានការ​ទប់ស្កាត់ជាបន្ទាន់។

តាម​ប្រភពពី​មន្ត្រី​គយ​និង​ភ្នាក់ងារ​គយ​នៅក្នុង​ខេត្ត​ព្រះសីហនុ មួយចំនួន​បាន​ឲ្យ​ដឹងថា មេ​គយ​ច្រក​ទំនប់រលក ដែល​ទើប​ចូលកាន់​តំណែង​កាលពីពេល​ថ្មីៗ​នេះ​គឺ​លោក នុប សំអាន កំពុង​សាង​ស្នាដៃ​ក្នុងការ​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក នុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ក៏ដូចជា​ទំនិញ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​

 មន្ត្រី​គយ​ក្នុង​ខេត្ត​ព្រះសីហនុ ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា ដោយសារ​លោក នុប សំអានចំណាយ​ដើមទុន​យ៉ាងច្រើន​ក្នុងការ​ទទួលបាន​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក ទើប​ខំប្រឹង​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ស្រង់ដើម​ ​។

មន្ត្រី​នៅ​ច្រក​ផែ​ទំនប់រលក ឬ​ផែ សូ ជុង​ហួរ ក្នុង​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​ឲ្យ​ដឹងថា កំពង់ផែ​នេះ​គឺជា​កន្លែង​ដែល​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ស្រេច​តែ​អំពើ​ចិត្ត​ព្រោះ​លោក នុប សំអាន គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។ ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​ដែល​ឈ្មួញ​ខិលខូច​នាំចូល​តាម​ច្រក​នេះ​មានដូចជា ម៉ូតូ​ទំនើបៗ គ្រឿង​អេឡិចត្រូនិក ស្រា​ថ្លៃៗ គ្រឿងសំអាង និង​ទូរស័ព្ទដៃ​ទំនើបៗ​ទៀតផង​។ លោក នុប សំអាន ប្រធានការិយាល័យ​គយ​ច្រក​ទំនប់រលក មិន​ត្រឹមតែ​មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់​នោះទេ​គឺ​បែរជា​ឃុបឃិត​សម្របសម្រួល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រការនេះ​បានធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​មិនគួរ​មើលរំលង​បញ្ហា​នេះឡើយ​។បឋម

30624072_442223712865261_5740106985173417984_n-150x150