ប្រភពដែលស្និទ្ធនឹងលោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា ក្នុងនាមជាប្រធានមន្ទីរ គឺលោក ស្រី ស៊ីន គិតតែពីរឿង ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយរាល់គ ម្រោងចំណូលចំណាយរបស់មន្ទីរសុខាភិបាល ខេត្តកំពង់ធំ ស្ថិតនៅក្នុងភាពអាថ៌ កំបាំងបង្កប់ទៅ ដោយអំពើពុករលួយតាម ច្រើនរូបភាព។ ក្នុងនោះករណីអ្នកបើកអាជីវកម្មលក់ថ្នាំ ពេទ្យនិងបើកកន្លែងព្យាបាលជំងឺដោយ គ្មានសញ្ញា បត្រ ជាគ្រូពេទ្យពិតប្រាកដ ហើយជួលសញ្ញាបត្រអ្នកដ ទៃមកបើកអាជីវកម្មគឺកំពុងធ្វើឲ្យប្រជាពលរដ្ឋច្រើននាក់ ត្រូវរងគ្រោះបាត់បង់អាយុជីវិតជាបន្តបន្ទាប់?។ ដូច្នេះហើយទើបមានការអំពាវនាវឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏ដូចជាស្ថាប័នពាក់ព័ន្ធចាត់វិធានការត្រួតពិនិត្យភាពមិនប្រក្រតីនៅក្នុងមន្ទីរសុខាភិបាលខេត្តកំពង់ធំ ជាបន្ទាន់។
បើមិនដូច្នេះទេលោក ស្រី ស៊ីន និងបក្ខពួកគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ហើយប្រជាពលរដ្ឋគឺជាអ្នករងគ្រោះដោយសារគ្រូពេទ្យដែលគ្មានសញ្ញាបត្រ ហើយជួលសញ្ញាបត្ររបស់អ្នកដទៃមកបើកអាជីវកម្ម។
ប្រភពពីមន្ត្រីនៅក្នុងមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានឲ្យដឹងថាលោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ក្រៅពីប្រើអំណាចឃុបឃិតជាមួយបក្ខពួកមួយក្ដាប់តូចប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាព គឺលោក ស្រី ស៊ីន ថែមទាំងបង្កឲ្យមានភាពមិនប្រក្រតីមួយចំនួនកើតឡើងទៀតផង។ ជាក់ស្ដែងគ្រូពេទ្យមួយចំនួនដែលកំពុងបើកកន្លែងព្យាបាលជំងឺនៅក្នុងក្រុងស្ទឹងសែន ស្រុកស្ទោង និងបណ្ដាស្រុកមួយចំនួនទៀតក្នុងខេត្តកំពង់ធំ ត្រូវបានគេដឹងថាជួលសញ្ញាបត្ររបស់អ្នកផ្សេងមកបើកអាជីវកម្ម។ បញ្ហានេះគឺជារឿងដែលលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល មិនគួរមើលរំលងតទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ភាពអសកម្មនិងទង្វើមិនប្រក្រតីរបស់លោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ជាបន្ទាន់។
តាមការបង្ហើបពីមន្ត្រីមន្ទីរសុខាភិបាលខេត្តកំពង់ធំ មួយចំនួនបានឲ្យដឹងទៀតថា អ្នកប្រកបអាជីវកម្មលក់ថ្នាំពេទ្យនិងបើកកន្លែងព្យាបាលជំងឺជាច្រើនកន្លែងក្នុងខេត្តកំពង់ធំ ពុំមានសញ្ញាបត្រវិជ្ជាជីវៈគ្រូពេទ្យត្រឹមត្រូវឡើយ។ អ្នកខ្លះបានជួលសញ្ញាបត្រអ្នកដទៃមកធ្វើអាជីវកម្មយ៉ាងងងើល ហេតុនេះហើយទើបកន្លងមកមានប្រជាពលរដ្ឋរងគ្រោះស្លាប់បាត់បង់ជីវិតតាមកន្លែងព្យាបាលជំងឺមួយចំនួនក្នុងខេត្តកំពង់ធំ។ ប្រភពបានឲ្យដឹងទៀតថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ទេនោះគឺអ្នកគ្មានសញ្ញាបត្រជាគ្រូពេទ្យ មិនអាចបើកអាជីវកម្មលក់ថ្នាំពេទ្យឬបើកកន្លែងព្យាបាលជំងឺយ៉ាងអនាធិបតេយ្យដូចសព្វថ្ងៃនេះឡើយ។បឋម
Recent Comments