លោក​ ហេង ទ្រី​ ​ប្រព្រឹត្តអំពើពុ​ករលួយ​រឿង​ប្រមូលផល​អនុផលព្រៃ​ឈើនិងលួច​កាត់ដី​ស្ថាននីយ៍​ដាំកូន​ឈើ​លក់​យកលុយ​ដាក់ហោ​ប៉ៅចាយ​លេង?

ខេត្តកំពុងធំ​៖ ប្រភព​បាន​បង្ហើប​ឱ្យដឹងថា  ការកាប់​ប្រមូល​ឈើ​នៅ​ លើដី​បម្រុង​ដាំ​កូនឈើ​នោះ  បានក្លាយ​ទៅជា​មុខ ​ជំនួញ​ឈើ​អុស  ដោយ​ដឹកជញ្ជូន​យ៉ាង​គគ្រឹក​គ្រេង​ ចេញពី​ទីនោះ ប្រព្រឹត្តឡើង​ ដោយ​លោក ហេង  ទ្រី ជា​មន្ត្រី​ជាប់កិច្ចសន្យា  របស់​ខណ្ឌ ​រដ្ឋា​បាល​ព្រៃឈើ ​ខេត្តកំពង់ធំ និង​ជា​អ្នកទទួល​ភារ កិច្ច​ឈូសឆាយ​ដឺ​នៅ  ស្ថាន​នី​យ៍​បម្រុង​ដាំ​ឈើ​កូន​នោះ​។  ដោយសារតែ​ មានការ​ឃុបឃិត ពី​ថ្នាក់ដឹកនាំមន្ទីរ​កសិកម្ម​ខេត្ត  ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ផ្នែក  សង្កាត់ ចែក​ផលប្រយោជន៍​ គ្នា បានធ្វើ ឱ្យ​កា រប្រមូល​ផល​អនុផល​ព្រៃឈើ លោក ហេង ទ្រី ធ្វើឡើង​តាម​អំពើ​ចិត្ត រថយន្ត​ដឹកឈើ​អុសមាន​លិខិតអនុញ្ញាត តិចតួច ភាគច្រើន​គ្មាន​ច្បាប់ ដឹក​លើស​ទម្ងន់​ជាដើម ។ បើទោះជា​ពេលខ្លះ​ជំនាញ​បរិស្ថាន និង អាវុធហត្ថ​ខេត្ត​បាន​រាយការណ៍​ទៅ​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ឱ្យ​ឃាត់ រថយន្ត​ដឹកអុស​របស់ លោក ហេង ទ្រី ដែល​គេ​ដឹងថា​គ្មាន​ច្បាប់ ក៏​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​កំពង់ថ្ម​ឃាត់​បានតែ​មួយ​ដង្ហើមចង្រិត​ដែរ​ត្រូវដោះលែងវិញ។

ក្រសួងកសិកម្ម បានអនុញ្ញាត​ឱ្យ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពង់ធំ​បង្កើត​ស្ថាន​នី​យ៍​ដាំ​កូនឈើ លើ​ផ្ទៃដី​៣០០​ហិកតា ស្ថិតនៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក ខេត្តកំពង់ធំ ហើយ​ផ្ទៃដី​៣០០​ហិកតា​នោះ​ គឺជា​ព្រៃរបោះ​មាន​ដើមឈើ​ធម្មជាតិ​ស្រាប់​។ តំបន់​ដាំកូនឈើ​នេះ​ត្រូវ​ឈូស​ព្រៃឈើ និង​ភ្ជូ​រ​ដី​ដាំ​កូនឈើ​ថ្មី​ដើម្បី​បង្កើត​ព្រៃ​ធម្មជាតិ​ឡើងវិញ​។ ប្រជាពលរដ្ឋ​នៅ​ខេត្តកំពង់ធំ​បាន​គាំទ្រ និង​អបអរសាទរ​ចំពោះ​ការគិតគូ​របង្កើត​ចម្ការ​ព្រៃឈើ​ឡើងវិញ​នេះ​។ ទន្ទឹមនឹង​ដំណើរការ​អនុវត្ត​ឈូសឆាយ​ព្រៃឈើ​ដែល​ស្ថិតនៅ​លើដី​គម្រោង​ដាំ​កូនឈើ​នោះ បាន​លេចឮ​រឿងអាស្រូវ​ជា​បន្តបន្ទាប់ ដោយសារ​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​មន្ត្រី​គ្រប់គ្រង​ការងារ​នោះ ឆ្លៀត​ទាញយក​ផលប្រយោជន៍​ដោយ​រួមដៃគ្នា​ប្រព្រឹត្ត​អំពើពុករលួយ យ៉ាង​ពេញបន្ទុក​។​

​ ប្រភព​បាន​បន្តថា លោក ហេង ទ្រី បាន​ប្រើ​អំណាច រំលោភ​សេចក្តីសម្រេច​របស់​ក្រសួងកសិកម្ម ដោយ​ជ្រក​ក្រោម​គោលការណ៍​បង្កើត​ស្ថានីយ៍​ដាំ​កូនឈើ​នោះ បាន​ឈានទៅ​ចូល​កាប់​ឈើ​កាត់​ធ្វើជា​អុស ពី​តំបន់​ព្រៃ​ក្បែរៗ​នៅក្រៅ​ស្ថានីយ៍ ដាក់​រថយន្ត​ធំៗ​ដឹក​យកទៅលក់​ចែកចាយ តាម​អំពើ​ចិត្ត យ៉ាង​ហោចណាស់​មួយថ្ងៃ​ដឹក​ចាប់ពី​បី​រថយន្ត​យី​ឌុប​ឡើងទៅ​។ ករណីនេះ​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​រិះគន់ថា គេ​ធ្លាប់តែ​ឃើញ​ឈ្មួញ​ប្រព្រឹត្តល្មើស​រឿង​ព្រៃឈើ​នេះ តែ​ពេលនេះ​ដោយ​ភាព​លោភលន់ លោក ហេង ទ្រី និង​បក្ខពួក​បាន​បំពាន​កាប់​ប្រមូល​ឈើ​ពី​ដីព្រៃ​ធ្វើ​អា​ជីក​ម្មយ៉ាង​គឃ្លើន​។​

​ក្រៅតែពី​ការឃុបឃិត​ប្រមូល​ផល អនុផល​ព្រៃឈើ ចែក​លុយ​គ្នា​ច្រក​ហោប៉ៅ លោក ហេង ទ្រី ត្រូវ​ប្រជាពលរដ្ឋ នៅ​ឃុំ​បឹងល្វា ស្រុក​សន្ទុក​បាន រិះគន់ថា ដីព្រៃ​គម្រោង​ស្ថានីយ៍​ដែល​ឈូសឆាយ​ដោយ​ប្រើ​គ្រឿងចក្រ និង​ប្រេងឥន្ធនៈ​របស់​រដ្ឋ ជា​បន្តបន្ទាប់ ក្នុង​មួយ​ដំណាក់ៗ លោក ហេង ទ្រី​បាន​ឃុបឃិត​គ្នា​លួច​កាត់​លក់​ឲ្យ​ឈ្មួញ ជា​បន្តបន្ទាប់។ អំពើ​ទុច្ចរិត​នេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ដល់ លោក វេ​ង សុខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រិ​ក្ខា​ប្រមាញ់ និង​នេសាទ មេត្តា​ទប់ស្កាត់​ភាពមិនប្រក្រតី​នេះ ដែល​គម្រោង​បង្កើត​ស្ថានីយ៍​នេះ ​ត្រូវបាន​មន្ត្រី​ខិលខូច​កំពុង​កេ​ញយ​ក​ធ្វើជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដែល​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​មុខមាត់​មន្ត្រី​ស្អាតស្អំ ក្នុង​ក្រសួងកសិកម្ម​យ៉ាងធ្ងន់ធ្ង​រ និង​គួរតែ​ចាត់តាំង​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត​ជាបន្ទាន់​។បឋម

ka-06-02-2018-02 ka-06-02-2018-04 ka-06-02-2018-01