ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា កាលពីថ្ងៃត្រង់ថ្ងៃ ទី២៣ ខែ កុម្ភៈ រហូត ថ្ងៃ ទី២៧ខែគុម្ភះ ឆ្នាំ២០១៨ ឈ្មួញ ហ៊ត់ ប៊ុនគឹម មន្ត្រីយោធាខេត្ត ក្រចេះ ត្រូវបានមេដកបញ្ឈជើង នៅខេត្ត តែ បុគ្គល នេះ នៅរកសីដដែលហើយ បានយកឡានកែច្នៃ៤គ្រឿងមកលើកឈើ ដាក់ពេញៗដើម្បីដឹកជញ្ជូន ចេញទៅស្រុកយួន។ សកម្មភាពនេះកើតឡើងនៅក្នុងចម្ការកៅ ស៊ូម្ដុំភូមិប៉ោដើមចេក កា៣ ឃុំក្រញូង សែនជ័យ ស្រុក ស្នូល ខេត្តក្រចេះ ហើយស្របពេលឈ្មួញ ហ៊ត់ ប៊ុនគឹម ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញ ទៅស្រុកយួន គឺមានក្រុ មគយចល័តចាំអមដំណើ រឬចាំរាប់ក្បាលរថយន្តដឹក ឈើយកលុយក្នុងឡានធំ១៥០០ដុ ល្លារក្នុងមួយជើងតាម របៀប ពុក រលួយក្នុងនោះ ដែរមាននគបាលនាយកដ្ធានសេដ្ធកិច្ច ផ្ទៃប្រទេសនិងpMផ្ទៃប្រទេសក៏ ប្រព្រឹត្ត អំពើពុករលូយដែរ ។ ប្រការនេះហើយដែលធ្វើឲ្យមជ្ឈដ្ឋាននានាលើកឡើងថា បើទោះបីគយចល័តគ្មានតួនាទីក្នុងការបង្ក្រាបបទល្មើសព្រៃឈើក៏ដោយ ក៏ជាក់ស្ដែងក្រុមគយចល័តក្នុងខេត្តក្រចេះ អាចប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងសុខស្រួល។
សេចក្ដីរាយការណ៍ពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា ការដែលមេឈ្មួញ ហ៊ត់ ប៊ុនគីម អាចបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមអំពើចិត្ត គឺមានជាប់ពាក់ព័ន្ធជាមួយសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេសនិងក្រុមគយចល័តផងដែរ។ ជាក់ស្ដែងថ្មីៗនេះមានក្រុមគយចល័តនិងសមត្ថកិច្ចអាវុធហត្ថចាំគាបយកលុយពីមេឈ្មួញ ហ៊ត់ ប៊ុនគីម ក្នុងខណៈដែលឈ្មួញរូបនេះដឹកឈើចេញទៅស្រុកយួនតាមច្រករបៀងក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល យ៉ាងរលូន។ ដូច្នេះក្រសួងនិងស្ថាប័នពាក់ព័ន្ធ គួរពិនិត្យមើលបញ្ហាខាងលើនេះផង ព្រោះមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេសនិងគយចល័ត កំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយឃុបឃិតឲ្យឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងអនាធិបតេយ្យ។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា កន្លែងដែលក្រុមគយចល័តចាំរាប់រាប់ក្បាលរថយន្តដឹកឈើរបស់ឈ្មួញ ហ៊ត់ ប៊ុនគឹម យកលុយនោះគឺនៅចំណុចក្រុមហ៊ុន៩៩៩៩ ក្នុងខណៈដែលឈ្មួញ ហ៊ត់ ប៊ុនគឹម បន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនជារៀងរាល់ថ្ងៃ។ មន្ត្រីនគរបាលខេត្តក្រចេះ មួយចំនួនបានបញ្ជាក់ថា គយចល័តគ្មានតួនាទីក្នុងការបង្ក្រាបបទល្មើសព្រៃឈើទេ គឺគេមានតួនាទីក្នុងការបង្ក្រាបទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ជាដើម។ ប៉ុន្តែនៅក្នុងខេត្តក្រចេះ សមត្ថកិច្ចគយចល័តកំពុងបំពានលើតួនាទីរបស់សមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ហើយកំពុងសប្បាយប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះដោយសារអាងមានខ្នងបង្អែករឹងមាំនៅតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ ទើបមេឈ្មួញ ហ៊ត់ ប៊ុនគឹម ហ៊ានបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។ ដើម្បីចេញឈើទៅស្រុកយួនយ៉ាងរលូន គឺមេឈ្មួញ ហ៊ត់ ប៊ុនគឹម ត្រូវបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចនគរបាល សមត្ថកិច្ចអាវុធហត្ថ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងគយចល័តផងដែរ ទើបអាចដឹកឈើទៅដល់គោលដៅដោយគ្មានការរំខាន។ ក្នុងនោះគយចល័តមួយក្រុមតែងតែចាំគាបយកលុយពីមេឈ្មួញ ហ៊ត់ ប៊ុនគឹម យ៉ាងស្រួលៗដូចជាករណីកើតឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចម្ដុំក្រុមហ៊ុន៩៩៩៩ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា បទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងនិងច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកស្នួល ខេត្តក្រចេះ ពុំមានការថយចុះនោះទេព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចតាមច្រកព្រំដែនគិតតែពីរឿងប្រមូលលុយតាមរបៀបពុករលួយដើម្បីចែកគ្នាធ្វើមានធ្វើបាន។បឋម
Recent Comments