មេអង្គភាពគយ​និងរដ្ឋាករកំពង់​ផែស្វ័យ័តភ្នំ​ពេញមិនព្រម​អនុវត្តប្រព័ន្ធ​ត្រួតពិនិត្យ​អេឡិច​ត្រូនិករក្សាទុក​ប្រព័ន្ធការិយា​ធិបតេយ្យ​ដើម្បី​រក​លាភសក្ការៈ​ផ្ទាល់​ខ្លួន​

គ្មាន​គយ​ណាមួយ​ដែល​មិន​កេះកៀវ​នោះទេ​ ។​​នេះ​​ជា​អះអាង​របស់​អ្នករកស៊ី​នាំចេញ​នាំចូល ​ទំនិញ​ដែល​ត្រូវ​អារ​សាច់​ជូន​គយ​ទើប ​រកស៊ី​បាន​បើទោះ បី ជា​ រាជ រដ្ឋាភិបាល ​តម្រូវ​ឲ្យ​ក្រសួង​សេដ្ឋកិច្ច​និង​ហិ​រញ្ញ​វត្ថុ​ ធ្វើការ​កែទម្រង់​គយ​ដើម្បី​លុបបំបាត់​អំពើពុក រលួយ​ធានា​ចំណូល​ពន្ធ​និង ​បង្កើន​ការទុកចិត្ត​ពី​ធុរកិច្ច​ ជន​ក៏ដោយ​។​ប្រភពពី​អ្នក រកស៊ី​តាម​ ច្រកកំពង់ផែ ​​ស្វយ័​ត​
ភ្នំពេញ​ បាន​ ព្រលយ ​ឲ្យ​ដឹងថា ​​ដោយ សារ​ត​តែ ​​ប្រព័​ន្ធ​ការិយាល័យ​ធិប តេយ្យ​នេះហើយ​បានធ្វើ​ឲ្យ​ លោកស៊ុន ឆាយមេ​អង្គភាព​ គយ​និង​រដ្ឋាករ​កំពង់ផែ​ស្វ័​យ័​ត​ភ្នំពេញ អាច​រក​ចំណូល​តាមរយៈ​កេះ​ខ្មៅ​(​លុ​យ​ក្រោ​ម​តុ​)​រាប់ម៉ឺន​ដុល្លារ​ក្នុង​១​ខែៗ​។​ករណី​នេះ​ក្រុម​អ្នក​រត់ការ​ទំនិញ​វិនិយោគ​នាំចូល​បាន​បង្ហើប​ថា​បើទោះជា​រាជរ ដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ខ្ពស់​មកលើ​អ្នក​វិនិ​យោគទុន​រហូត​ដល់​រាល់​ទំនិញ​រោងចក្រ​កាត់ដេរ​ពន្ធ​-​អាករ​ជា​បន្ទុក​របស់​រដ្ឋ ប្រយោជន៍​អោយគេ​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​ដើម្បី​បង្កើត​ការងារ​​អោយ​ពលរដ្ឋ​ខ្មែរ​ក៏ដោយ​ក៏​មន្ត្រី​ទទួលបន្ទុក​កិច្ចការងារ​នេះ​ឆ្លៀត​ទាញយក​ប្រយោជន៍​ពី​អ្នកវិនិយោគ​ទាំង​បំពាន​ទៅ​និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ដើម្បីលើ​កទឹកចិត្ត​អ្នកវិនិយោគទុន ។
បើតាម​ការលើកឡើង​ពី​ក្រុម​អ្នក​រត់ការ​ឯកសារ​ប្រ​តិវេទន៍​គយ​អោយ​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​សំភារៈ​កាត់ដេរ​បាន​ឲ្យ​ដឹងថា​ យ៉ាងតិច​មួយ​ឯកសារ​ប្រតិវេទន៍​គយ​ត្រូវ​ចំណាយ​ចាប់ពី​៩០​ដុល្លារ​ទៅ​១០០​ដុល្លារ​​សម្រាប់​មន្ត្រី​គយ​កូនចៅ​លោក​ស៊ុន​ឆាយ​តាម​ជំនាញ​ដោយ​គ្មាន​វិ​ក័យ​ប​ត្រ័​បង់ពន្ធ​ដោយ​គេ​និយាយថា​មេ​ឲ្យ​បង់​(​សិ​ក​)​។ ក្នុងនោះ​មួយ​ឯកសារ លោក ស៊ុន ឆា​យ មេ​អង្គភាព​គយ​និង​រដ្ឋាករ កំពង់ផែ​ស្វ័​យ័​ត​ភ្នំពេញ​បាន​បង្ខំ​អោយ​បង់លុយ​ដូចតទៅ​៖១-​ត្រូវ​បង់លុយ​អោយ​មន្ត្រី​គយ​ផ្នែក​ចុះ​លេខ​ចំនួន​៥​ដុល្លារ​។ ២-​ខាង​គ​ណនេយ្យ​លោក ស្វាយ ម​រ៉ា ចំនួន​១០​ដុល្លារ ។​៣-​ក្រុម​ត្រួតពិនិត្យ​របស់លោក សាយ សូ​ផា មួយ​កុងតឺន័រ​១០​ដុល្លារ ៤-​ក្រុម​គយ​ចាំ​យកលុយ​នៅ​កន្លែង​គណ​នេយ្យ​សម្រាប់​រា​ប់​ក្បាល​កុងតឺន័រ​ទំហំ​៤០​ហ្វី​ត​ចំនួន​៥០​ដុល្លារ និង​ទំហំ​២០​ហ្វី​ត​៤០​ដុល្លារ​។ ៥-​បង់អោ​យ​អនុប្រធាន​ដូចជា​លោក ប៊ុ​ស ចំរើន លោក គឹម ​សាគល និង​អ្នកស្រី ប៊ូ ផល្លី មួយ​ឯកសារ​ចំនួន​៥​ដុល្លារ និង​៦-​បង់អោ​យ​លោក ស៊ុន ឆាយ មេ​អង្គភាព​គយ​និង​រដ្ឋាករ កំពង់ផែ​ស្វ័​យ័​ត​ភ្នំពេញ​នេះ​តែម្តង​មួយ​ឯ​កសារ​ចំនួន​១០​ដុល្លារ​។
ក្រុម​អ្នក​រត់ការ​បន្តថា​៖ ជាធម្មតា​ឯកសារ​ចុះ​ប្រ​តិវេទន៍​គយ​ត្រូវ​ឆ្លងកាត់​គយ​និង​បង់លុយ​ក្រោម​តុ​បែបនេះ​ក្នុង​មួយថ្ងៃ​មាន​ចាប់ពី​៣០​ទៅ​៤០​ឯកសារ ។​បើ​ចឹ​ង!សាក​គិត​មើលថា​គយ​លោក​ស៊ុន​ឆាយ​កៀប​​ជម្រិត​ពី​ក្រុមហ៊ុន​វិនិយោគ​បាន​ប៉ុន្មាន​ពាន់​ដុល្លារ​ក្នុង​មួយថ្ងៃ​ឬ​ប៉ុន្មាន​ម៉ឺន​ដុល្លារ​ក្នុង​មួយខែ​?​។​ម្យ៉ាងទៀត​ក្នុង​មួយ​ឯកសារ​ពេល​មក​ចុះ​លេខ​ម្តងៗ​មិនមែន​តិច​កុងតឺន័រ​ឡើយ គឺ​យ៉ាងតិច​ចាប់ពី​៥​កុងតឺន័រ​ទៅ​១០​ឬ​១៥​កុងតឺន័រ ហើយ​មួយ​កុងតឺន័រ​បង់លុយ​ក្រោម​តុ​ចាប់ពី​៤០​ដុល្លារ​ទៅ​៥០​ដុល្លារ ។​ករណី​ទារលុយ​គ្មាន​វិ​ក័យ​ប​ត្រ័​បង់​ព​ន្ធ័​គេ​សង្ស័យថា​ប្រាក់​នេះ​មិន​បង់​ចូល​រដ្ឋ​ទេ ដែលជា​ទម្លាប់​ក្នុង​រយៈពេល​១​សប្តាហ៍​ឬ​ពីរ​សប្តាហ៍​ត្រូវគេ​ខ្សឹប​ថា​លុយ​កេះ​ខ្មៅ​នេះ​ក៏ត្រូវ​បាន​លោក​ស៊ុន​ឆាយ​ឲ្យ​បែង​ចែកគ្នា​ម្តង​តិច​ច្រើន​ទៅតាម​ឋានៈ​តួនាទី​។ ប្រហែល​ដោយបាន​អនុសាសន៍​ពីស​ម្តេច​តេ​ជោ​ឲ្យ​ប្រធាន​ក្រុមហ៊ុន​ពិនិត្យមើល​អ្នករត់​ការ​​របស់ខ្លួន​ផង​ខ្លា​ច​វា​កុហក់​ហើយ​មើលទៅ​បានជា​លោក ស៊ុន ឆាយ មេ​អង្គភាព​គយ​និង​រដ្ឋាករ កំពង់ផែ​ស្វ័​យ័​ត​ភ្នំពេញ​បាន​បដិសេធ ប្រាប់​កាសែត​ថា​ឯកសារ​បែបនេះ ពន្ធ​-​អាក​រ​ជា​បន្ទុក​របស់​រដ្ឋ មិនមាន​អ្នកណា​ហ៊ាន​យកលុយ​ទេ​(​សិក​)​។ពាក់​ព​ន្ធ័​និង​សេ​ចក​ក្តី​រាយការណ៍​ថា​ក្រុម​អ្នក​រត់ការ​ទំនិញ​វិនិយោគ​នាំចូល​ត្រូវ​បង់លុយ​មួយ​ឯ​កសារ​ពី​៩០​ដុល្លារ​​ទៅ​១០០​ដុល្លារ​ទៅកាន់​មន្ត្រី​គយ​កំពង់ផែ​ស្វ​យ័តភ្នំពេញ លោក ស៊ុន ឆាយ​កន្លងមកធ្លាប់បាន​ប្រតិកម្ម​ជាមួយ​សំណួ​រកាសែត​ថា​អ្នក​ឯង​ដឹង​ពី​តួលេខ​លុយ​នេះ​មក​ពីណា​..​អ្នកណា​អោយ​អ្នកឯង​ដឹង​ច្បាស់​ម្លេះ​!​រួច​ក៏​បិទ​ទូរស័ព្ទ​។​ករណីនេះ​អ្នករត់​ការ​បាន​វាយបក​វិញ​ថា​អូ​ខេ​បើ​ចឹ​ង​!គយ​កំពង់ផែ​ស្វ​យ័តភ្នំពេញ​ហ៊ាន​កែទម្រង់​ការត្រួតពិនិត្យ​ដោយ​បង្កើត​ឲ្យ​មាន​ច្រកចេញចូល​តែមួយ​ឬ​ប្រព​ន្ធ័​ត្រួតពិនិត្យ​អេ​ឡិច​ត្រូ​ច​និ​ច​ទេ​?​។​តើ​សេចក្តីរាយការណ៍​ស្តីពី​ការចាប់​បង្ខំ​ឲ្យ​បង់លុយ​ក្រោម​តុ​ជូន​មន្ត្រី​គយ​កំពង់ផែ​ស្វ​យ​ត័​ភ្នំពេញ​បែបនេះ​លោក​មេ​គយ​ធំគុណ​ញឹម​និង​ជាពិសេស​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដែលជា​អ្នក​និយម​កែទម្រង់​ដឹង​អត់​?​ព្រោះថា​ការរក្សា​ទុក​ប្រព័​ន្ធការិយាធិបតេយ្យ​នៅ​កំពង់ផែ​ស្វ​យ​ត័​ភ្នំពេញ​វា​មិនមែនជា​បំណង​ចង់បាន​របស់​ធុរៈជន ក្នុងការ​រកស៊ី​បង្កើត​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​នោះឡើយ ។​​មានព​តិ​មាន​ថា​ការដែល​លោក ស៊ុន ឆាយ ហ៊ាន​ធ្វើ​អ្វីៗ តាម​អំពើ​ចិត្ត គឺ​គាត់​មាន​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ម្នាក់ ឈ្មោះ ចិត្រ ដែលជា​ខ្នងបង្អែក​ដ៏​រឹងមាំ ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​?!​។​ព្រោះ​នៅពេលដែល​មន្ត្រីក្រោមឱវាទ សួរដេញដោល ជុំវិញ​បញ្ហា​ចំ ណូ​ល​ចំណាយ គឺ​លោក ស៊ុន ឆាយ តែងតែ​យកឈ្មោះ​រដ្ឋលេខាធិការ ដែលជា​ខ្នងបង្អែក​របស់ខ្លួន មក​គំរាម​គេឯង យ៉ាង​កំរោល ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​ខ្លាំងក្លា​របស់ខ្លួន​។ក៏​មានព​តិ​មាន​ថា​សំណង់ផ្ទះ រដ្ឋលេខា​​ធិ​ការ ក្រសួង​ហិរញ្ញវត្ថុ​ម្នាក់​នោះ នៅ​ព្រែ​កតា​មាក់ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល​ត្រូវបាន​គេ​និយាយថា​មានកា​ជួយ​ជ្រោមជ្រែង​សាង់សង់ពី​លោក​ស៊ុន​ឆាយ​ដែរ​?។អង្គភាពយើងរង់ចាំបកស្រាយស្តីពីច្បាប់របបសារ​ពត៌មានរាល់ម៉ោងធើ្វការបើមានប្រតិកម្មពីសាម៉ីពាក់ព័ន្ធ៕

custom-port-PhnomPenh