ល្បីថា​ប្រធានមន្ទីរក​សិកម្មខេ​ត្តពោធិសាត់​លោកឡាយ​វិសិទ្ធនិងលោ​កភុំវិមល​នាយខណ្ឌ​រដ្ឋបាលជ​លផលត្រូ​វរង្វាន់​ឆ្នោតមហាសំណាងហ៊ុំ​សម្រាស់ក្នុងឃុំ​អន្សាចំប​ក់​ច្រើន​លានរៀល?

ខេត្តពោធិសាត់៖ក្រោយ ពីបានទទួលព័ត៌មាន​ថាមានមេ​ ឈ្មួញឈ្មោះសុខ រស់នៅក្នុង  ភូមិកំពង់ថ្កោល  ឃុំអន្សាចំបក់ ស្រុក ក្រគរ កាន់ កញ្ចប់ថវិកាដែលប្រមូល បានពីប្រជានេ​សាទរ កស៊ី​ដាក់សម្រាស់ក្នុងឃុំអន្សាចំបក់ជាច្រើន លានយក ទៅថ្វាយម ន្ត្រី ជំ​នាញក្នុង ខេត្តពោធិសាត់។ការដាក់សម្រាស់ បំផ្លាញធនធានជលផលក្នុង​ព្រែក អភិរក្ស សម្រាប់ពូជត្រីពង កូន ជាច្រើន កន្លែង ដោយមិនខ្លាច  និងញញើតច្បាប់ដាក់ទោសឡើយ  ហើយក្រុមនេះ​នៅតែបន្តដើររុក្ខរានទន្ទ្រាន កា​ប់ព្រៃលិចទឹក ទាំងយប់ទាំង ថ្ងៃយ៉ាងអនាធិបតេយ្យ  គេពុំដែលឃើញ មន្ត្រីជំនាញណា មកបង្ក្រាបឡើយ ។ប្រជាពលរដ្ន រកស៊ីលក្ខណៈគ្រួ​សាររស់ នៅ ឃុំអ​ន្សាចំបក់  និងរស់នៅភូមិថ្កោលស្រុកក្រគរខេត្ត ពោធិសាត់បានរិះគន់ លោកនា​យខណ្ឌរដ្ឋបាល ជល ផលខេត្ត ពោធិសាត់ឈ្មោះ​ លោក  ភុំវិមលបានឃុបឃិតបើកដៃឱ្យក្រុមមេឈ្មួញរ កស៊ីបទល្មើសហ៊ុំស ម្រាស់​ដែលមានឈ្មោះ ដូចខាងលើ និងបក្សពួករត់ការ ​ហ៊ុំសម្រាស់ និងកាប់ព្រៃលិចទឹកយកមកដាក់សម្រាស់  តាម(ព្រែកយាយហ៊ីង)(ព្រែកកំព ង់ស្ទឹង) (ព្រែកកំពង់ថ្កោល)(ព្រែកតូច)(​ព្រែក​ធំ) (ទន្លេកំពង់ប្រាក់)(ហើយនិងតាម ទន្លេខាងក្រៅ ទៀតផង) នេះនិយាយ តែឃុំអន្សាចំបក់។
រីឯចំណែកឃុំផ្សេងៗវិញនៅ ក្នុងខេត្តពោធិសាត់ បទល្មើសកាប់ ព្រៃលិចទឹកយកមកទំលាក់ ក្នុងព្រែ​កនិងតាមទន្លេ ក្រៅដើម្បី ហ៊ុំស ម្រាស់ ពេលខាងមុខ នេះ​មិនចាញ់ ឃុំអន្សាចំបក់ប៉ុន្មានដែរ។ ក្រោយពីបានទទួ​លព័ត៌មានខាងលើនេះ  នៅព្រឹក​ថ្ងៃទី២ ៤ខែ  មិនាឆ្នាំ២០១៨ក្រុមអ្នកយកព័ត៌មានបានចុះទៅទីនោះ  សង្កេតឃើញថាមានបឹងនិងព្រែកច្រើនដែល ជាព្រែក​អភិរក្សពូជត្រី ត្រូវបាន​ អាជ្ញាធរឃុំនិងខណ្ឌរដ្ឋបាលជលផល ខេត្តពោធិសាត់ឈ្មោះលោក ភុំវិមល  ឃុបឃិតនិង បើកដៃឲ្យក្រុមមេឈ្មួញ ល្មើសច្បាប់កាប់​ព្រៃលិចទឹក យកមកទំលាក់តាមព្រែ​កនិងទន្លេក្រៅហើយអោយមានរត់កា រហ៊ុំសម្រាស់ទៀតផង។
លោកម៉ៅធនិនអភិបាលខេត្ត នៃគណៈបញ្ជាការឯកភា​ពខេត្ត ពោធិសាត់គួរមា​នវិធានការចុះត្រួតពិនិត្យមើល ចំណុចដែល ប្រជាពលរ​ដ្ឋរាយ ការណ៍ថាមានអាជ្ញាធរឃំុនិងលោកប្រធានមន្ទីរក​សិកម្មនិងលោកនាយខណ្ឌរដ្ឋ បាលជលផលថា មានរៀបចំគំរោងអោយមេឈ្មួញរ​កស៊ីបទល្មើសហ៊ុំសម្រាស់ដែលមានឈ្មោះដូចខាងលើ​និងមានរត់ការហ៊ុំសម្រាស់​យកលុយទៅអោយមន្ត្រីជំនាញនិងសមត្ថកិច្ចមួយចំនួន​តូចក្នុងខេត្តទៀតផង។បើយោ​ងតាមច្បាប់ជលផលបានចែងថា៖ បទល្មើសដាក់សម្រាស់នេះបានធ្វើអោយមានផលប៉ះពាល់ច្រើនយ៉ាងដល់ធនធានជ​លផលជាតិ និងបើគិតពីទោសទណ្ឌនៃ ច្បាប់វិញក៏មាន​ទោស៣យ៉ាងផងដែរគឺ ១.កាប់ព្រៃលិចទឹក មាត្រា១០១ ជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ពិន័យប្រាក់ពី១ លានទៅ៥លានរៀល ២.ដឹ​កជញ្ជូនសម្រា​ស់ មាត្រា១០១ មានទោសនិងពិន័យប្រាក់ដូចគ្នា ៣.ដាក់សម្រាស់ហ៊ំុចាប់ត្រី មាត្រា១០០ ដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ពិន័យប្រាក់ពី៥លាន ទៅ៥​០លានរៀល ។​ប្រជាពលរដ្ឋរកស៊ីលក្ខណគ្រួសារបានរិៈគន់ក្រុមអាជ្ញាធរឃុំអន្សាចំបក់​និងមន្ត្រីជំនាញថាយកច្បាប់មកដាក់ក្រោមគូទអង្គុយ​ឃុបឃិតគ្នាទទួលសំ ណូកពីជ​នល្មើសមិនគិតពីផលប្រយោជន៍របស់ជាតិឡើយ។ព័ត៌មានបឋមលេខក្រោយអង្គភា​ពយើង និងដាក់ ឈ្មោះមេខ្លោងរត់ការហ៊ុំសម្រាស់និ​ងមន្ត្រីដែលឃុបឃិតបង្កើត ក្រុមបក្ខពួកអោយមានរត់ ការហ៊ុំសម្រាស់តាម ព្រែកក្នុងស្រុកក្រគរ?៕

29498061_2070038746575128_8415990015771100035_n 29570567_2070038779908458_4273822260254239302_n 29594384_2070038713241798_6738382566751226167_n