ខេត្តពោធិ៍សាត់៖ រយៈពេល២ខែនេះ ឧកញ៉ា តាំង អៀង បានប្រមូលទិញឈើ ដែល បានអារផ្តួលរំលំ នៅចំណុចតំបន់ ទួល គ្រួស ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ក្នុងនោះ មួយចំនួនទៀត បានអារផ្តួលរំលំនៅតាមជួរភ្នំ ដោយមានរណា យន្ត មិនតិចជាង៥០គ្រឿង ជាមួយនឹងរថយន្តកែច្នៃប្រភេទបាកុង ប្រមាណជិត៣០ គ្រឿងទៀត និងប្រើគ្រឿង ចក្រអេស្កា វ៉ាទ័រ សម្រាប់ឈូសឆាយធ្វើផ្លូវ ដឹកជញ្ជូនឈើចេញពីតំបន់ព្រៃទាំងនោះ ។ គេបានបញ្ជាក់យ៉ាងលម្អិត ថា ឈើដែល បាន អារផ្តួលរំ លំ ភាគច្រើនគឺជាឈើរាជ្យកុល ក្នុងនោះ ក៏អារជាឃ្លុប(ជាឡាំង) មានមុខកាត់ចាប់ពី៤០សង្ទី ម៉ែត្រ ទៅ ៨០ សង្ទីម៉ែ ត្រ និងមានប្រវែងពី១ ០ទៅ១២ម៉ែត្រ ករណីខ្លះ ក៏មានឈើរាជ្យកុលមុខកាត់១ម៉ែ ត្រផងដែរ ។
ឈើដែលប្រមូលមកពីតំបន់ទួលគ្រួស និងមួយចំនួនទៀត ប្រមូលពីតំបន់ភ្នំទំព័រ ស្ថិតក្នុងភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង និងតំបន់ ក្រពើ២ ស្ថិតក្នុងភូមិ ឃុំក្រពើ២ ស្រុកវាលវែង ខេត្តពោធិ៍សាត់ តែងតែប្រើរថយន្តបាកុងដឹកចូល មកក្នុង ក្រុមហ៊ុន M DS នៅអន្លង់រាប ធ្វើឡើងនៅពេលវេលាម៉ោង១ឬម៉ោង២ រំលងអធ្រាត្រ កាត់តាមផ្លូវជាតិ ក្នុងភូមិប្រជាពល រដ្ឋ ក៏ដូច ជាទី ប្រជុំជន ស្រុកវាលវែងនេះ តែម្តង ។
ក្នុងរយៈពេល២ខែនេះ សកម្មភាពកាប់បំផ្លាញព្រៃឈើកតើមានជាលក្ខណៈ ទ្រង់ទ្រាយធំ នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ សុទ្ធតែ ប្រភេទឈើធ្នង់ និង ឈើរាជ្យ កុល ។
ជាក់ស្តែងកាលពីវេលាម៉ោង១២ ព្រឹក ថ្ងៃពុធ ១៤កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០ ១៨ រថយន្តយីឌុបចំនួន២គ្រឿង បានដឹកឈើរាជ្យកុល ចេញពីចំណុច ក្រុមហ៊ុន MDS ស្ថិតក្នុង ឃុំអន្លង់រាប ស្រុក វាល វែង ខេត្តពោធិ៍សាត់ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ហើយនៅវេលាម៉ោងព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ រថយន្តយីឌុប១គ្រឿងទៀតបានផ្ទុកឈើធ្នង់ដឹកចេញពីចំណុចអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដែលពេលនេះ គេដឹងថា រថយន្ត១គ្រឿងនេះ អាចមិនទាន់ មកដល់ ភ្នំពេញនៅឡើយទេ បើគិតត្រឹម ម៉ោង៣និង៣០នាទីរសៀលថ្ងៃដដែលនេះ ។
គេបានរាយការណ៍ឲ្យដឹងថា ចំពោះសកម្មភាពកាប់បំផ្លាញឈើនៅស្រុកវាលវែង ក៏ដូចជាប្រមូលយកមកដាក់ ក្នុងក្រុមហ៊ុន MDS ហើយលួចបន្លំកាត់បេសេ ដើម្បីដឹកចេញ សុទ្ធតែប្រភេទឈើរាជ្យកុល និងឈើធ្នង់ សុទ្ធតែជាប៉េសេខុសយថា ប្រភេទ ឈើ ក៏ដូចជាផ្ទុកលើសទម្ងន់ ក្នុងនោះ បែរជាមានសមត្ថកិច្ចផ្ទាល់ ដែលមា នតួនាទី និងភារកិច្ចជាអ្នក បង្ក្រាបបទ ល្មើស ព្រៃ ឈើ នេះតែម្តង ជាអ្នករត់ការផ្លូវ តាំងពីស្រុកវាល វែង មកទល់នឹងរាជធានីភ្នំពេញ ក្នុងនោះគោលដៅរបស់ ពួកគេ ភាគ ច្រើន យក ទៅ ស្តុកទុកនៅឃ្លាំងចំណុចផែស្ងួត នៅត្មាតពង ខ្លះទៀតត្រូវបញ្ជូនទៅ កាន់ខេត្តតាកែវ និងខេត្តកំពត ដើម្បីឆ្លង ទៅ ប្រទេស វៀតណាម ។
ឧកញ៉ា តាំង អៀង ដែលជាមេក្លោងឲ្យដៃជើងរបស់ខ្លួន កេណ្ឌប្រមូលប្រជាពលរដ្ឋចូលកាប់បំផ្លាញ ព្រៃឈើ ប្រមូលទិញយ កមក ស្តុកទុក និងកាត់ប៉េសេនាំចេញ បានប្រើប្រាស់មេការរបស់ខ្លួនជាច្រើននាក់ ក្នុងនោះ ត្រូវបានឲ្យឈ្មោះ ទី ដែលត្រូវ ជាប្អូនបង្កើត ជាអ្នក មើលការខុសត្រូវចំពោះឈើដែលប្រមូលពីក្នុ ងព្រៃ យកមកស្តុកទុកនៅចំណុចអន្លង់ រាប ក៏ដូចជាយក ឈើមកពី តំបន់ចិនយំ នេះជាដើម ក្នុងនោះឧ កញ៉ា តាំង អៀង បានឲ្យ ឈ្មោះទី ជាអ្នកគ្រប់គ្រ ងឈើ ឈ្មោះ ហូ ជាអ្នក រត់កា រផ្លូវ សម្រាប់ការចេញ ឈើពីដំណាក់ចាក្រំ ជាមួយនឹងឈ្មោះ លីម ។
ដោយឡែក អ្នកដែលឧកញ៉ា តាំង អៀង ឲ្យចេញមុខរត់ការ ផ្តាច់មុខ តាំងពីទឹកដីស្រុកវាលវែង ខេត្តពោធិ៍សាត់ មកដល់ រាជធា នីភ្នំពេញ គឺឈ្មោះ ចាន់ នី ជាសមត្ថកិច្ច ដែលមានតួនាទីភារកិច្ច ជាអ្នកបង្ក្រាបបទល្មើស ព្រៃឈើ ។ ឈ្មោះចាន់ នី មិនត្រឹម តែយកអំណាចតួនាទីរត់កា របទល្មើសឈើប៉ុណ្ណោះទេ គេថែមទាំងយកឈ្មោះ ថ្នាក់ដឹកនាំ មួយចំនួននៅ ក្នុងគណៈ កម្ម កា របង្ក្រាបបទល្មើសធន ធានធម្មជាតិ មកប្រើ និងបញ្ជាក់ថា ខ្លួនបានបង់ប្រាក់រួចរាល់ ។ ដូច្នេះសមត្ថកិច្ចដែលមា នភារកិច្ចនៅ ទីនោះ ម្នាក់ៗ ទោះជា មានភារកិច្ចបង្ក្រាប ប៉ុន្តែខ្លាចរអា និងទទួលយកប្រា ក់ ត្រឹមតែឡានយីឌុ បដឹកអុស ប្រ ជា ពលរដ្ឋ ដឹក ឈើតាមគោយន្ត ក៏ដូចជាការឲ្យទៅតាមអ្វីដែលឈ្មោះ ចាន់ នីចាត់ចែង តែប៉ុណ្ណោះ ។
យ៉ាងហោចណាស់ក៏ក្នុងមួយថ្ងៃ ត្រូវបានគេដឹកឈើចេញពីឃ្លាំងរបស់ ក្រុមហ៊ុន MDS នៅចំណុចអន្ល ង់រាប ចាប់ពី១ឡាន យីឌុប ឬ២ទៅ ៣ឡានយីឌុប ដោយប្រើរូបភាពកាត់ ប៉េសេ ឲ្យទៅជាឈើស្របច្បាប់ ប៉ុន្តែជាក់ស្តែង ឈើទាំងនោះ បាន ប្រ មូល ទិញពីតំបន់ជួរភ្នំ ដែលមិនមែន ស្ថិតនៅក្នុងដីសម្បទានរបស់ ក្រុមហ៊ុនស្រប ច្បាប់ និងកា រដឹក ជញ្ជូននេះ ខុស យថាប្រភេទ ឈើ ផ្ទុកលើសទម្ងន់ សុទ្ធតែ ជាប្រភេទឈើរាជ្យកុល និងឈើធ្នង់ ហើយគេដឹកជញ្ជូន ចេញម្តងៗ គឺធ្វើឡើងក្នុងអំឡុងពេលម៉ោង១០ ទៅម៉ោង១២ព្រឹកជារៀងរាល់ថ្ងៃ ។ ការដឹកជញ្ជូនបែបនេះ ករណីខ្លះឧកញ៉ា តាំង អៀង ចាត់ទុកថាឈើរបស់ខ្លួនមានច្បាប់ បន្ទាប់ពីមានករណីឃុបឃិតគ្នាជាមួយនឹងអាជ្ញាធរ សមត្ថកិច្ច ជំនាញខាងរដ្ឋបាលព្រៃឈើ ខាងបរិស្ថាន ក៏ដូចជាសមត្ថកិច្ចជាច្រើនស្ថាប័នទៀត ។
រថយន្តយីឌុប១គ្រឿង ដែលបានដឹកឈើធ្នង់ចេញពីក្រុមហ៊ុន MDS ចំណុចអន្លង់រាប នៃចម្ការកៅស៊ូរបស់ឧកញ៉ាទ្រីភាព ពីម៉ោង១០ព្រឹក ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ គឺជាការបើកភ្លើងខៀវពីក្រុមសមត្ថកិច្ចអាជ្ញាធរទាំងនោះ ហើយគេក៏បានឃើញ ឈើនៅក្នុងឃ្លាំងនេះ មានចំនួនដ៏សន្ធឹកសន្ធាប់ ទាំងឈើធ្នង់ ឈើរាជ្យកុល ប៉ុន្តែគេប្រើរូបភាពចេញឈើពីឃ្លាំងនេះក្នុងមួយថ្ងៃ ត្រឹមតែមួយឡានយីឌុប ឬទៅ២ទៅ៣ឡានយីឌុប ។
សកម្មភាពបទល្មើសព្រៃឈើនៅខេត្តពោធិ៍សាត់ បច្ចុប្បន្នទៅជារឿងសាមញ្ញដែលអាជ្ញាធរ សមត្ថកិច្ច ជំនាញពាក់ព័ន្ធ មិនបង្ក្រាប ដោយសារតែអំពើឃុបឃិតគ្នា ដូច្នេះ ចាប់ពីស្រុកវាលវែង រហូតមកទល់នឹងផ្លូវជាតិលេខ៥ក្នុងទីរួមខេត្តពោធិ៍សាត់ សកម្មភាពដឹកឈើនេះ មានភាពធូរលុងខ្លាំងឡើងៗ ។ ដោយឡែក សមត្ថកិច្ចបែរជាកំពុងញៀននឹងការទទួលប្រាក់ប្រចាំខែ ឬរាប់ក្បាលឡានយកលុយតែប៉ុណ្ណោះ ។
ពាក់ព័ន្ធសកម្មភាពឧកញ៉ា តាំង អៀង ឲ្យឈ្មោះ ទី ឈ្មោះ ហួ និងឈ្មោះ លីម ប្រមូលទិញឈើ និងឲ្យឈ្មោះចាន់ នី រត់ការផ្លូវ នៅ ព្រឹកថ្ងៃ មិនអា ចទាក់ទងសុំការបំភ្លឺបានទេពី លោកឧកញ៉ា តាំង អៀង ថាតើការប្រមូលទិញឈើពីតំបន់ខាងក្រៅព្រៃ សម្ប ទាន រួចហើយយកមកស្តុកទុកនៅដីចម្ការកៅស៊ូ របស់ក្រុមហ៊ុន MDS របស់ឧកញ៉ា ទ្រី ភាព នៅចំណុចអន្លង់រាប ស្រុកវាលវែង មាន ច្បាប់ឬមួយយ៉ាងណានោះទេ ខណៈ គ្មានលេខទូរស័ព្ទ ។បឋម
Recent Comments