ភ្នំពេញ៖រយះពេលប៉ុន្មាន ថ្ងៃមកនេះ បណ្ដារសារព័ត៌មាន អេឡិចត្រូនិច មួយចំនួនបានផ្សព្វ ផ្សាយ រឿងអាស្រូវ មេគយ ប្រចាំ ផែទំនប់ រលក ក្នុងការឃុបឃិតគ្នា បើកដៃឲ្យក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធ យ៉ាងពេញបន្ទុk។
បើតាមព័ត៌មានចេញផ្សាយថាលោកនុប សំអាន ប្រធានការិយាល័យ គយ និងរដ្ឋាករ ប្រចាំផែ ទំនប់រលក ដែលទើបឡើងថ្មី ជំនួសមេគយចាស់ ដែលត្រូវចូលនិវត្តន៍ កាលពីប៉ុន្មានថ្ងៃមុននេះ កំពុងបន្ត បើកដៃឲ្យឈ្មួញ នាំចូលទំនិញ គេចពន្ធនិង ខុស ច្បាប់ ដើម្បីប្រមូលលុយ ស្រង់ដើម ដូចដែលមន្ត្រីមួយចំនួន បានបង្ហើបឲ្យដឹងថា ទម្រាំបានឡើងធ្វើជា មេគយប្រចាំ ផែទំនប់រលក ដែលជាប៉ុស្តិ៍ខ្លាញ់ ត្រូវចាយលុយ រាប់សិបដុំ និងត្រូវមានខ្នងបង្អែក ជួយជ្រោមជ្រែងផងដែរ។
ព័ត៌មានដដែលថា ផែទំនប់រលក ឬ ផែលោក សូ ជុងហ៊ួរ ស្ថិតក្នុង សង្កាត់លេខ១ ក្រុងព្រះសីហនុ បានក្លាយជាកន្លែង ដែលមានសុវត្ថិភាព សម្រាប់ក្រុមឈ្មួញ នាំចូលទំនិញគេចពន្ធ ជាច្រើនប្រភេទ រួមមានសម្ភារៈប្រើប្រាស់ នៅក្នុងការិយាល័យ ម៉ូតូសេរីទំនើបៗ សំភារៈ សំណង់ ភេសជ្ជៈកំប៉ុង ឬដប ស្រាបៀ គ្រឿងសំអាង គ្រប់ប្រភេទ គ្រឿងអេឡិចត្រូនិច និងទូរស័ព្ទដៃ សេរីទំនើបៗ ទំនងដោយសារតែ លោកនុប សំអាន មេគយប្រចាំច្រកនេះ ជួយសម្របសម្រួល ឲ្យមានការ បង់ពន្ធមិនគ្រប់ បន្លំប្រភេទទំនិញ គៃបំបាត់ ចំណូលពន្ធយ៉ាងច្រើន។
បុគ្គលិក កម្មករ បំរើការ នៅកំពង់ផែ សូ ជុងហ៊ួរ បានអះអាងថា មន្ត្រីការិយាល័យគយ និងរដ្ឋាករ ប្រចាំផែទំនប់រលក អាចឃុបឃិត ជាមួយឈ្មួញ ហើយអនុញ្ញាត ឲ្យនាំចូលទំនិញ ដោយមិនមាន ការត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវទេ។ ជាពិសេស សកម្មភាព រថយន្តដឹកទំនិញចេញតាម ច្រកផែទំនប់រលក អាចជាទំនិញគេចពន្ធ នាំចូលខុសច្បាប់ ហើយកន្លងមក មន្ត្រីគយចល័ត បានឆ្មក់បង្ក្រាប ទំនិញនាំចូលគេចពន្ធ ជាច្រើនប្រភេទ ដែលត្រូវបាន ឈ្មួញនាំចូល តាមច្រក ផែទំនប់រលក។
គេហទំព័រដដែលថា ជារៀងរាល់ថ្ងៃទំនិញ ដែលដឹកតាម រថយន្តសណ្តោងធំៗ និងមានបិទបាំងជិត មិនត្រូវបាន មន្ត្រីការិយាល័យគយ ទំនប់រលក និងសមត្ថកិច្ចប្រចាំការ នៅច្រក ផែមួយនេះ ត្រួតពិនិត្យ ឲ្យបានដិតដល់ នោះទេ។ ករណីនេះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ គួរតែបញ្ជូនមន្ត្រី ឲ្យចុះស៊ើបអង្កេត ពីភាពមិនប្រក្រតី និងអំពើពុករលួយ ជាប្រព័ន្ធ នៅការិយាល័យ គយនិងរដ្ឋាករ ទំនប់រលក ដែលមានការ ឃុបឃិត បើកដៃឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ បំផ្លាញចំណូល ថវិកាជាតិរាប់សិបឆ្នាំមកហើយ។បឋម
Recent Comments