ក្រុមហ៊ុន​អង្គរសុខសារិទ្ធ​របស់មេឈ្មួញ​ ជឹម សុខ​ ដឹកជញ្ជូនគោក្របី​ចេញទៅស្រុ​​កយួន​រាប់​ម៉ឺនក្បាល​ក្នុងមួយខែៗ​​លើសចំនួន​កំណត់​ធ្វើអោយ​ខាតចំណូ​លពន្អ​រដ្ធ

ប្រភពពី​សមត្ថកិច្ច​ ​នៅ​ច្រក​តំបន់​ស្វាយ​អា​ង៉ោង  ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង  បាន​ឲ្យ​ដឹងថា  នៅក្នុង​ច្បាប់​កំណត់​តម្រូវ​ ឲ្យ​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ  នាំចេញ​គោក្របី​ត្រឹម​១០០០​ក្បាល​ប៉ុណ្ណោះ​ ក្នុង​មួយខែ ហើយ​បែរជា​គេ​នាំ ចេញ​គោក្របី​ក្នុង​មួយខែៗ​រា ប់ម៉ឺន​ក្បាល​។ ជាងនេះទៅទៀត​ នៅពេល​ប្រជាពលរដ្ឋ​ណា​ចង់​នាំ គោ​ក្របី​១​ក្បាល​ឬ​២​ ក្បាល​ ទៅ​លក់​ឲ្យ​ឈ្មួញ​យួន​ដល់​ ច្រកព្រំដែន គឺ​ត្រូវ​បង់​ក្បាលកាក់​ឲ្យ​មេ​ឈ្មួញ  ជឹម សុខ ក្នុង​១​ក្បាល ៤​ម៉ឺន​រៀល​សម្រាប់ ​គោក្របី​តូចៗ ចំណែក​គោក្របី​ធំៗ​ត្រូវ​បង់​ក្នុង​១​ក្បាល​៦​ម៉ឺន​រៀល​។ មានន័យថា​មេ​ឈ្មួញ ជឹម សុខ កំពុង​ប្រើ​អំណាច​គាប​យកលុយ​ធ្វើបាប​ប្រជាពលរដ្ឋ​យ៉ាង​កំរោល ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​ទុក​ឲ្យ​មេ​ឈ្មួញ ជឹម សុខ ធ្វើបាប​ប្រជាពលរដ្ឋ​តាម​អំពើ​ចិត្ត​ទៀត​ទេ​។

ប្រភពពី​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ពួកគាត់​បានឃើញ​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ របស់​ឧកញ៉ា ជឹម សុខ បង្កើន​សកម្មភាព​ដឹកជញ្ជូន​គោក្របី​ចេញទៅ​ស្រុក​យួន​រាប់ម៉ឺន​ក្បាល​ក្នុង​មួយខែៗ ហើយ​មិនឃើញ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ បើតាម​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ជឹម សុខ សម្រុក​ដឹកជញ្ជូន​គោ​ប្រ​បី​ចេញទៅ​ស្រុក​យួន​តាម​ច្រក​តំបន់​ស្វាយ​អា​ង៉ោង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ជាប្រចាំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ របស់​មេ​ឈ្មួញ ជឹម សុខ មានច្បាប់​ត្រឹមត្រូវ​ក្នុងការ​នាំចេញ​គោក្របី​ទៅ​ស្រុក​យួន ក៏ប៉ុន្តែ​ចំណុច​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​មេ​ឈ្មួញ ជឹម សុខ នាំចេញ​គោក្របី​លើស​ចំនួន​កំណត់​។

​ប្រភពពី​មន្ត្រី​ក្នុង​ក្រសួងកសិកម្ម មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ទោះបី​មានការ​ផ្លាស់ប្ដូរ​រ​រដ្ឋ​មន្ត្រី​ក្រសួងកសិកម្ម​ជាច្រើន​នាក់​មកហើយ​ក៏ដោយ ក៏​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ របស់​ឧកញ៉ា ជឹម សុខ នៅតែ​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ ក្នុងនោះ​ករណី​ក្រុមហ៊ុន​អង្គ​រសុខ​សារិទ្ធ នាំចេញ​គោក្របី​ទៅ​ស្រុក​យួន​លើស​ចំនួន​កំណត់​បានធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន ហើយ​ករណី​ឧកញ៉ា ជឹម សុខ ជំរិត​យកលុយ​ពី​ប្រជាពលរដ្ឋ​ដែល​នាំគោ​ក្របី​១​ក្បាល​ឬ​២​ក្បាល​ទៅ​លក់​ឲ្យ​ឈ្មួញ​យួន គឺជា​ការគាបសង្កត់​ធ្វើបាប​ប្រជាពលរដ្ឋ​យ៉ាង​កំរោល​បំផុត​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​ឧកញ៉ា ជឹម សុខ ម្ចាស់​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺ​ដោយសារ​អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​ក្រសួងកសិកម្ម ដែល​ឃុបឃិត​ទទួលផល​ប្រយោជន៍​ពី​មេ​ឈ្មួញ​រូបនេះ​យ៉ាង​សុខ​ស្រួល​។ ដូច្នេះ​ប្រសិនបើ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិន​ឃុបឃិត​ទទួលផល​ប្រយោជន៍​ពី​ឧកញ៉ា ជឹម សុខ ម្ចាស់​ក្រុមហ៊ុន​អង្គរ​សុខ​សារិទ្ធ ទេនោះ​គឺ​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​ឈ្មួញ​ម្នាក់នេះ​បន្ត​ប្រព្រឹត្ត​អំពើអាក្រក់តទៅទៀត​។(មានត)

27935622_417690548651911_984197177_n