ខេត្តបន្ទាយមានជ័យ៖ អំពើពុករលួយ របស់ប្រធានការិយាល័យ គយក្រុងប៉ោយប៉ែតបន្តចាក់ឫស គល់មកដល់លោក ហ៊ុយ សុ ជាតិ
ពីមួយ ជំនាន់ ទៅមួយ ជំនាន់ អំពើពុករលួយរបស់មេគយក្រុងប៉ោយប៉ែតដែលផ្តើមពីការឃុបឃិតជាមួយក្រុមឈ្មួញ រកស៊ីធំៗក្នុងការគៃបន្លំ បំបាត់ចំណូលពន្ធរដ្ឋតាមរយៈការអនុញ្ញតឲ្យនាំចូលទំនិញគេចពន្ធខុសច្បាប់ឬក្លែងប្រភេទមុខទំនិញ ជាដើម បានកើតមានឡើងជាបន្តបន្ទា ប់គួរឲ្យភ័យខ្លាចបំផុត ហើយថវិកាជាតិរាប់សិបលានដុល្លារ ក្នុងមួយឆ្នាំៗ ត្រូវបានបាត់ បង់ និងហូ រចូលក្នុងហោប៉ៅមន្ត្រីពុករលួយ។កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ នេះប្រធានការិយាល័យគយ និងរដ្ឋាក រច្រកអន្តរជាតិប៉ោយប៉ែត លោក ឈួន ហៃ ត្រូវបានដកចេញពីតំណែង និងជំនួសដោយលោក ហ៊ុយ សុជាតិ មកពីប្រធាន ការិយាល័យគយ និងរដ្ឋាករច្រកអន្តរជាតិបាវិត ហើយការដកតំណែងតួនាទីរបស់ លោក ឈួន ហៃ ក្នុងពេល នេះត្រូវបាន មជ្ឈដ្ឋានជាច្រើនយល់ឃើញថា អាចផ្តើមឡើងពីអំពើពុករលួយ បក្ខពួកនិយម ឬចែកផល ប្រយោ ជន៍គ្នាមិនស្មើនៅ ក្នុងអង្គភាព ទើប មានបាតុភាពនេះកើតឡើងរហូតថ្នាក់លើដកចេញដូច្នេះ ។ហើយអំពើពុករលួយនេះនឹងបន្តចាក់ឫសគុលមកដល់លោក ហ៊ុយ សុជាតិ ។ ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវបានគេចាត់ទុកថា ជាច្រកសេដ្ឋកិច្ចជាប់ចំណាត់ថ្នាក់លេខ ៣បន្ទាប់ពីច្រក ព្រលាន យន្តហោះ អន្តរជាតិភ្នំពេញ និងច្រកកំពង់ផែខេត្តព្រះសីហនុ ហើយទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិន គ្រប់ចំនួន១០០%ជា ច្រើនប្រភេទត្រូវបានក្រុមឈ្មួញនាំចូលតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតនេះយ៉ាងគគ្រឹកគ្រេងជារៀងរាល់ថ្ងៃ ដែលជាប្រភពចំណូល មិនចេះរីងស្ងួតសម្រាប់ធ្វើឲ្យមន្ត្រីគយទាំងនោះប្រមូលយកទៅចែកគ្នាធ្វើមានបានផ្ទាល់ខ្លួន ដូច្នេះមិនយូរមិនឆាប់លោក ហ៊ុយ សុជាតិ ក៏នឹងក្លាយទៅជាមេគយដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភដូចមេគយសម័យមុនៗ អ៊ីចឹង!ដែរ ហើយភាពមានបានរបស់លោក ហ៊ុយ សុជាតិ គឺផ្តើមឡើងពីការប្រព្រឹត្តអំពើពុករលួយ ឃុបឃិតជាមួយក្រុម ឈ្មួញរកស៊ីបំបាត់ចំណូលពន្ធរដ្ឋតែម្តង។ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតលើក ឡើងថាអង្គភាពប្រឆាំង អំពើពុករលួយគួ រស៊ើបអង្កេតលោក ហ៊ុយ សុជាតិមេគយច្រកប៉ោយប៉ែតខ ណៈក្លាយជាអ្នកមានដ៏មហាសាល។បឋម
Recent Comments