លោក​ប្រធាន​​មន្ទីរ​រ៉ែ​និង​ថាមពល​​ខេត្តកណ្តាល​ឃុប​ឃិត​ជាមួយ​ម​ន្ត្រី​អាជ្ញាធរ ​បើក​ដៃ​ឱ្យ​ឈ្មួញ​ខួ​ង​ផ្លូវ​ជាតិ​បូម​ខ្សា​ច់​លុប​បឹង​យក​​ធ្វើជា​កម្ម​សិទ្ធិ​យ៉ាង​រលូន​!

កណ្តាល ៖ តាម​ប្រជាពលរដ្ឋ រស់ នៅ​ក្នុង​ភូមិ​កោះ​រកា ឃុំ​ព្រែក អញ្ចាញ ស្រុក​មុខកំពូល  ខេត្ត កណ្តាល បាន​អំពាវនាវ​ឱ្យ​លោក  ម៉ៅ ភិរុណ​អភិបាលខេត្ត​កណ្តាល  ចាត់វិធានការ​ទប់ស្កាត់​ករណី  ឈ្មួញ​ខួង​ទម្លុះ​ផ្លូវជាតិ​លេខ ៦  និង​ចាក់ដី​លុប​បឹង​យក​ធ្វើជា កម្មសិទ្ធិ​ជា​បន្ទាន់  ។

​ការអំពាវនាវ​បែបនេះ  បាន កើតឡើង​ក្រោយ​ពេល​អាជ្ញាធរ ស្រុក​មុខកំពូល បើកដៃ​ឱ្យ​ឈ្មួញ ម្នាក់​ខួង​ទម្លុះ​ផ្លូវជាតិ​លេខ​៦ ម្តុំ ស្ពាន​ព្រែក​តា​មាក់ ហើយ​បូម ខ្សាច់​លុប​បឹង​មួយ​កន្លែង​នៅ ចំណុច​បឹង​គា ភូមិ​កោះ​រកា ឃុំ ព្រែក​អញ្ចាញ ស្រុក​មុខកំពូល យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ។
​ប្រជាពលរដ្ឋ​បាន​អះអាងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​ពី មន្ត្រី​អាជ្ញាធរ​ឃុំ​ព្រែក​អញ្ចាញ និង​មន្ត្រី​អាជ្ញាធរ​ស្រុក​មុខកំពូល ទេនោះ គឺ​ឈ្មួញ​មិន​ហ៊ាន​ខួ​ង ទម្លុះ​ហើយ​បូម​ខ្សាច់​លុប​បឹង យក​ធ្វើជា​កម្មសិទ្ធិ​ដូច​សព្វថ្ងៃនេះ​ទេ ។

​តាម​ការអះអាង​របស់ ប្រជាពលរដ្ឋ​ភូមិ​កោះរ​កា​បាន​ឱ្យ ដឹងថា ចំណុច​បឹង​គា​ដែល​ឈ្មួញ បូម​ខ្សាច់​ចាក់​លុប​យក​ធ្វើ​ជា​កម្ម សិទ្ធិ​ឯកជន​នោះ​គឺជា​បឹង​បុរាណ ដែល​អ្នក​ភូមិ​ប្រើប្រាស់​ទឹក​ធ្វើ ស្រែ​ចម្ការ​ស្រោចស្រង់​ដំណាំ ប្រកប​របរ​កសិកម្ម​ជា​យូរ​មក ហើយ និង​ជា​ទីកន្លែង​នេសាទ របស់​អ្នកភូមិ​ផង​ដែរ ។ ឥឡូវ នេះ​មាន​ឈ្មួញ​ខួង​ទម្លុះ​ផ្លូវជាតិ លេខ ៦ បូម​ខ្សាច់​ចាក់​លុប បឹង នោះ​យ៉ាង​កំរោល​ហើយ​មិន ឃើញ​មេឃុំ​ព្រែក​អញ្ចាញ​ក៏​ដូច ជា​អភិបាល​ស្រុក​មុខកំពូល​ចាត់ វិធានការ​នៅឡើយ​ទេ​គឺ​ឈ្មួញ នៅតែ​បន្ត​សកម្មភាព​យ៉ាង​រលូន​។ ហើយ​បច្ចុប្បន្ន​បឹង​ដ៏​ធំ​ល្វឹងល្វើយ មើល​ស្ទើ​ដាច់​កន្ទុយភ្នែក​ត្រូវបាន គេ​បូម​ខ្សាច់​លុប​យក​ធ្វើ​ជា​កម្ម សិទ្ធិ​យ៉ាង​ស្រួលៗ ។

​បើ​តាម​ប្រជាពលរដ្ឋ​ភូមិ កោះរ​កា​បាន​សុំ​អំពាវនាវ​អោយ លោក ម៉ៅ ភិរុណ អភិបាល ខេត្ត​កណ្តាល​ចាត់វិធានកា​រទប់ ស្កាត់​ជាបន្ទាន់​ដើម្បី​កុំឱ្យ​មន្ត្រី អាជ្ញាធរ​ស្រុក​មុខកំពូល​និង ឈ្មួញ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀត​។​

​បើ​តាម​ប្រភព​ពី​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​កណ្តាល​បាន​ឱ្យ ដឹងថា ករណី​ឈ្មួញ​ខួង​ទម្លុះ​ផ្លូវ ជាតិ​លេខ ៦ បូម​ខ្សាច់​ចាក់​លុប បឹង​ក្នុងភូមិ​កោះ​រកា ឃុំ​ព្រែក អញ្ចាញ ស្រុក​មុខកំពូល គឺមាន ការឃុបឃិត​បើកដៃ​ពី​សំណាក់ លោក ចក់ គង់ ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកណ្តាល​ផង ដែរ ។

​ផ្ទុយទៅវិញ លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថា​ម ពល គួរ​ពិនិត្យមើល​បញ្ហា​ខាង លើ​នេះ​ជាបន្ទាន់ ព្រោះ​ករណី ឈ្មួញ​ខួង​ទម្លុះ​ផ្លូវជាតិ​លេខ​៦ បូម​ខ្សាច់​ចាក់​លុប​បឹង​គា​យក​ធ្វើ ជា​កម្មសិទ្ធិ​កំពុង​ធ្វើ​ឱ្យ​ប្រជា​ពល រដ្ឋ​ក្នុង​មូលដ្ឋាន​មាន​ប្រតិកម្ម យ៉ាងខ្លាំង​។ ចំណែក​លោក តុង ស៊ីវ​មី អភិបាល​ស្រុក​មុខកំពូល បែរ​ជា​ឆ្លើយ​ដោះសា​យក​រួច​ខ្លួន​ថា រឿង​ខួង​ទម្លុះ​ផ្លូវ​បូម​ខ្សាច់ នោះ​គឺ​មាន​ការអនុញ្ញាត​ពី​មន្ទីរ រ៉ែ​និង​ថាមពល​ខេត្ត​កណ្តាល ។

​មិនតែប៉ុណ្ណោះ​ប្រជាពលរដ្ឋ បាន​លើកឡើង​ថា ប្រសិនបើ លោក ម៉ៅ ភិរុណ អភិបាលខេត្ត កណ្តាល និង​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​មិន ចាត់វិធានការ​ទប់ស្កាត់​ទេនោះ គឺ​លោក ចក់ គង់ ប្រធាន​មន្ទីរ រ៉ែ​និង​ថាមពល​ខេត្ត​កណ្តាល បើកដៃ​ឱ្យ​ឈ្មួញ​ធ្វើ​អ្វីៗ​ស្រេច​តែ អំពើ​ចិត្ត ដែល​គេ​សង្ស័យថា សង្ស័យ​តែ​លោក​ប្រធាន​សើ​ម មាត់​ត្រូវប៉ាន់​ជាប្រចាំ​ដឹង​បាន​ជា ស្ងប់​សុខ​មិនដឹងមិនឮ​បែប​នេះ ។បឋម
​ដោយ ៖ ជ្រៃ​ធំ​

maophirun_suysem