ខេត្តរតគិរី៖ បន្ទាប់ពីទទួលព័ត៌មានពី ប្រជាពលរដ្ឋមកថាមានរថយន្ត កែច្នៃកំពុងតែ ដឹកជញ្ជូនឈើយកមក លាក់ ទុក នៅក្នុង ចម្ការ ម្រេច របស់លោកមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកអណ្ដូងមាសនោះ ខណៈភ្នាក់ងា រអង្គភាព យើងបានចុះទៅយក ព័ត៌មានជាក់ស្ដែង ក៏បានឃើញគំនរឈើនៅ កន្លែងនោះពិតប្រាកដមែន។ ប៉ុន្តែអ្វីដែលគួរសោក ស្ដាយនោះ គឺ ភ្នាក់ងារ យើង បាន ទាក់ទងទៅមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកអណ្ដូងមាសតែម្តងតាមទូរស័ព្ទ ដើម្បីបង្ក្រាប តែដូចគេមិន បានឃើញ លោកមេ បញ្ជាការចុះនិងមិនបានឆ្លើយតប នូវសេចក្តីរាយការនេះទេខណៈប្រភពទម្លាយ ពីសមត្ថកិច្ចសូមមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា អ្នកដែលកាងឈើអោយឈ្មោះ ណាត នេះ គឺជាមេបញ្ជាការកងរាជអាវុធហត្ថស្រុក អណ្ដូងមាសតែម្តង។
ប្រ ជាពលរដ្ឋដែល រស់នៅភូមិពេង និងភូមិចង បានប្រាប់សារពត៌មាន យើងថាឈើទាំងនោះពួកគេត្រៀម ដឹកជញ្ជូនចេញ តាមច្រក ផ្លូវរបៀងខ្សែក្រវាត់ព្រំដែនកម្ពុជា វៀតណាម លេខ១៩នឹងលេខ១៧ ដែកច្រកទាំងពីរនេះគ្រប់គ្រងដោយ លោក មេ ប៉ុ ស្តិ៍នគរ
បា ល ៣០២ ហៅ មេប៉ុស្តិ៍ ភូមិ ចងឈ្មោះ ខាំ ត្រូវជាប្អូនថ្លៃ របស់លោកបុត្រ តាលី ប្រធានវីរៈការពារព្រុំដែនជើង គោក ពួកគេ ពីរនាក់ បងប្អូនកំពុងតែបើកដៃឲ្យមេឈ្មួញដឹកជញ្ជូន ឈើដោយខុសច្បាប់ឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមតាម អំពើ ចិត្ត ។ពាក់ព័ន្ធព័ត៌មានខាងលើនេះ អង្គភាពយើង ទទួលស្វាគមន៍រង់ចាំការបកស្រាយ ពីសមត្ថកិច្ចពាក់ព័ន្ធ រាល់ម៉ោង ធ្វើការ ប្រសិនបើមានប្រតិកម្មណាមួយនោះ។បើទោះបីយ៉ាងណាក៏ដោយនោះ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអណ្ដូងមាស ខេត្តរតនគិរីសូមសំណូមពរដល់ លោកថង សាវុន អភិបាលនៃគណ:អភិបាលខេត្តរតនគិរី ជួយពិនិត្យ មើលនិងចាត់វិធាន ការបង្ក្រាប ទាន់ពេលវេលា ពិសេសពិនិត្យមើល មន្រ្តីក្រោមឱវាទ។បឋម
Recent Comments