នាង​សុខុម​​មេ​គយ​ច្រក​បាក់​ដៃ​បិទ​ភ្នែក​ឱ្យ​​ឈ្មួញ​នាំចូល​ទំ​និញ​ខុសច្បាប់​​និង​បង់ពន្ធ​​មិន​​គ្រប់​!

​ខេត្តតាកែវ ៖ ថ្មីៗ​ទូក​ប៉ុក ចាយ​ធំៗ​ចំណុះ​រាប់​តោន​បាន​ដឹក ​ទំនិញ​ខុសច្បាប់ និង​បង់ពន្ធ​មិន គ្រប់​មកពី​ប្រទេស​វៀតណាម ចូល​តាម​ច្រក​ទ្វារ​ដែនទឹក​ព្រែក បាក់ដៃ​ព្រំដែន​កម្ពុជា​-​វៀតណាម ស្ថិតនៅ​ឃុំ​គោកធ្លក ស្រុក​អង្គរ បុរី ខេត្តតាកែវ យ៉ាង​ប្រសេច ប្រសាច គេ​មិន​ដែល​ឃើញ​លោក នាង សុខុម ប្រធានការិយាល័យ គយ​និង​រដ្ឋាករ​ច្រក​បាក់ដៃ​ធ្វើការ ត្រួតពិនិត្យ ឬ​បង្ក្រាប​យក​ស្នាដៃ បង្អួត​ថ្នាក់លើ​ម្តងណា​ឡើយ នាំ ឱ្យ​មាន​ការសង្ស័យថា ការហូរ ចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់​គឺជា ប្រភព​ចំណូល​មិនចេះ​រីងស្ងួត របស់​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ ព័ន្ធ ច្រើន​ឆ្នាំ​មកហើយ ។

​ប្រភព​អាជីវករ​និង​អ្នកជំនួញ តូចតាច​បាន​ឱ្យដឹងថា នៅ​ច្រក បាក់ដៃ ឈ្មួញ​ធំៗ​នាំចូល​ទំនិញ តាម​ទូក​ប៉ុកចាយ​ដែលមាន​ចំណុះ រាប់សិប​តោន ក្នុង​ទូក ១​គ្រឿង ចូល​ចត​ក្នុងស្រុក​អង្គរបុរី ។

​ទំនិញ​គេច​ពន្ធ​ទាំងនោះ មានដូចជា ប្រេងសាំង គ្រឿង ទេស ទំនិញ​ចាប់ហួយ គ្រឿង កំប៉ុង មេ​ស្រា ម្សៅ​មី គ្រឿង ម៉ាស៊ីន គ្រឿងបន្លាស់​រថយន្ត គ្រឿងសំណង់​ដែក​និង​ត្រី​ជាដើម​៘ ប្រភព​បាន​ខ្សឹបខ្សៀវ​ថា ការនាំ​ចូល​ទំនិញ​តាម​ច្រក​បាក់ ដៃ​ឈ្មួញ​បង់ពន្ធ​មិន​ដល់ ៣០ ភាគរយ​ផង​ទេ ហើយ​ទំនិញ​ខ្លះ គេច​ពន្ធ​ទាំង​ស្រុង​តែម្តង​ដោយ ឈ្មួញ​គ្រាន់តែ​បង់លុយ​ឱ្យ​ជំនាញ គយ តាម​ការព្រមព្រៀង​គ្នា ។

​តាម​អាជីវករ​តូចតាច​មួយ ចំនួន​ដែល​នាំ​ទំនិញ​ចូល​តាម​ច្រក បាក់ដៃ​បាន​ឱ្យដឹងថា សមត្ថកិច្ច គយ​ប្រចាំ​ច្រក​នេះ បាន​គាប សង្កត់ ជំរិត​យក​លុយ​ពី​ពួកគាត់ តាម​អំពើ​ចិត្ត ដោយ​ពុំ​មាន​ការ យោគយល់​ឡើយ​។ ផ្ទុយទៅវិញ មេ​គយ​ច្រក​បាក់ដៃ​បាន​ឃុបឃិត ឱ្យ​ឈ្មួញ​ធំៗ នាំ​ទំនិញ​គេច​ពន្ធ ចូល​តាម​ទូក ដែល​មាន​ចំណុះ រាប់សិប​តោន​ធ្វើ​ឱ្យ​រដ្ឋ​ខាតបង់ ចំណូល​ពន្ធ​យ៉ាង​ច្រើនសន្ធឹក សន្ធាប់​ក្នុង​មួយខែៗ ។ ដូច្នេះ លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ គួរ​ពិនិត្យ​មើល​ករណី​ឈ្មួញ​នាំ ចូល​ទំនិញគេចពន្ធ​តាម​ច្រក​បាក់ ដៃ ស្រុក​អង្គរបុរី ឡើង​វិញ​ផង ដើម្បី​កុំឱ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ តទៅទៀត ។

​គេ​នូវ​ចាំបាន​ថា កម្លាំង​គយ ចល័ត​របស់​អគ្គនាយកដ្ឋាន​ធ្លាប់ បង្ក្រាប​ចាប់​ឃាត់​រថយន្ត​ដឹក ទំនិញ​មិន​ប្រក្រតី​របស់​ក្រុម​ឈ្មួញ ដែល​នាំ​ចូល​តាម​ច្រក​បាក់ដៃ ជា​ញឹកញាប់ ដើម្បី​ធ្វើ​ការត្រួត ពិនិត្យ​និង​តម្រូវ​ឱ្យ​បង់ពន្ធ​តាម ច្បាប់ ប៉ុន្តែ​មន្ត្រី​គយ​ពុករលួយ ដែល​ឃុបឃិត​ឱ្យ​ឈ្មួញ​នាំ​ចូល ទំនិញ​បង់ពន្ធ​មិន​គ្រប់​មិនដែល មាន​ទោសពៃរ៍​ឬ​ត្រូវបាន​ដាក់ ពិន័យ ម្តងណា​ឡើយ ។

​សូម​រំលឹក​ថា ជំនាញ​គយ និង​សមត្ថកិច្ច​ប្រចាំ​ច្រក​បាក់ដៃ​ក៏ ធ្លាក់​បាន​សើម​មាត់​ពី​ការនាំ ចេញ​ឈើ​ប្រណីត និង​សត្វព្រៃ ទៅ​ប្រទេស​វៀតណាម​គួរ​ឱ្យ​កត់ ស​ម្កាល់​ផងដែរ ហើយ​ឈ្មួញ​ធំៗ ដែល​រកស៊ី​ដឹក​ទំនិញ​តាម​ច្រក នេះ សុទ្ធតែ​ស្គាល់ចិត្ត និង​ចេះ ចែករំលែក​ផលប្រយោជន៍​ឱ្យ មន្ត្រី​គយ ទើប​អ្វីៗ​អាច​ដំណើរ ការ​ដោយ​រលូន និង​គ្មាន​ការចុះ បង្ក្រាប​ពី​ក្រុម​គយ លោក នាង សុខុម នោះ ៕សេរីភាពខ្មែរ
​ដោយ ៖ វណ្ណៈ​ស​

aunpoanmonyroath2