មេ​ឈ្មួញឈើជើង​ខ្លាំង៣នាក់​ប្រមូល​ទិញឈើខុ​សច្បាប់ពី​ពលរដ្ឋខ្មែរឆ្លង​ដែនចូល​​កាប់​ឈើក្នុងទឹក​ដីឡា​វ

តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន ​ឲ្យ​ដឹងថា សកម្មភាព​ពលរដ្ឋ​ខ្មែរ​ លួច​ឆ្លងដែន​ចូលទៅក្នុង​ទឹក ដី​ឡាវ  កាប់​ឈើ​ធ្នង់  និង​ឈើ​បេង យកមក​លក់​ ឲ្យ​ឈ្មួញ​ឈ្មោះ សាន្ត​,  ឈ្មោះ ណាក់ និង​ឈ្មោះ  ហេង គឺជា​រឿង​ដែល​ មិនអាច​ទប់ស្កាត់​បាន  កន្លងមក​ឈ្មួញ​ទាំងនេះ​មា នការ​ឃុបឃិត​ជាមួយ​សមត្ថកិច្ច​ ពាក់ព័ន្ធ​ដែល​ចាំ​ប្រមូល ​ផលប្រយោជន៍​ដោយ ស្រូល ​។ ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​សេកុង និង​ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ ឈ្មួញ​ទាំង​៣​នាក់​កំពុង​ប្រមូល​ទិ ញ​ឈើ​ធ្នង់​និង​ឈើ​បេង ដែល​ពលរដ្ឋ​ខ្មែរ​មួយចំនួន​លបលួច​ឆ្លងដែន​ចូលទៅ​កាប់​នៅក្នុង​ទឹកដី​ឡាវ ហើយ​ដឹកជញ្ជូន​មកដល់​ព្រំដែន​។ ទីតាំង​ដែល​ឈ្មួញ​ប្រមូល​ទិញ​ឈើ​ធ្នង់​និង​ឈើ​បេង យ៉ាង​ពេញបន្ទុក​នោះ​គឺ​នៅ​ច្រករបៀង​១០១ ច្រករបៀង​អូរ​គួ​ក និង​ច្រករបៀង​អូរ​អាល័យ ដោយមាន​ការសម្របសម្រួល​ពី​សមត្ថកិច្ច​ប្រចាំ​ច្រក​ ។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​ឡាវ ក្នុងស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​៣​នាក់​ឈ្មោះ សាន្ត​, ឈ្មោះ ណាក់ និង​ឈ្មោះ ហេង គឺជា​អ្នក​ចាំ​ប្រមូល​ទិញ​ឈើ​ប្រភេទ​ធ្នង់​និង​បេង ដែល​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ឆ្លងដែន​ចូលទៅ​កាប់​នៅក្នុង​ទឹកដី​ឡាវ​យកមក​លក់​ឲ្យ​ពួកគេ​។ ការដែល​ឈ្មួញ​ទាំង​៣​នាក់​នេះ​អាចឈរជើង​ប្រមូល​ទិញ​ឈើ​ធ្នង់​និង​បេង ដែល​ពលរដ្ឋ​ខ្មែរ​ចូលទៅ​កាប់​ក្នុង​ទឹកដី​ឡាវ គឺមាន​ការឃុបឃិត​ពី​សំណាក់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​និង​សមត្ថកិច្ច​នៅតាម​ព្រំដែន​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ឈ្មួញ​ទាំង​៣​នាក់​ខាងលើ​មិនអាច​ឈរជើង​ចាំ​ប្រមូល​ទិញ​ឈើ​ប្រណីត​ដែល​ពលរដ្ឋ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​នៅក្នុង​ទឹកដី​ឡាវ បានឡើយ​។

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ព្រែ​កមាស និង​ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ដែរ​ថា ឈ្មួញ​ទាំង​៣​នាក់​ខាងលើ មានការ​ឃុបឃិត​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ខេត្តស្ទឹងត្រែង ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ផងដែរ ទើប​ពួកគេ​អាច​ប្រព្រឹត្ត​បទល្មើស​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ច្រើន​ឆ្នាំ​មកហើយ​ដែល​ឈ្មួញ​ទាំង​៣​នាក់​នោះ​ចាំ​ប្រមូល​ទិញ​ឈើ​នៅ​ច្រករបៀង​ទាំង​៣​ចំណុច​ខាងលើ រួច​ដឹកជញ្ជូន​ចូលមក​ក្រុង​ស្ទឹងត្រែង លក់​បន្ត​ឲ្យ​ឈ្មួញ​ដទៃទៀត​ដើម្បី​ដឹកចេញទៅ​ស្រុក​យួន​។ សមត្ថកិច្ច​តូចតាច​នៅក្នុង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា លោក អ៊ុំ រ៉ា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​សៀម​ប៉ាង ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តស្ទឹងត្រែង កំពុង​សម្ងំ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ទាំង​៣​នាក់​នោះ​យ៉ាង​សប្បាយ។ បឋម

29020047_1667013433392240_1859162748_n 29019544_1667013423392241_975407941_n 29341670_1667013396725577_1084627142_n 29547010_1667013403392243_188142227_n