លោក​ ទី ប៊ុនឡង់ ​ប្រធានការិយាល័​យគយច្រក​ទ្វារអន្តរជាតិព្រំកំពុង​ធ្វើឲ្យប៉ះពា​ល់យ៉ាងខ្លាំងដ​ល់វិធានការ​កែទម្រង់ស៊ី​ជម្រៅ​នៅក្នុង​ស្ថាប័ន​គយទូទាំង​ប្រទេស​មិនញ​ញើតក​ណ្តាប់ដៃ​ដែក

ថ្មីៗ​នេះ​ប្រភពពី​មន្ត្រី​ប្រចាំ ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន  បាន​ឲ្យ​ដឹង​ទៀតថា​លោក  ទី ប៊ុន​ឡង់ ប្រធាន ការិយា ល័យ​គយ ​ច្រកទ្វារ​អន្តរជាតិ​ព្រំ  កំពុង​ប្រើ​អំណាច​និង​តួនាទី​ប្រព្រឹត្ត​ អំពើពុករលួយ​ប្រមូល​លុយ ​ដាក់​ហោ ប៉ៅ​យ៉ាង​ពេញ បន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  ការដែល​លោក ទី ប៊ុន​ឡង់  ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​ តែ​អំពើ​ចិត្ត គឺមាន ​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ លោក សំ សុវណ្ណារិទ្ធ  ប្រធាន​សាខាគយ​ខេត្ត​ ប៉ៃលិន ផង ដែរ​ទើប​អ្វីៗ​ដំណើរការ​យ៉ាង​រលូន​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្ត​ប៉ៃលិន បាន​បង្ហើប​ឲ្យ​ដឹងថា​ទំនងជា​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ មាន​ខ្នងបង្អែក​ធំ​ជាង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ ទៅទៀត​ទើប​លោក គុណ ញឹម មិន​ហ៊ាន​ប៉ះពាល់​លោក ទី ប៊ុន​ឡង់ ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​តាម​អំពើ​ចិត្ត ហើយ​ទុក​ឲ្យ​លោក ទី ប៊ុន​ឡង់ ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​។​

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ឈ្មួញ​ជាច្រើន​នាក់​កំពុង​សម្រុក​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន ដោយបាន​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ សមត្ថកិច្ច​គយ​ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ហើយ​អំពើពុករលួយ​របស់​ស​ម​ត្ថ​កិច្ច​គយ​កំពុង​ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​។ ហេតុនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​នៅក្នុង​ស្ថាប័នគយ​។

ប្រភពពី​ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នាំ​កសិផល​ចេញទៅ​លក់​នៅ​ស្រុក​សៀម តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​លោក ទី ប៊ុន​ឡង់ ប្រើ​អំណាច​គាប​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​យ៉ាង​គឃ្លើន ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នក​ដឹក​កសិផល​ដូចជា ផ្លែស្វាយ​ចេញទៅ​ស្រុក​សៀម ត្រូវ​បង់លុយ​ក្នុង​មួយ​រទេះ​ចាប់ពី​៥០០០​រៀល ក្នុង​១​រ៉ឺម៉ក​ចាប់ពី​១០០០០​រៀល​ទៅ​១៥០០០​រៀល ចំណែក​អ្នក​ដឹក​តាម​រថយន្ត​នីសា​ន់ រថយន្ត​សាំ​យ៉ុង ឬ​រថយន្ត​កូរ៉េ​ត្រូវ​បង់លុយ​ពី​២០០០០​រៀល​ដល់​៣០០០០​រៀល​ទើប​អាច​ឆ្លងដែន​ចូល​ស្រុកថៃ​បាន​។ សកម្មភាព​នៃ​អំពើពុករលួយ​របស់លោក ទី ប៊ុន​ឡង់ កំពុង​រង​ការរិះគន់​យ៉ាង​ពេញបន្ទុក ព្រោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។​

សេចក្ដីរាយការណ៍​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​ឲ្យ​ដឹង​ទៀតថា អំពើពុករលួយ​ធំ​បំផុត​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ គឺ​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​ពី​ទឹកដី​សៀម ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ប្រភពពី​មន្ត្រី​គយ​ក្នុង​ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ដែល​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ បង់ពន្ធ​ត្រឹមតែ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​ត្រូវ​បង់​ចូលក្នុង​ហោប៉ៅ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ និង​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន​។ មាន​សេចក្ដីរាយការណ៍​ខ្លះៗ​បាន​ឲ្យ​ដឹង​ពី​រឿង​លោក ទី ប៊ុន​ឡង់ ព្រមទាំង​បក្ខពួក​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ក្នុងការ​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទៀតផង​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​លោក គុណ ញឹម អគ្គនាយក​គយ មិន​ហ៊ាន​ប៉ះពាល់​លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ដែល​កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​ជិះសេះលែងដៃ។(មានត)

NEWS140 ទី-ប៊ុនឡុង