ខេត្តមណ្ឌលគីរី៖ ប្រភពឲ្យដឹងថាក្រុមហ៊ុនលឹម រ៉ូយ៉ាល់ ល្បីល្បាញការកាប់បំផ្លាញខាង ក្រៅ ក្រុមហ៊ុន តំបន់ អន្ទ្រង និង ព្រៃអភិរក្សជីវ: ចម្រុះ បរិស្ថានភ្នំព្រិច នៅក្នុងស្រុកកោះញែក ដឹកចូលក្រុមហ៊ុន នៅ ជា ប្រធានបទយ៉ាង ក្ដៅគគុកខណ : ក្រុមហ៊ុន មាន ច្បាប់ មិនគោរពច្បាប់ ដែល ក្រុមឈ្មួញ ថ្លើមធំធ្វើសកម្មភាពល្មើសច្បាប់ ផ្គើនទៅហ្នឹងគោលការរបស់រដ្ឋាភិបាល ថែម ទាំង ប្រឆាំងអនុសាសន៍របស់ សម្ដេចតេជោហ៊ុនសែនថែមទៀតផង។ ការចុះផ្សាយរបស់អង្គភាពយើងក្នុងគោល បំណង ឲ្យសមត្ថ កិច្ច ជំនាញ ពាក់ពន្ធ័ជាពិសេសលោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី ជួយទប់ស្កាត់ ឲ្យទាន់ ពេលវេលាប្រជាពលរដ្ឋ ក៏បានសុំណូមមពរ ឲ្យ លោក អភិបាលខេត្ត រូបនេះ ចេញមុខស្រាយ ដើម្បីបញ្ចប់ពាក្យចាមរាមមិនល្អកំឲ្យប្រជាពលរដ្ឋយល់ច្រឡំជាមួយរដ្ឋាភិបាលដ៏ល្អផូផង់(ខឹងគោវ៉ៃរទេះ) ។ប៉ុន្តែមកដល់ពេលនេះ សកម្មភាពកាប់បំផ្លាញ និងដឹកជញ្ជូនឈើ ចេញនៅ ចំណុចខាងលើ ទៅប្រទេវៀតណាមរបស់ ក្រុមហ៊ុន(លឹម រ៉ូយ៉ាល់) រិតតែល្បីរន្ទឺ ខ្លាំង ជាមុនបន្ថែមទៀត។ប្រភពច្បាស់ការណ៍បានបង្ហើបប្រាប់ឲ្យអង្គភាពយើងដឹងថាមេឈ្មួញងាជាឧកញ៉ាល្បីៗដូចជាទី១.ឧកញ៉ា សី ទី២.ឧកញ៉ាលក្ខ័ ទី៣.ឧកញ៉ាតុបវីរ៉ាដា ទី៤.ឧកញ៉ាមន្នី ទី៥.មេឈ្មួញឈ្មោះចយ ទី៦.ឧកញ៉ាសឹងសំអុល ឈ្មួញឈើដ៏ល្បីល្បាញ ខាងបំផ្លាញព្រៃឈើទាំងនេះ ភាគច្រើនជា អតីតមេការ លោក ឧកញ៉ា ទ្រីភាព។ ប្រភពបានបង្ហើបប្រាប់បន្តទៀតថា ក្រុមឧក្រិដជនបំផ្លាញព្រៃឈើ ទាំងនេះបាន បំផុស ប្រជាពលរដ្ឋរាប់រយនាក់ឲ្យកាន់រណាយន្ដចូលកាត់ឈើក្នុងដែនអភិរក្សភ្នំព្រិចដឹកជញ្ជូនទៅប្រទេសវៀតណាមតាមច្រករបៀងនិងច្រកអន្ដរជាតិមួយចំនួនតាម ក្រវ៉ាត់ព្រំដែន កម្ពជា-វៀតណាម នៅខេត្តប៉ែក ឥសាន្ដ បានដោយរលូនជ្រក ក្រោមឡេសកាត់ PCពី( ក្រុមហ៊ុន លឹម រ៉ូយ៉ាល់ )។សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងមន្ត្រីអង្គការក្រៅ រដ្ឋាភិបាល បានប្រាប់ បន្ថែមទៀតថា មានរថយន្ដយីឌុប ធុនយក្សជាច្រើនគ្រឿង ដឹកជញ្ជូនឈើលើសទម្ងន់រថយន្ដ១គ្រឿង៤០-៤៥ម៉ែតគូបចេញ ពីក្នុងដែនអភិរក្សបរិស្ថានភ្នំព្រិច ស្រុកកោះញែកដោយរលូន គ្មានសមត្ថកិច្ចខាងណាមួយ ចុះមក ត្រួតពិត្យ។ សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលនៅក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ព្រៃឈើនៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រិច និងតំបន់ដែនជម្រកសត្វព្រៃស្រែពក ចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យនាពេលឆាប់ៗខាងមុខនោះឡើយ ព្រោះក្រសួងនិងស្ថាប័នពាក់ព័ន្ធមិនចាត់វិធានការបង្ក្រាបបទល្មើសដែលនៅតែបន្តកើតឡើងយ៉ាងពេញបន្ទុកនោះឡើយ។ ជាក់ស្ដែងបច្ចុប្បន្ននេះក្រុមហ៊ុនលឹមរ៉ូយ៉ាល់ ក៏ដូចជាមេឈ្មួញ នៅតែអាចកាប់ឈើហើយដឹកជញ្ជូនឈើចេញពីតំបន់ព្រៃការពារ ព្រៃអភិរក្ស និងព្រៃសហគមន៍ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី យ៉ាងគំហុក។ ចំណែកលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី និងមន្ទីរពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី ដូចជាមន្ទីរបរិស្ថាន មន្ទីរកសិកម្ម ព្រមទាំងមេរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កំពុងសម្ងំទទួលផលប្រយោជន៍យ៉ាងស្ងាត់ស្ងៀម។ជុំវិញព័ត៌មានខាងលើនេះអង្គភាពយើងមិនអាច សុំការបកស្រាយ លំអិត បន្ថែមពី សមត្ថកិច្ចកិច្ចពាក់ព័ន្ធបានទេ។បឋម
Recent Comments