ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងឃុំតាំងស្យា បានឲ្យដឹងថា ក្នុងមូលដ្ឋានពួកគាត់មានក្រុមហ៊ុន៣ កំពុងធ្វើសក ម្មភាព បូមខ្សាច់យ៉ាងអនាធិបតេយ្យ គឺក្រុមហ៊ុនតុងហ្វុង ក្រុមហ៊ុន សុខ វាសនា និងក្រុមហ៊ុន តាន់ ស៊ីម៉ន។ ក្នុងចំណោមក្រុមហ៊ុន ទាំង៣នេះ គឺក្រុមហ៊ុន សុខ វាសនា របស់លោកឧត្តមសេនីយ៍ សុខ វាសនា មន្ត្រីនគរបាលក្រសួង មហាផ្ទៃ កំពុងធ្វើសកម្មភាពខ្លាំងក្លា ជាងគេបណ្ដា្កឲ្យប៉ះពាល់ដល់ការរស់ នៅរបស់ប្រជាពលរ ដ្ឋក្នុងភូមិជា ច្រើន គ្រួសារ និងវត្តអារាមដែលនៅចម្ងាយប្រមាណ២០ម៉ែត្រប៉ុណ្ណោះពីការដ្ឋានបូមខ្សាច់។ ប្រភពខ្លះបានឲ្យដឹងថា លោកឧត្តមសេនីយ៍ សុខ វាសនា ដែលជាអនុប្រធាននាយកដ្ឋានតម្រួតបទបញ្ជាក្រសួងមហាផ្ទៃ មានអំណាចយ៉ាងធំធេងមិនញញើតនឹងចំណាត់ការរបស់មន្ត្រីអាជ្ញាធរនិងមន្ត្រីជំនាញក្នុងខេត្តកំពង់ស្ពឺ នោះឡើយ។ ដូច្នេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ គួរចាត់វិធានការទប់ស្កាត់សកម្មភាពបូមខ្សាច់របស់ក្រុមហ៊ុន សុខ វាសនា នៅក្នុងឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាបន្ទាន់ព្រោះឧត្តមសេនីយ៍ សុខ វាសនា កំពុងបង្កផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងបង្កផលប៉ះពាល់ដល់វត្តអារាម ដោយគ្មានខ្លាចបុណ្យបាបអ្វីទាំងអស់។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិកណ្ដោលកោង ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមានក្រុមហ៊ុន៣កំពុងធ្វើសកម្មភាពបូមខ្សាច់ពីស្ទឹងព្រែកត្នោត ក្នុងមូលដ្ឋានពួកគាត់បណ្ដាលឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនិងប៉ះពាល់ដល់វត្តអារាមផងដែរ។ ក្នុងនោះការដ្ឋានបូមខ្សាច់របស់ក្រុមហ៊ុនមួយដែលនៅមិនឆ្ងាយពីផ្ទះអ្នកភូមិនិងទីវត្តអារាម នៅតែបន្តសកម្មភាពយ៉ាងគឃ្លើនបើទោះបីកន្លងមកមន្ត្រីស្ថាប័នពាក់ព័ន្ធចុះទៅហាមឃាត់ជាច្រើនលើកក៏ដោយ។ ការដ្ឋានបូមខ្សាច់ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់អ្នកភូមិ និងវត្តអារាមត្រូវបានគេដឹងថា ជារបស់ក្រុមហ៊ុន សុខ វាសនា ហើយក្រុមហ៊ុននេះមានម្ចាស់ឈ្មោះ សុខ វាសនា ជាមន្ត្រីនគរបាលពាក់ផ្កាយ១ ត្រៀមឡើងផ្កាយ២ ក្នុងពេលឆាប់ៗខាងមុខនេះ។
មន្ត្រីអាជ្ញាធរឃុំតាំងស្យា បានឲ្យដឹងថា ក្រុមហ៊ុន សុខ វាសនា កំពុងបង្កើនសកម្មភាពបូមខ្សាច់ពីស្ទឹងព្រែកត្នោតយ៉ាងពេញបន្ទុកដោយមិនខ្វល់ពីផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងវត្តអារាមក្នុងមូលដ្ឋាននោះទេ បើទោះបីធ្លាប់មានការហាមឃាត់ពីមន្ត្រីមន្ទីររ៉ែនិងថាមពលខេត្តកំពង់ស្ពឺ ៣លើកមកហើយក៏ដោយ។ លោក មាស ជីម មេឃុំតាំងស្យា ស្រុកភ្នស្រួច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថាមានពាក្យបណ្ដឹងពីប្រជាពលរដ្ឋទៅដល់សាលាដំបូងខេត្តកំពង់ស្ពឺ ផងដែរ ប៉ុន្តែលោកឧត្តមសេនីយ៍ សុខ វាសនា ម្ចាស់ក្រុមហ៊ុន សុខ វាសនា នៅតែបន្តសកម្មភាពបូមខ្សាច់ដោយគ្មានញញើតអ្វីទាំងអស់។ ដូច្នេះលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល គួរចាត់វិធានការទប់ស្កាត់សកម្មភាពរបស់ក្រុមហ៊ុន សុខ វាសនា ជាបន្ទាន់ព្រោះអីប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ស្ពឺ មិនហ៊ានប៉ះពាល់ក្រុមហ៊ុន សុខ វាសនា នោះទេ។បឋម
Recent Comments