​ប្រធានមន្ទីរក​សិកម្មនិងមេរដ្ឋ​បាលជលផ​លខេត្តពោធិ៍​សាត់ឃុបឃិតជាមួ​យបទល្មើស​​នេសាទ​

ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ ​គ្រួសារ​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ក្រគរ  ស្រុក​កណ្ដៀង និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់  បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​បទល្មើស​អូស​អួន ​ដែលមាន​ប្រវែង​បណ្ដោយ​វែងៗ​និ ង​ប្រើ​ទូក​ម៉ាស៊ីន​កម្លាំង​ធំៗ​កំពុង​កើត ឡើង​យ៉ាង​រាលដាល​នៅ​តំបន់​រាំង​ទឹល  កោះ​ក្អែក ស្រុក​កណ្ដៀង ក៏ដូចជា​ នៅ​តំបន់​អភិរក្ស​ពូជ​ត្រី​កំពង់​ប្រាក់ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ សកម្មភាព​របស់​ជន​ជាតិ​យួន​ដែល​ប្រើ​ឧបករណ៍​ខុសច្បាប់​នោះ មាន​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ពួកគេ​ចំណាយលុយ​ក្នុង​អួន​១​វង់​ប្រមាណ​ពី​១០​លាន​រៀល​ទៅ​១៥​លាន​រៀល​ទើប​អ្វី​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​ឃើញ​បទល្មើស​កើតឡើង​ប្រជា​នេសាទ​តែងតែ​រាយការណ៍​ទៅ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឲ្យ​ចាត់វិធានការ​បង្ក្រាប ប៉ុន្តែ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ព្រោះ​ពួកគេ​ជា​អ្នក​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ សូម្បីតែ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ​ក្នុងខណៈដែល​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅតែ​រាលដាល​យ៉ាង​ពេញបន្ទុក​

 

មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ដោយសារតែ​លោក ឡាយ វិ​សិទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ទើប​ករណី​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុងស្រុក​ក្រគរ ស្រុក​កណ្ដៀង និង​ស្រុក​បាកាន កំពុង​កើតឡើង​យ៉ាង​រាលដាល​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៨ ជនជាតិ​យួន​ជាច្រើន​នាក់​បាន​ប្រើ​ឧបករណ៍​ប្រភេទ​អួន​ជាច្រើន​វង់​ហ៊ុម​ព័ទ្ធចាប់​ត្រី​ក្នុង​តំបន់​បឹង​ទន្លេសាប​ជាប់​ព្រំប្រទល់​ស្រុក​កណ្ដៀង និង​ស្រុក​បាកាន យ៉ាង​អនាធិបតេយ្យ​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​រស់នៅ​តំបន់​បឹង​ទន្លេសាប ជាប់​ព្រំប្រទល់​ស្រុក​កណ្ដៀង និង​ស្រុក​បាកាន បាន​ឲ្យ​ដឹងថា​អួន​ដែលមាន​ប្រវែង​បណ្ដោយ​ជាង​១០០០​ម៉ែត្រ​ជាច្រើន​វង់​ត្រូវបាន​ក្រុម​ជនល្មើស​ប្រើប្រាស់​ចាប់​ត្រី​យ៉ាង​ពេញបន្ទុក ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

​ថ្មីៗ​នេះដែរ​ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ក្រគរ ស្រុក​កណ្ដៀង និង​ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​រាលដាល ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ប្រការនេះ​គឺជា​រឿង​ដែល​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិនគួរ​មើលរំលង​តទៅទៀត​នោះទេ​ព្រោះ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ខេត្តពោធិ៍សាត់ ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា​មិន​យកចិត្តទុកដាក់​បង្ក្រាប​បទល្មើស​នេសាទ​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០១​របស់​រាជរដ្ឋាភិបាល​នោះទេ​។ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ ក៏ដូចជា​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​ជា​មេខ្លោង​នៅ​ពីក្រោយ​បទល្មើស​នេសាទ​ដែល​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់ គឺ​គិតគូរ​តែ​រឿង​ប្រមូល​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ប្រសិនបើ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម និង​អគ្គនាយក​រដ្ឋបាល​ជល​ផល មិន​ចាត់វិធានការ​ទប់ស្កាត់​ទេនោះ គឺ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តពោធិ៍សាត់ រាលដាល​កាន់តែខ្លាំង​ថែមទៀត​ជាមិនខាន​។​

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា អ្នក​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ចាប់​ត្រី​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ក្រគរ ស្រុក​កណ្ដៀង និង​ស្រុក​បាកាន ភាគច្រើន​គឺជា​ជនជាតិ​យួន​ដែលមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែល​តែងតែ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ជា​យូរ​មកហើយ​។ ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​បំផ្លាញ​ធនធាន​មច្ឆជាតិ​យ៉ាង​មហន្តរាយ​មាន​៨​នាក់​ដូចជា ឈ្មោះ ហេង ថាំង​, ឈ្មោះ យ៉ យ៉ាំង​ធិ​ន​, ឈ្មោះ វ៉ាង យ៉ាំង​តេ​វ​, ឈ្មោះ វ៉ាង យ៉ាំង​យ៉ាង​, ឈ្មោះ ឡេ យ៉ាំង​ដាំង​, ឈ្មោះ វ៉ាង យ៉ាំង​ដៀង​, ឈ្មោះ ឌិន យ៉ាំង​ថេ​ង និង​ឈ្មោះ លី ករ​។ ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​បញ្ជាក់ថា ជនល្មើស​ទាំង​៨​នាក់​នេះ​បាន​ប្រើ​ឧបករណ៍​ប្រភេទ​អួន​អូស​ដោយ​ទូក​ម៉ាស៊ីន​កម្លាំង​ធំៗ​ចាប់​ត្រី​ពេញ​បឹង​ទន្លេសាប​ក្នុង​ខេត្តពោធិ៍សាត់ ហើយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ប្រការ​នេះហើយ​ទើប​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួ​សារបាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ខេត្តពោធិ៍សាត់ ជាបន្ទាន់​និង​ប្រកបដោយ​ប្រសិទ្ធភាព​។​បឋម

28535663_424698744617758_1890328777_n 28511284_424698764617756_440754560_n