ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំប៉ក់ញ៉ៃ បានឲ្យដឹងទៀតថា កន្លែងដែលឈ្មួញឈ្មោះ ស្រីម៉ី គឺនៅចំណុចចម្ការស្វាយចន្ទីរ ក្រោយផ្ទះមន្ត្រីយោធាម្នាក់ឈ្មោះ នៀម ហើយមន្ត្រីយោធារូបនេះ ជាអ្នកកាងឈ្មួញឈ្មោះ ស្រីម៉ី តែម្តង។ ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានឲ្យដឹងថា មន្ត្រីយោធាឈ្មោះ នៀម គឺជាអ្នកឃុបឃិតបើកដៃឲ្យឈ្មួញឈ្មោះ ស្រីម៉ី និងឈ្មួញជាច្រើននាក់ទៀតចាំប្រមូលទិញឈើនៅចំណុចចម្ការស្វាយចន្ទីរ យ៉ាងរលូនព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាបទេ។ រហូតមកដល់ពេលនេះឈ្មួញឈ្មោះ ស្រីម៉ី កំពុងធ្វើសកម្មភាពខ្លាំងក្លាជាងគេក្នុងការប្រមូលទិញឈើពីប្រជាពលរដ្ឋសម្រាប់ដឹកជញ្ជូនចេញទៅស្រុកយួន ហើយមានមន្ត្រីយោធាឈ្មោះ នៀម គឺជាអ្នករត់ការបើកផ្លូវជាមួយមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នដើម្បីកុំឲ្យបង្ក្រាប។
ប្រភពពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នៅតែបន្តប្រមូលទិញឈើពីពលរដ្ឋដែលដឹកជញ្ជូនតាមម៉ូតូយកទៅលក់នៅស្រុកយួនយ៉ាងរលូន ព្រោះគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការបង្ក្រាបឡើយ។ ប្រភពបានឲ្យដឹងទៀតថា ក្នុងមួយថ្ងៃៗឈ្មួញឈ្មោះ ស្រីម៉ី ប្រមូលទិញឈើរាប់សិបម៉ូតូពីប្រជាពលរដ្ឋ ហើយមានបរិមាណសរុបពី៣០ទៅ៤០ម៉ែត្រគូបដើម្បីដឹកជញ្ជូនចេញទៅស្រុកយួនតាមច្រករបៀងលេខ១៩ ដោយគ្មានសមត្ថកិច្ចណារំខានឡើយ។ សូម្បីតែលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតក៏រក្សាភាពស្ងៀមស្ងាត់ផងដែរ ហើយមិនដែលឲ្យឈ្មួញវ័យក្មេងឈ្មោះ ស្រីម៉ី បន្តប្រមូលទិញឈើនិងដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងពេញបន្ទុក។
មន្ត្រីរដ្ឋបាលព្រៃឈើក្នុងស្រុកអូរយ៉ាដាវ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតដូចជា នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងសមត្ថកិច្ចអាវុធហត្ថជាដើម ត្រូវបានគេដឹងថាសម្ងំទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះ ស្រីម៉ី ហើយបណ្ដោយឲ្យឈ្មួញស្រីវ័យក្មេងរូបនេះ បន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមអំពើចិត្ត។ បញ្ហានេះជារឿងដែលលោក អ៊ុង សំអាត ប្រធានរដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី ត្រូវបានគេដឹងថាជាអ្នកឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនដើម្បីជាថ្នូរនឹងផលប្រយោជន៍។បឋម
Recent Comments