ប្រភពពីប្រជានេសាទ ជាលក្ខណៈគ្រួសារនៅតំបន់បឹងទន្លេសាប នៃស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបា កាន ខេត្ត ពោធិ៍សាត់ បានឲ្យដឹង ទៀតថា បច្ចុប្បន្នបទល្មើសអូសអួនដែលមាន ប្រវែងបណ្ដោយវែងៗនិងប្រើទូក ម៉ាស៊ីន កម្លាំងធំៗកំពុងកើតឡើងយ៉ាងរាលដាលនៅតំបន់រាំងទឹល កោះក្អែក ស្រុកកណ្ដៀង ក៏ដូចជានៅតំបន់អភិរក្សពូជត្រី កំពង់ ប្រាក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ សកម្មភាពរបស់ជនជាតិយួន ដែលប្រើឧបករណ៍ខុសច្បាប់ នោះ មាន ប្រភពខ្លះ បានឲ្យដឹងថា ពួកគេចំណាយលុយ ក្នុងអួន១វង់ប្រមាណពី១០លានរៀ លទៅ១៥លានរៀល ទើបអ្វីអាច ប្រព្រឹត្តទៅដោយរលូន។ ប្រភពបានឲ្យដឹងទៀត ថា នៅពេលឃើញបទល្មើសកើត ឡើងប្រជានេសាទតែងតែ រាយការណ៍ទៅ មន្ត្រីអាជ្ញាធរ មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ឲ្យចាត់វិធានការ បង្ក្រាប ប៉ុន្តែមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើមិនដឹងមិនឮអ្វីទាំងអស់ ព្រោះពួកគេជាអ្នកនៅពីក្រោយ បទល្មើសនេសាទដើម្បីជាថ្នូរ នឹងផលប្រយោជន៍ ។ សូម្បីតែប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងលោក ភុំ វិមល នាយខណ្ឌរដ្ឋបាល ជលផលខេត្តពោធិ៍សាត់ ក៏រក្សាភាពស្ងៀមស្ងាត់ដែរក្នុងខណៈ ដែលបទល្មើសនេសាទប្រើឧបករណ៍ ខុសច្បាប់នៅតែរាល ដាលយ៉ាងពេញបន្ទុក។
ប្រភពពីប្រជានេសាទជាលក្ខណៈគ្រួសារនៅតំ បន់បឹងទន្លេសាបនៃស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន ខេត្តពោធិ៍សាត់ បាន ឲ្យដឹងថាបច្ចុប្បន្នបទល្មើសនេសាទប្រើឧបករណ៍ខុស ច្បាប់កំពុងកើតឡើងយ៉ាងរាលដាល ហើយមន្ត្រីរដ្ឋបាលជលផលព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធ គឺជាអ្នកឃុបឃិតឲ្យមានបទល្មើសនេសា ទដើម្បីជាថ្នូរ នឹងផល ប្រយោជន៍។ ប្រការនេះគឺជារឿងដែលថ្នាក់ដឹកនាំក្រសួងកសិកម្ម ក៏ដូចជាលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល មិនគួរមើលរំលងតទៅទៀតនោះ ទេព្រោះមន្ត្រីអាជ្ញាធរ និងមន្ត្រីរដ្ឋបាលជលផល ក្នុងខេត្តពោធិ៍សាត់ ត្រូវមជ្ឈដ្ឋាននានារិះគន់ថា មិនយកចិត្តទុកដាក់បង្ក្រាបបទ ល្មើសនេសាទឲ្យស្របតាមបទ បញ្ជាលេខ០០១របស់រាជរដ្ឋាភិបាលនោះទេ ។ ប្រធានមន្ទីរកសិកម្មខេត្តពោធិ៍សាត់ ក៏ដូចជាលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ត្រូវបានប្រជាពលរដ្ឋរិះគន់ថាជា មេខ្លោងនៅពីក្រោយបទល្មើសនេ សាទដែលមិនខ្វល់ពីការរិះគន់អ្វីទាំងអស់ គឺគិតគូរតែរឿងប្រមូលផលប្រយោជន៍យ៉ាងសុខស្រួល។ ប្រសិនបើថ្នាក់ ដឹកនាំក្រសួង កសិកម្ម និងអគ្គនាយករដ្ឋបាលជលផល មិនចាត់វិធានការទប់ស្កាត់ទេនោះ គឺបទល្មើសនេសាទ ប្រើឧបករណ៍ ខុសច្បាប់ក្នុងតំបន់បឹងទន្លេសាបនៃខេត្តពោធិ៍សាត់ រាលដាលកាន់តែខ្លាំងថែម ទៀតជាមិនខាន។
សេចក្ដីរាយការណ៍ពីម ន្ត្រីអាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋបានឲ្យដឹងថា អ្នកប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយ ធំចាប់ ត្រីក្នុងតំបន់បឹងទន្លេសាបនៃ ស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន ភាគច្រើនគឺជាជនជាតិយួន ដែលមា នកា រ ឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាល ជលផលនិងសមត្ថកិច្ចពាក់ព័ន្ធ ដែលតែង តែឃុបឃិតគ្នា ប្រព្រឹត្តអំពើពុករ លួយជាយូរមកហើយ។ ជនល្មើសប្រើឧបករណ៍ ខុសច្បាប់បំផ្លាញធនធានមច្ឆជាតិយ៉ាង មហន្តរាយមាន៨នាក់ដូចជា ឈ្មោះ ហេង ថាំង, ឈ្មោះ យ៉ យ៉ាំងធិន, ឈ្មោះ វ៉ាង យ៉ាំងតេវ, ឈ្មោះ វ៉ាង យ៉ាំងយ៉ាង, ឈ្មោះ ឡេ យ៉ាំងដាំង, ឈ្មោះ វ៉ាង យ៉ាំងដៀង, ឈ្មោះ ឌិន យ៉ាំងថេង និងឈ្មោះ លី ករ។ ប្រជានេសាទជាលក្ខណៈ គ្រួសារបាន បញ្ជាក់ថា ជនល្មើសទាំង៨នាក់នេះបានប្រើឧបករណ៍ ប្រភេទអួនអូសដោយទូកម៉ាស៊ីន កម្លាំង ធំៗចាប់ត្រីពេញបឹងទន្លេ សាបក្នុងខេត្តពោធិ៍សាត់ ហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ច ពាក់ព័ន្ធ ណាចាត់វិធាន ការបង្ក្រាប នោះទេ។ ប្រការនេះហើយទើបប្រជានេសាទជាលក្ខណៈគ្រួសារបានអំពាវនាវឲ្យលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងតំបន់បឹងទន្លេសាបនៃខេត្តពោធិ៍សាត់ ជាបន្ទាន់និងប្រកបដោយប្រសិទ្ធភាព។បឋម
Recent Comments