ប្រភពពីមន្ត្រីអាជ្ញាធរ មូលដ្ឋាន ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បាន ឲ្យដឹងថារយះ ពេល៥ថ្ងៃ លោក ព្រាប គារ៉ាត់មេគយចលត័ ប្រចាំខេត្តក្រចេះនិងមណ្ឋូលគីរី បានដាក់បងបង្កើត អោយប្រចាំការទាំង យប់ទាំង ថ្ងៃចាំរាប់ក្បាល ឡានពីឈ្មួញយួនដឹកឈើ សុទ្ធតែយីឌុបក្នុង មួយឡាន ១៥០០ដុល្លារ និងឡាន កែច្នៃមួយ ឡាន១០០ ដុល្លារ ក្នុង មួយជើង កន្លែងដែលក្រុមគយចល័ត ចាំរាប់រាប់ក្បាលរថយន្តដឹក ឈើរបស់ឈ្មួញ ហ៊ត់ ប៊ុនគឹម យក លុយ នោះគឺនៅចំណុច ក្រុមហ៊ុន៩៩៩៩ ក្នុង ខណៈ ដែលឈ្មួញ ហ៊ត់ ប៊ុនគឹម បន្តសកម្មភាពដឹកជញ្ជូន ឈើចេញ ទៅលក់ ស្រុកយួ នជារៀងរាល់ថ្ងៃ ។ មន្ត្រីនគរ បាលខេត្ត ក្រចេះ មួយចំនួនបានបញ្ជាក់ថា គយចល័តគ្មាន តួនាទីក្នុងការបង្ក្រាបបទល្មើស ព្រៃឈើទេ គឺគេមានតួនាទីក្នុងការបង្ក្រាប ទំនិញគេចពន្ធ ទំនិញបង់ពន្ធ មិនគ្រប់ និងទំនិញខុស ច្បាប់ជាដើម។ ប៉ុន្តែនៅក្នុងខេត្តក្រចេះ សមត្ថកិច្ចគយចល័តកំពុងបំពានលើតួនាទីរបស់សមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ហើយកំពុងសប្បាយប្រមូលលុយពី ក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅ ស្រុកយួន។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា កាលពីថ្ងៃត្រង់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឈ្មួញ ហ៊ត់ ប៊ុនគឹម មន្ត្រីយោធាខេត្តក្រចេះ បានយកឡានកែច្នៃ៤គ្រឿងមកលើកឈើដាក់ពេញៗដើម្បីដឹកជញ្ជូនចេញទៅស្រុកយួន។ សកម្មភាពនេះកើតឡើងនៅក្នុងចម្ការកៅស៊ូម្ដុំភូមិប៉ោដើមចេក កា៣ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ហើយស្របពេលឈ្មួញ ហ៊ត់ ប៊ុនគឹម ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន គឺមានក្រុមគយចល័តចាំអមដំណើរឬចាំរាប់ក្បាលរថយន្តដឹកឈើយកលុយផងដែរ។ ប្រការនេះហើយដែលធ្វើឲ្យមជ្ឈដ្ឋាននានាលើកឡើងថា បើទោះបីគយចល័តគ្មានតួនាទីក្នុងការបង្ក្រាបបទល្មើសព្រៃឈើក៏ដោយ ក៏ជាក់ស្ដែងក្រុមគយចល័តក្នុងខេត្តក្រចេះ អាចប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងសុខស្រួល។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈចុង ក្រោយ នេះដោយសារអាងមានខ្នងបង្អែករឹងមាំនៅតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ ទើបមេឈ្មួញ ហ៊ត់ ប៊ុនគឹម ហ៊ានបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។ ដើម្បីចេញឈើទៅស្រុកយួនយ៉ាងរលូន គឺមេឈ្មួញ ហ៊ត់ ប៊ុនគឹម ត្រូវបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចនគរបាល សមត្ថកិច្ចអាវុធហត្ថ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងគយចល័តផងដែរ ទើបអាចដឹកឈើទៅដល់គោលដៅដោយគ្មានការ រំខាន។ ក្នុងនោះគយចល័តមួយក្រុមតែងតែចាំគាបយកលុយពីមេឈ្មួញ ហ៊ត់ ប៊ុនគឹមនិងឈ្មួញយួន យ៉ាងស្រួលៗ ដូចជាករណីកើតឡើងកាលពីថ្ងៃ៥ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចម្ដុំក្រុមហ៊ុន៩៩៩៩ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា បទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងនិងច្រក ព្រំដែនជាច្រើនកន្លែងក្នុងស្រុកស្នួល ខេត្តក្រចេះ ពុំមានការថយចុះនោះទេព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចតាមច្រកព្រំដែនជាពិសេសគិតតែពីរឿងប្រមូលលុយតាមរបៀបពុករលួយដើម្បីចែកគ្នាធ្វើមានធ្វើបានអនុសាសន៏សម្តេចហ៊ុន សែនត្រូវបានមន្រ្តីទាំង នោះមិនអនុវត្តតាមដូច្នេះ អង្អភាពប្រឆាំង អំពើ ពុករលូយ គួរតែដាក់ការសើបអង្កេតលើមន្រ្តីទាំងនោះផង។(មានត)
Recent Comments