ថៅកែ​ផ្សារហ៊ុយ​ឡេង​ជោគជ័យ​៩០៩​ អាងអំណាច​ឲ្យអាជីវករ​លក់ដូរលើ​ចិញ្ចើមផ្លូវសារធារណះយ៉ាអនាធិបតេយ្យ

ខេត្តសៀមរាប៖ ស្របពេល អាជ្ញាធរ  សមត្ថកិច្ច ក្រុងខេត្តសៀមរាប  កំពុងយកចិត្តទុកដាក់  ប្រើវិធានការក្ដៅ  ក្នុងការរៀបចំ សណ្ដាប់ ធ្នាប់ សាធារណះ  នៅតាមដងផ្លូវ និងតាមផ្សារនីមួយៗ នោះ បែជាថៅកែផ្សារហ៊ុយ  ឡេង ជោគជ័យ ៩០៩ ប្រើ អំណាច  ឲ្យក្រុមអាជីវករ តាំងលក់ លើចិញ្ចើមផ្លូវ កន្លែងផ្ញើកង់ម៉ូតូ  យ៉ាងអនាធិបតេយ្យ  ដោយមិនកោតខ្លាច ញញើត ផ្គើន ទៅ នឹងការខិតខំរបស់ អាជ្ញាធរ សមត្ថកិច្ច  ខេត្តសៀមរាប ក្នុងការរៀបចំ  សណ្ដាប់ធ្នាប់ឡើយ ។

ប្រជាពលរដ្ឋ បានលើកឡើងថា  កន្លងទៅពួកគាត់តែងតែ ឃើញអាជ្ញាធរ  សមត្ថកិច្ច ចុះរៀបចំសណ្ដាប់ ធ្នាប់ តាមដងផ្លូវ នា នា  ក្នុងក្រុងសៀមរាប  រួមទាំងបណ្ដារផ្សារផងដែរ  ដោយមិនមាន ការយោគយល់នោះ ទេ គឺអាជ្ញាធរ សមត្ថកិច្ច  បានរឹបអូស របស់របរ ពួកគាត់  គ្មានការលើកលែង ឬអនុគ្រោះម្ដងទេ ។ ប៉ុន្តែពួកគាត់ មិនដែលឃើញ  អាជ្ញាធរ សមត្ថកិច្ច ទាំងនោះ ចុះ រៀបចំ សណ្ដាប់ធ្នាប់ នៅផ្លូវផ្សារញ៉ែម្ដង ណាឡើយ ជាពិសេស ការតាំងលក់ដូរ ដោយអនាធិបតេយ្យ នៅផ្សារហ៊ុយឡេង ជោគជ័យ៩០៩ តែម្ដង។ ការដែលអាជ្ញាធរ សមត្ថកិច្ច មិនហ៊ានចុះរៀបចំ សណ្ដាប់ធ្នាប់ នៅផ្សារហ៊ុយ ឡេង ជោគជ័យ៩០៩ ទំនងអាច ខ្លាចបាត់បង ផលប្រយោជន៍។

ប្រជាពលរដ្ឋ លើកឡើងបន្ថែមថា ការតាំងលក់បែបអនាធិបតេយ្យ បែបនេះ ទំនងបើគ្មាន ការបើកដៃពីសំណាក់ថៅកែផ្សារ នោះទេ ក្រុមអាជីវករ ទាំងនោះមិនហ៊ាន បំពានឡើយ។

ថៅកែផ្សារហ៊ុយឡេង ជោគជ័យ៩០៩ ត្រូវបាន ប្រជាពលរដ្ឋ រិះគន់ថា អាចគិតតែប្រឹងប្រមូលលុយ ពីអាជីវករ តាំងលក់ដូរមុខផ្សារ ដោយមិនបាន ខ្វល់ខ្វាយ នឹងការបាត់បង់ សណ្ដាប់ធ្នាប់នៅតំបន់ទេសចរណ៍ឡើយ។

អាជ្ញាធរ ក្រុងសៀមរាប ធ្លាប់អះអាងថា ការរៀបចំសណ្ដាប់ធ្នាប់ សម្រាប់ទុកចំណីរផ្លូវ ជាថ្នើជើង គិតពីចិញ្ចើមទៅ សងខាង មានប្រវែង៥ម៉ែត្រ ដោយអនុវត្តតាមផ្លូវ ទាំងអស់នៅក្រុងសៀមរាប។

នៅរសៀលថ្ងៃទី៧កុម្ភ:នេះ អភិបាល ក្រុងសៀមរាប លោកសូរ ប្លាតុង បានអះអាង ប្រាប់អង្គភាពសៀមរាបប៉ុស្ដិ៍ថា ថ្ងៃច័ន្ទ នឹងមានការ រៀបចំប្រជុំ គណះកម្មការចម្រុះ ស្ដីពីបញ្ហាសណ្ដាប់ធ្នាប់។ លោកទទួលស្គាល់ថា ផ្លូវផ្សារញ៉ែ និងផ្សារហ៊ុយឡេង ជោគជ័យ៩០៩ ពិតជាមាន ការតាំងលក់ដូរដូច្នេះមែន។ យ៉ាងនេះក្ដី លោកអភិបាល ក្រុងសៀមរាប រូបនេះ បានបដិសេធ ថាមិនដែលទទួលលុយ ជាថ្នូរការតាំងលក់នោះទេ។

ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរ សមត្ថកិច្ច ក្រុងខេត្តសៀមរាប នឹងប្រើកណ្ដាប់ដៃដែក សម្អាតរៀបចំសណ្ដាប់ធ្នាប់ នៅផ្សារហ៊ុយឡេង ជោគជ័យ៩០៩ និងផ្សារ ផ្លូវនានា មួយចំនួនទៀត ជាក់ជាមិនខានឡើយ៕SRដោយស្រី ល័ក្ខ

NEWS100577 NEWS100572 NEWS100574