ខេត្តព្រៃវែង៖ ប្រភពបានឲ ថា រាល់ការនាំចេញសត្វពាហនៈ របស់ក្រុមហ៊ុនមួយនេះ គឺ លើសកំណត់ ចាប់ពី៧០ ទៅ៨០ភាគ រយនៃច្បាប់ ដែលអាចធ្វើឲ្យក្រុមហ៊ុនចំ ណេញក្នុងមួយថ្ងៃចាប់ពី៤០ លានរៀលដល់៥០លានរៀល សម្រាប់ឆ្នាំមុនៗ។ បច្ចុប្បន្នការរកស៊ីមិនសូវចំណេញដូចមុនទេ ខណៈមួយថ្ងៃក្រុមហ៊ុនអាចរក ប្រាក់ចំណេញបានតែ៨ លានរៀល ដល់១២លាន រៀលប៉ុណ្ណោះ ព្រោះក្រុមហ៊ុនអង្គរសុខ សារិទ្ធមានជ័យនេះមានអ្នកចូល ភាគហ៊ុនដល់ទៅ៤នាក់ ឯណោះ ។ រាល់ការចំណេញ គេត្រូវបែង ចែក ជា៤ភាគហ៊ុន ក្នុងនោះលោកឧកញ៉ា ជឹម សុខ មានភាគហ៊ុនច្រើនជាងគេដល់ ទៅ៤០ភាគរយ ។
ប្រភពបានលើកឡើងទៀតថា ក្រុមហ៊ុន អង្គរសុខសារិទ្ធមានជ័យបាននាំសត្វ គោក្របីតូចៗនិងធំពេញកម្លាំង ពលកម្មយកទៅ លក់ឲ្យវៀតណាមតាម ច្រកតំបន់ស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាប្រចាំ ។
សត្វគោក្របីរាប់ម៉ឺនក្បាល ក្នុង១ខែៗមានទាំងកូនទាំងមេត្រូវបាន ក្រុមហ៊ុនរបស់លោកឧកញ៉ា ជឹម សុខ នាំចេញទៅ លក់ នៅ ប្រទេសវៀត ណាមលើស លិខិតអនុញ្ញាតច្រើនទ្វេដង ។
ប្រភពបានឲ្យដឹងថា ការនាំចេញសត្វ ពាហនៈនេះ ត្រូវបានក្រុមហ៊ុនអង្គរសុខ សារិទ្ធមានជ័ យដែលមានលោកឧកញ៉ា ជឹម សុខ ជាប្រធានទទួលសិទ្ធិផ្ដាច់មុខពី រដ្ឋាភិបាលក្នុងការនាំ ចេញសត្វគោក្របីដែលអស់កម្លាំង ពលកម្មទៅ លក់នៅ ប្រទេស ថៃ ឬវៀតណាម ។
ទង្វើបែបនេះផ្ទុយពីគោលការណ៍ច្បាប់ ដែលតម្រូវឲ្យមានការនាំចេញសត្វគោក្របីណា ដែលចាស់ជរាអស់កម្លាំង ពលកម្ម អូស ទាញប៉ុណ្ណោះ។ សព្វថ្ងៃក្រុមហ៊ុនមួយនេះបានទទួលការនាំ ចេញសត្វគោក្របីទៅ ប្រទេសជិតខាង ក្នុងមួយឆមាសរយៈ ពេល៤ខែចំនួន៥.០០០ក្បាល ដោយនាំ ចេញតាមច្រកទ្វារផ្សេងៗក្នុ ងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជា ទៅកាន់ប្រទេសថៃ និង វៀតណាម។ ក្នុងនោះសម្រាប់ច្រកស្វាយ អាង៉ោង គេបានបែងចែកឲ្យក្រុមហ៊ុនខាង លើនាំចេញសត្វគោក្របីក្នុង១ខែ ចំនួនតែ៥០០ក្បាលទៅ ៧០០ក្បាលប៉ុណ្ណោះ សម្រាប់គោក្របីណាដែលអស់ពលកម្ម។ ផ្ទុយទៅវិញភាគីក្រុមហ៊ុនអង្គរសុខសារិទ្ធ មានជ័យបាន បំពានច្បាប់ដោយនាំចេញ កូនគោក្របី ទាំងតូចទាំង ធំតាម ច្រកស្វាយ អាង៉ោង ក្នុងមួយថ្ងៃៗជិត១.០០០ក្បាល សម្រាប់ខែមុនៗ។ តែបច្ចុប្បន្នគេនាំចេញក្នុងមួយថ្ងៃ៣០០ក្បា លទៅ៤ ០០ក្បាល សរុបក្នុង១ខែជាង១ម៉ឺនក្បាល ខណៈច្បា ប់អនុញ្ញាតឲ្យនាំចេញតែ៧០០ក្បាល ។
ក្នុងនោះគេនាំចេញគោក្របីតែ២ ថ្ងៃស្មើច្បាប់អនុញ្ញាត១ខែបាត់ទៅហើយ ដូច្នេះ គេចំណេញបាន ២៨ថ្ងៃទៀត។ មិនតែ ប៉ុណ្ណោះឈ្មួញទាំងអស់ដែលយកសត្វគោក្របីមកលក់ឲ្យជនជាតិវៀតណាមតាម ច្រកស្វាយអាង៉ោងនេះគឺក្រុមហ៊ុនអង្គរ សុខសារិទ្ធមាន ជ័យដែលទទួលសិទ្ធិផ្ដាច់មុខតម្រូវឲ្យឈ្មួញទាំងនោះបង់លុយឲ្យ ក្រុមហ៊ុនក្នុង១ក្បាល៤ម៉ឺនរៀល ជាប្រភេទ កូនគោក្របីតែបើពេញវ័យ១ក្បាល៦ម៉ឺនរៀលសម្រាប់គោក្របីណាធំធាត់១ក្បាលបង់១២ម៉ឺនរៀល និងបង់បេនអស់៥.០០០ រៀលទៀតក្នុង១ក្បាល ។បឋម
Recent Comments