0 លោក​ ខូង ទីន​ មេនគរបាល​អន្តោប្រវេ​សន៍ច្រកអូរ​ស្មាច់កាន់តំ​ណែងច្រើនឆ្នាំ​ប្រព្រឹត្តអំ​ពើពុករលួយមិន​ញញើតអ​ង្គភាពប្រ​ឆាំងអំពើ​ពុករ​លួយ

ប្រភព​ដែល​ស្និទ្ធ​នឹង​លោក  ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រក ទ្វារ​អន្តរជាតិ​អូរ​ស្មាច់  បាន​ឲ្យ​ដឹងថា  ក្រៅពី​កេង ប្រវ័ញ្ច​លើ​ប្រជាពលរដ្ឋ​ ដែល​ធ្វើ​ប័ណ្ណឆ្លងដែន​ចូល​ទឹក ដី​សៀម គឺ​លោក ខូង ទីន  និង​បក្ខពួក​ឃុបឃិត​ជាមួយ​មន្ត្រី​ សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត  បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុស ច្បាប់ ទំនិញគេចពន្ធ និង​ទំនិញ ​បង់ពន្ធ​មិន​គ្រប់​។ ទន្ទឹមនឹងនេះ​ពលរដ្ឋ​ខ្មែរ​និង​អាជីវករ​ខ្មែរ​ដែល​ដឹកជញ្ជូន​កសិផល​ចេញទៅ​ស្រុក​សៀម​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ត្រូវ​បង់លុយ​ឲ្យ​លោក ខូង ទីន មិនអាច​រំលង​បានឡើយ​បើ​មិន​ដូច្នេះ​ទេ អាច​ត្រូវ​ប្រឈម​នឹង​ការរំខាន​ចៀស​មិន​ផុត​ឡើយ​។ លោក ស ថា​វី អភិបាលខេត្ត​ឧត្ដរមានជ័យ គួរពិនិត្យមើល​បញ្ហា​ខាងលើនេះ​ផង ព្រោះ​លោក ខូង ទីន ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។

ប្រភពពី​មន្ត្រី​នៃ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ក្រុង​សំរោង ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា លោក ខូង ទីន នាយប៉ុស្ដិ៍​នគរបាល​អ​ន្តោ​ប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ដែល​កាន់តំណែង​ច្រើន​ឆ្នាំ​មកហើយ​នោះ​កំពុង​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ការដែល​លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ​ចាំ​ជួយ​ការពារ​គ្រប់ពេលវេលា​។ ដូច្នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ហើយ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ខូង ទីន ជាបន្ទាន់​។

ប្រភពពី​ប្រជាពលរដ្ឋ​ដែល​ឆ្លងដែន​តាម​ច្រក​អូរ​ស្មាច់​ចូលទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​នៅ​ខេត្ត​សុរិន្ទ ប្រទេស​សៀម បាន​ឲ្យ​ដឹងថា នគរបាល​អន្តោប្រវេសន៍​ក្រោម​ឱវាទ​លោក ខូង ទីន បាន​តម្រូវ​ឲ្យ​ពួកគាត់​បង់លុយ​ពី​៧​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល​សម្រាប់​ប័ណ្ណឆ្លងដែន​មួយ​ក្បាល ហើយ​បើតាម​ដឹង​គឺ​លើស​ការកំណត់​របស់​ក្រសួងមហាផ្ទៃ​យ៉ាងច្រើន​។ ជាងនេះទៅទៀត​នៅក្នុង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ មិនមាន​ដាក់​តារាង​បញ្ជាក់​អំពី​តម្លៃ​នៃ​ការធ្វើ​ប័ណ្ណឆ្លងដែន​ចូល​ទឹកដី​សៀម​នោះទេ គឺ​គេ​កំណត់​ឲ្យ​បង់​ពី​៧​ម៉ឺន​ទៅ​៨​ម៉ឺន​រៀល​តែម្តង​។ ក្នុង​មួយថ្ងៃៗ​មាន​ពលរដ្ឋ​ខ្មែរ​ធ្វើ​ប័ណ្ណឆ្លងដែន​ចូល​ទឹកដី​សៀម​រាប់រយ​នាក់ ដូច្នេះ​លោក ខូង ទីន និង​បក្ខពួក​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​មិនតិច​ឡើយ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។

​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​ទង្វើ​មិន​ប្រក្រតី​របស់លោក ខូង ទីន មេ​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ខ្លះ​ផង ព្រោះ​ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក ខូង ទីន និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយកាន់តែខ្លាំង ​។ ទង្វើ​របស់លោក ខូង ទីន និង​បក្ខពួក​នៅ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ ខេត្តឧត្ដរមានជ័យ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័ន​នគរបាលជាតិ​ទាំងមូល ។ ជាពិសេស​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ឲ្យ​បាន​ស៊ីជម្រៅ​ទៅលើ​អំពើពុករលួយ​របស់លោក ខូង ទីន ហើយ​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព។បឋម

20179836_341847879569512_2065479225_n IMG_1669