ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា កន្លែងដែលក្រុមគយចល័ត ចាំរាប់រាប់ក្បាលរថយន្តដឹក ឈើរបស់ឈ្មួញ ហ៊ត់ ប៊ុនគឹម យកលុយនោះគឺនៅចំណុច ក្រុមហ៊ុន៩៩៩៩ ក្នុង ខណៈ ដែលឈ្មួញ ហ៊ត់ ប៊ុនគឹម បន្តសកម្មភាពដឹកជញ្ជូន ឈើចេញទៅលក់ស្រុកយួ នជារៀងរាល់ថ្ងៃ ។ មន្ត្រីនគរ បាលខេត្ត ក្រចេះ មួយចំនួនបានបញ្ជាក់ថា គយចល័តគ្មាន តួនាទីក្នុងការបង្ក្រាបបទល្មើស ព្រៃឈើទេ គឺគេមានតួនាទីក្នុងការបង្ក្រាបទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ជាដើម។ ប៉ុន្តែនៅក្នុងខេត្តក្រចេះ សមត្ថកិច្ចគយចល័តកំពុងបំពានលើតួនាទីរបស់សមត្ថកិច្ចពាក់ព័ន្ធដទៃទៀត ហើយកំពុងសប្បាយប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួន។
ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា កាលពីថ្ងៃត្រង់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ឈ្មួញ ហ៊ត់ ប៊ុនគឹម មន្ត្រីយោធាខេត្តក្រចេះ បានយកឡានកែច្នៃ៤គ្រឿងមកលើកឈើដាក់ពេញៗដើម្បីដឹកជញ្ជូនចេញទៅស្រុកយួន។ សកម្មភាពនេះកើតឡើងនៅក្នុងចម្ការកៅស៊ូម្ដុំភូមិប៉ោដើមចេក កា៣ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ហើយស្របពេលឈ្មួញ ហ៊ត់ ប៊ុនគឹម ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួន គឺមានក្រុមគយចល័តចាំអមដំណើរឬចាំរាប់ក្បាលរថយន្តដឹកឈើយកលុយផងដែរ។ ប្រការនេះហើយដែលធ្វើឲ្យមជ្ឈដ្ឋាននានាលើកឡើងថា បើទោះបីគយចល័តគ្មានតួនាទីក្នុងការបង្ក្រាបបទល្មើសព្រៃឈើក៏ដោយ ក៏ជាក់ស្ដែងក្រុមគយចល័តក្នុងខេត្តក្រចេះ អាចប្រមូលលុយពីបទល្មើសព្រៃឈើយ៉ាងសុខស្រួល។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះដោយសារអាងមានខ្នងបង្អែករឹងមាំនៅតំបន់ប្រតិបត្តិការសឹករងខេត្តក្រចេះ ទើបមេឈ្មួញ ហ៊ត់ ប៊ុនគឹម ហ៊ានបន្តសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់។ ដើម្បីចេញឈើទៅស្រុកយួនយ៉ាងរលូន គឺមេឈ្មួញ ហ៊ត់ ប៊ុនគឹម ត្រូវបង់លុយឲ្យមន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចនគរបាល សមត្ថកិច្ចអាវុធហត្ថ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងគយចល័តផងដែរ ទើបអាចដឹកឈើទៅដល់គោលដៅដោយគ្មានការរំខាន។ ក្នុងនោះគយចល័តមួយក្រុមតែងតែចាំគាបយកលុយពីមេឈ្មួញ ហ៊ត់ ប៊ុនគឹម យ៉ាងស្រួលៗដូចជាករណីកើតឡើងកាលពីវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចម្ដុំក្រុមហ៊ុន៩៩៩៩ ដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ មជ្ឈដ្ឋាននានាបានកត់សម្គាល់ថា បទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រករបៀងនិងច្រកព្រំដែនជាច្រើនកន្លែងក្នុងស្រុកស្នួល ខេត្តក្រចេះ ពុំមានការថយចុះនោះទេព្រោះមន្ត្រីរដ្ឋបាលព្រៃឈើ សមត្ថកិច្ចពាក់ព័ន្ធ និងសមត្ថកិច្ចតាមច្រកព្រំដែនគិតតែពីរឿងប្រមូលលុយតាមរបៀបពុករលួយដើម្បីចែកគ្នាធ្វើមានធ្វើបាន។(មានត)
Recent Comments