ឈ្មួញធំៗ​សម្រុកដឹកជញ្ជូន​ឈើចេញទៅ​ស្រុកយួនតាម​ច្រករបៀងលេខ​១៩លោក​ ងួន​ សុវណ្ណា​ មេបញ្ជាការ​នគរបា​លវរការពារ​ព្រំដែនលេខ​៦២៣ និង​លោក​ អ៊ុក សុធី​ មេបញ្ជាការ​យោធាវរ​ការពារព្រំដែនលេខ​១០២និងលោក​ កែប កត់​ជា​អ្នក​ឃុ​ប​ឃិ​ត

ប្រភពព័ត៌មាន​ពី​ ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ ព្រំដែន​ក្នុងស្រុក​អូរ​យ៉ា​ដាវ  បាន​ឲ្យ​ដឹងថា រយៈពេល​ប្រមាណ​១​សប្ដាហ៍​ កន្លងទៅនេះ​ក្រោយ ពេល​ឈ្មួញ​យួន​លួច​ធ្វើ​ផ្លូវ​ឆ្លង​ ចូល​ទឹកដី​យួន​រួចមក  គឺ​សកម្មភាព​ដឹកជញ្ជូន ​ឈើ​ប្រភេទ​ សុ​ក្រំ​និង​ឈើ​ឈ្លីក​ ចេញទៅ​ស្រុក​យួន កំពុង​កើត ឡើង​យ៉ាង​ពេញបន្ទុក​តែម្តង​។  តាមរយៈ​ការបើក​ ដៃ​ឲ្យ​ឈ្មួញ​យួន ​ចូលមក​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​លេខ​១៩ ច្រករបៀង​ភ្នំ​ក្រហម គឺ​លោក ងួន សុ​វណ្ណា មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ និង​លោក អ៊ុក សុធី មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​លេខ​១០២ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ប្រចាំ​តំបន់​នេះ​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​។ សកម្មភាព​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​លេខ​១៩ ច្រករបៀង​ភ្នំ​ក្រហម កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តរតនគិរី ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស ព្រោះ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​ឈ្មួញ​ច្រើន​នាក់​បាន​សម្រុក​ដឹកឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​លេខ​១៩ ច្រករបៀង​ភ្នំ​ក្រហម ស្រុក​អូរ​យ៉ា​ដាវ យ៉ាង​ពេញបន្ទុក​ជាពិសេស​គឺ​នៅ​ពេលយប់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្នុង​មួយ​យប់ៗ​មាន​រថយន្ត​ឡង់​គ្រឺ​ស័​រ​កែច្នៃ​ត​ទ្រុង១០ទៅ១៥​គ្រឿង និង​ម៉ូតូ​រាប់រយ​គ្រឿង​សម្រុក​ដឹកជញ្ជូន​ឈើ​ប្រភេទ​សុ​ក្រំ ឈើ​ឈ្លីក ចេញទៅ​ស្រុក​យួន​ឆ្លងកាត់​ច្រករបៀង​លេខ​១៩ ច្រក​ភ្នំ​ក្រហម ដោយ​គ្មាន​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​នោះទេ​។ ច្រករបៀង​ខាងលើ​នោះ​គ្រប់គ្រង​ដោយ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ ដែលមាន​លោក ងួន សុ​វណ្ណា ជា​មេបញ្ជាការ និង​យោធា​វរ​ការពារ​ព្រំដែន​លេខ​១០២ ដែលមាន​លោក អ៊ុក សុធី ជា​មេបញ្ជាការ​។

​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់​ព្រំដែន​ក្នុង​ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ងួន សុ​វណ្ណា មេបញ្ជាការ​នគរបាល​វរ​ការពារ​ព្រំដែន​លេខ​៦២៣ និង​លោក អ៊ុក សុធី មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​លេខ​១០២ ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​លេខ​១៩ ច្រករបៀង​ភ្នំ​ក្រហម​បានឡើយ​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មាន​ជនជាតិ​យួន​ចូលមក​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដោយមាន​សមត្ថ​កិច្ច​និង​មន្ត្រី​ពាក់ព័ន្ធ​ជា​អ្នក​ជួយ​សម្របសម្រួល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ មន្ត្រីនគរបាល​ម្នាក់​ឈ្មោះ ចាន់ ដា​រ៉ា ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​ធ្វើជា​ខ្នងបង្អែក​ឲ្យ​ឈ្មួញ​យួន​ចូលមក​ធ្វើ​ផ្លូវ​ឆ្លង​ចូល​ទឹកដី​យួន​ដើម្បី​ងាយស្រួល​ក្នុងការ​ដឹកជញ្ជូន​ឈើ​ពី​ទឹកដី​ខ្មែរ​ចូល​ទឹកដី​យួន​យ៉ាង​រលូន​តែម្តង​។បឋម

28383650_422726134815019_174990203_n 28383501_422726151481684_704323033_n 28458972_422726114815021_2088807810_n