សមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្តកោះកុង បានអំពាវនាវឲ្យលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចាត់វិធានការ ទប់ស្កាត់អំពើ ពុក រលួយ របស់លោក សំ កុសល ប្រធានសាខាគយ ខេត្តកោះកុង ខ្លះផង។ ដោយហេតុថា មិនមែនតែនៅច្រកប៉ាក់ ខ្លង មួយ ប៉ុណ្ណោះទេដែលលោក សំ កុសល ឃុបឃិត បើកដៃឲ្យឈ្មួញនាំចូលទំនិញ គេចពន្ធ ម៉ូតូគេចពន្ធ និងទំនិញខុស ច្បាប់ បំផ្លាញចំណូលពន្ធរដ្ឋស្រេចតែអំពើចិត្ត គឺនៅច្រកផ្សេងៗទៀតដូចជា ច្រកស្រែអំបិល និងច្រកចាំយាម ក៏លោក សំ កុសល បន្តឃុបឃិតឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ យ៉ាងពេញបន្ទុកដែរ។ ជាងនេះទៅទៀតលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតទៅលើរឿងអាស្រូវពុករលួយរបស់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ជាបន្ទាន់ព្រោះបច្ចុប្បន្នឈ្មួញមួយចំនួនបានយកលោក សំ កុសល ធ្វើជាខ្នងបង្អែកយ៉ាងរឹងមាំហើយបន្តនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ ដោយគ្មានខ្លាចក្រែងអ្វីឡើយ។
បើទោះបីរឿងអាស្រូវពុករលួយរបស់លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏រហូតមកដល់ពេលនេះលោក អូន ព័ន្ធមុនីរ័ត្ន ដែលជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៅតែបណ្ដោយឲ្យលោក សំ កុសល ធ្វើអ្វីៗតាមអំពើចិត្ត។ ជាងនេះទៅទៀតបច្ចុប្បន្នលោក សំ កុសល ប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង កំពុងធ្វើជាខ្នងបង្អែកឲ្យឈ្មួញច្រើននាក់នាំទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ចូលតាមច្រកប៉ាក់ខ្លង និងច្រកផ្សេងៗទៀតយ៉ាងពេញបន្ទុក។ ទង្វើរបស់លោក សំ កុសល កំពុងធ្វើឲ្យវិធានការកែទម្រង់ស៊ីជម្រៅនៅក្នុងស្ថាប័នគយក្លាយជារឿងឥតន័យ និងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។
ប្រភពពីមន្ត្រីគយក្នុងអង្គភាពសាខាគយនិងរដ្ឋាករខេត្តកោះកុង បានឲ្យដឹងថា បច្ចុប្បន្នឈ្មួញឈ្មោះ ម៉ែអាម៉េង និងម៉ែអាម៉ង់ និងឈ្មួញផ្សេងៗទៀតនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់តាមច្រកប៉ាក់ខ្លង យ៉ាងពេញបន្ទុកដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថា តាមរយះការឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងម៉ូតូគេចពន្ធជាដើម គឺលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង អាចប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់យកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទម។ ការដែលលោក សំ កុសល ឃុបឃិតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ពីទឹកដីសៀមចូលទឹកដីខ្មែរតាមច្រកប៉ាក់ខ្លង និងច្រកផ្សេងៗទៀតកំពុងធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធកាន់តែច្រើនឡើងៗក្នុងមួយខែៗ។
តាមការបង្ហើបពីមន្ត្រីគយតូចតាចនៅខេត្តកោះកុង បានឲ្យដឹងថា ទំនិញច្រើនប្រភេទដែលឈ្មួញឈ្មោះ ម៉ែអាម៉ង់ និងម៉ែអាម៉េង នាំចូលតាមទូកធំៗនៅច្រកប៉ាក់ខ្លង គ្មានការបង់ពន្ធត្រឹមតែ២០ទៅ៣០ភាគរយប៉ុណ្ណោះ ក្រៅពីនេះត្រូវធ្លាក់ទៅក្នុងហោប៉ៅលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ព្រមទាំងបក្ខពួកយ៉ាងសុខស្រួល។ បច្ចុប្បន្នឈ្មួញឈ្មោះ ម៉ែអាម៉េង នៅតែអាចនាំចូលប្រហិតតាមទូកពីទឹកដីសៀមចូលទឹកដីខ្មែរយ៉ាងពេញបន្ទុកដោយសារមានការឃុបឃិតពីសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន ហើយលោក សំ កុសល ជាអ្នកទទួលផលប្រយោជន៍ធំជាងគេ។ ឈ្មួញតូចតាចខ្លះបានឲ្យដឹងថា ឈ្មួញឈ្មោះ ម៉ែអាម៉ង់ និងម៉ែអាម៉េង បានយកលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ធ្វើជាបង្អែកយ៉ាងរឹងមាំទើបអាចបន្តនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ស្រេចតែអំពើចិត្ត បំផ្លាញចំណូលពន្ធរដ្ឋដោយគ្មានញញើតអ្វីទាំងអស់។បឋម
Recent Comments