លោក​ គុណ ញឹម​មេគយធំមិនគួរមើល​រំលងលោក​ សុខ សុដារ៉ា​ ប្រធានសាខាគ​យខេត្តសៀមរាប​ដែលល្បីល្បាញ​ខាងពុករ​លួយ?

លោក សុខ សុ​ដា​រ៉ា  ប្រធាន​សាខាគយ​ខេត្តសៀមរាប  និង​មេ​គយ​ចល័ត​ខេត្តសៀមរាប  ឃុបឃិត​ឲ្យ​ឈ្មួញ​ នាំចូល​ទំនិញ គេចពន្ធ និង​ទំនិញ​បង់ពន្ធ ​មិន​គ្រប់ ក៏ដូចជា​ទំនិញ​ខុសច្បាប់​ តាម​អំពើ​ចិត្ត​កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ ត្រូវ​ខាង​បង់​ចំ ណូល​ពន្ធ​ យ៉ាង ច្រើន​សន្ធឹកសន្ធាប់​ក្នុង​ មួយខែៗ​។ ដូច្នេះ​ថ្នាក់ដឹកនាំ ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ​មិនគួរ​បណ្ដោយ​ឲ្យ​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាម​ទំនើងចិត្ត​តទៅទៀត​ទេ​ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ត្រូវបាន​ឈ្មួញ​នាំចូល​ពី​ប្រទេស​សៀម​យកមក​លក់​ចែកចាយ​ពេញទី​ផ្សារ​ខេត្តសៀមរាប ហើយ​ក៏មាន​ឈ្មួញ​មួយចំនួន​ដឹកជញ្ជូន​ទំនិញ​ទាំងនោះ​ឆ្លងកាត់​ខេត្តសៀមរាប ចូលមក​រាជធានី​ភ្នំពេញ​ផងដែរ​។ ការដែល​ឈ្មួញ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។ ចំណែក​មេ​គយ​ចល័ត​ក្នុង​ខេត្តសៀមរាប ធ្វើ​អ្វីៗ​តែ​តាម​បញ្ជា​របស់លោក សុខ សុ​ដា​រ៉ា ដែលជា​ចៅហ្វាយនាយ ហើយ​ចែក​ផលប្រយោជន៍​គ្នា។ បញ្ហា​នេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម ដែលជា​មេ​គយ​ធំ មិនគួរ​មើលរំលង​តទៅទៀត​ទេ​។

ប្រភពពី​មន្ត្រី​និង​ភ្នាក់ងារ​គយ​មួយចំនួន​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​ខ្លះ​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ឬ​តាម​ច្រកព្រំដែន​ក្នុងស្រុក​អូរជ្រៅ ស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក ឆ្លងកាត់​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ចូលមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ក្រុង​សៀមរាប យ៉ាង​រលូន​។ ចំណែក​ឈ្មួញ​ខ្លះទៀត​បាន​ដឹកជញ្ជូន​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ពី​ច្រក​អូរ​ស្មាច់ ច្រក​ជប់​គគីរ និង​ច្រក​ជាំ​ស្រងាំ ខេត្តឧត្ដរមានជ័យ ចូលមក​ស្តុក​ទុក​ក្នុង​ឃ្លាំង​និង​លក់​ចែកចាយ​ពេញទី​ផ្សារ​ខេត្តសៀមរាប ជាពិសេស​ប្រភេទ​គ្រឿងសំណង់​និង​គ្រឿងឧបភោគ​បរិភោគ​។ ទន្ទឹមនឹងនេះ​ឈ្មួញ​មួយចំនួន​ដឹកជញ្ជូន​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ ឆ្លងកាត់​ខេត្តសៀមរាប ចូលទៅ​ខេត្តកំពង់ធំ និង​ចូលទៅ​រាជធានី​ភ្នំពេញ យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​ប្រធាន​សាខាគយ​ខេត្តសៀមរាប លោក សុខ សុ​ដា​រ៉ា និង​មេ​គយ​ចល័ត​ខេត្តសៀមរាប ទេនោះ​គឺ​ឈ្មួញ​មិនអាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​បានទេ​។

តាម​ការ​បង្ហើប​របស់​ក្រុម​ឈ្មួញ​មួយចំនួន​បាន​ឲ្យ​ដឹងថា បើទោះបី​ពួកគេ​អាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ច្រកព្រំដែន​ខ្មែរ​-​សៀម ចូលមក​ចែកចាយ​ក្នុង​ខេត្តសៀមរាប និង​ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តសៀមរាប យ៉ាង​រលូន​ក៏ដោយ​ក៏​ពួកគេ​នៅសល់​ប្រាក់ចំណេញ​តិចតួច​បំផុត​សម្រាប់​ដោះស្រាយ​ជីវភាព​គ្រួសារ​។ ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹង​ទៀតថា ពួកគេ​ត្រូវ​បង់លុយ​តាម​ការកំណត់​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ក៏ដូចជា​តាម​ការកំណត់​របស់​មេ​គយ​ចល័ត​ខេត្តសៀមរាប ទើប​អាច​ដឹកទំនិញ​មក​ស្តុក​ទុក​ក្នុង​ឃ្លាំង​នៅ​ក្រុង​សៀមរាប និង​ដឹកជញ្ជូន​ចេញទៅ​រាជធានី​ភ្នំពេញ​ដោយ​គ្មាន​ការបង្ក្រាប​។បឋម

29852785_437047720049527_1922632154_n 29852801_437047700049529_1092461741_n