លោក​ សូ ចាន់ណារី ​មេបញ្ជាការនគរបាល​វរការពារព្រំដែន​លេខ៩១១សំបួរ​រឿង​អាស្រូ​វពុករ​លួយជាច្រើន​ត្រូវ​បាន​លាតត្រ​ដាង

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​ ពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ក្នុង​ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមា នជ័យ បាន​ឲ្យ​ដឹង ថា កន្លង មក​លោក សូ ចាន់ណា​រី  មេ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩ ១១ ល្បីល្បាញ​យ៉ាង ខ្លាំង​ក្នុងការ​ឃុប ឃិត​បើក ដៃ​ឲ្យ ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ  និង​ទំនិញ​ខុសច្បាប់​តាម​ច្រករបៀ ង​ជាច្រើន​កន្លែង​ដើម្បី ​ជា​ថ្នូរ​នឹង​ផល ប្រយោ ជន៍​ ។ ឥឡូវនេះ​លោក សូ ចាន់ណា​រី កំពុង​ល្បីល្បា ញ​ខាង​នាំចូល​រថយន្ត​ចង្កូ ត​ស្ដាំ​ពី​ទឹកដី​សៀម​ចូល​ទឹក ដី​ខ្មែរ​ស្រេច​ តែ​អំពើ​ចិត្ត​តាម​ច្រករបៀង​ដែល​ខ្លួន​គ្រប់គ្រង ហើយ​ការដែល​លោក សូ ចាន់ណា​រី ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេ គឺ​លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ដូច​សព្វថ្ងៃនេះ​ទេ ព្រោះ​អាច​ប្រឈម​នឹង​វិធានការ​ពី​ថ្នាក់លើ​ជាមិនខាន​។​

រឿងអាស្រូវ​ពុករលួយ​របស់លោក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៩១១ ក្នុងការ​រកស៊ី​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​និង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញ​ខុសច្បាប់ ទំនិញគេចពន្ធ​ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ មិនទាន់​ចាត់វិធានការ​ទប់ស្កាត់​នៅឡើយ​ទេ​ហើយ​បណ្ដោយ​ឲ្យ​លោក សូ ចាន់ណា​រី ព្រមទាំង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ដូច្នេះហើយ​ទើប​លោក សូ ចាន់ណា​រី នៅតែ​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ និង​បន្តសកម្មភាព​រកស៊ី​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ រថយន្ត​គេចពន្ធ ក៏ដូចជា​ឃុបឃិត​ឲ្យ​មន្ត្រីក្រោមឱវាទ​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។​

​ ​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ មន្ត្រី​គយ​ក្រុង​ប៉ោយប៉ែត បាន​ចាប់​រថយន្ត​គេចពន្ធ​១​គ្រឿង​ម៉ាក​តូ​យូ​តា​ហ៊ី​លុ​ច្ស​រី​វ៉ូ ស៊េរី​ឆ្នាំ​២០១៧ ១​គ្រឿង​យកទៅ​ទុក​នៅ​ស្នាក់ការ​គយ​ក្រុង​ប៉ោយប៉ែត​។ ក៏ប៉ុន្តែ​សមត្ថកិច្ច​គយ​ចាប់​រថយន្ត​គេចពន្ធ​នោះបាន​តែមួយ​ស្របក់​ក៏​ដោះលែង​វិញ ក្រោយពេល​ដឹងថា​រថយន្ត​គេចពន្ធ​នោះ​ជា​របស់លោក​វរសេនីយ៍ឯក សូ ចាន់ណា​រី មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៩១១​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក សូ ចាន់ណា​រី បាន​ទិញ​រថយន្ត​ពី​ស្រុក​សៀម​១​គ្រឿង​ម៉ាក​ហ្វ័​រ​ធូ​ន ពាក់​ស្លាក​លេខ​សៀម ដើម្បី​ជា​របាំង​សម្រាប់​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​និង​រថយន្ត​គេចពន្ធ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​។ តាមរយៈ​ទង្វើ​បែបនេះ​លោក សូ ចាន់ណា​រី អាច​រកប្រាក់​ចំណេញ​ពី​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ និង​រថយន្ត​គេចពន្ធ​១​គ្រឿង​ប្រមាណ​៣​ពាន់​ដុល្លារ​អាមេរិក​។​

​បើតាម​ការ​បង្ហើប​ពី​មន្ត្រីនគរបាល​តូចតាច​នៅក្នុង​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​៩១១ បាន​ឲ្យ​ដឹងថា លោក សូ ចាន់ណា​រី តែងតែ​ដោះដូរ​ស្លាក​លេខ​សៀម​ពី​រថយន្ត​ស្របច្បាប់​របស់គាត់​ទៅ​បំពាក់​លើ​រថយន្ត​គេចពន្ធ ហើយ​បើក​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ដែល​គ្របគ្រង​ដោយ​វរ​នគរបាល​ការពារ​ព្រំដែន​លេខ​៩១១​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ថ្ងៃ​ខ្លះ​លោក សូ ចាន់ណា​រី នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​ពី​៣​គ្រឿង​ដល់​៥​គ្រឿង ហើយ​ក្នុង​១​គ្រឿង​អាច​ចំណេញ​លុយ​ពី​៣០០០​ដុល្លារ​ទៅ​៥០០០​ដុល្លារ​យ៉ាង​ស្រួលៗ​តែម្តង​។ ករណី​មន្ត្រី​គយ​ចាប់​រថយន្ត​គេចពន្ធ​របស់លោក សូ ចាន់ណា​រី ១​គ្រឿង​កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ ប្រហែល​ដោយសារ​លោក សូ ចាន់ណា​រី ចង់​ស៊ីដាច់​មន្ត្រី​គយ ក៏ប៉ុន្តែ​ក្រោយ​មានការ​សម្របសម្រួល​ទើប​រថយន្ត​គេចពន្ធ​នោះ​ត្រូវបាន​ដោះលែង​វិញ​ភ្លាមៗ​។ បញ្ហា​នេះ​គឺជា​រឿង​ដែល​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​សេចក្ដីរាយការណ៍​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​លោក សូ ចាន់ណា​រី អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្រ្តីធំៗកន្នុងខេត្តបន្ទាយមានជ័យដែល​ល្បីល្បាញ​ខាង​ពុករលួយ​ជា​យូរ​មកហើយ​។ ជាងនេះទៅទៀត​ការដែល​លោក សូ ចាន់ណា​រី អាច​នាំចូល​រថយន្ត​គេចពន្ធ​និង​រថយន្ត​ចង្កូត​ស្ដាំ​ក្នុង​១​ខែៗ​ជាច្រើន​គ្រឿង គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​យ៉ាង​រលូន​។បឋម

28233120_421975001556799_559535262_n-Copy (1) 28233120_421975001556799_559535262_n-Copy-Copy វរៈសេនីយ៍ឯក-សូ-ចាន់ណារី