ប្រធាន​ការិយាល័យ​គយច្រកទ្វារ​អន្តរជាតិ​ព្រំលោក​ ទី ប៊ុនឡង់​ហ៊ាន​ប្រព្រឹត្ត​អំពើពុករ​​លួយតាម​អំពើចិត្ត​គឺ​មានការឃុប​ឃិតពី​សំណាក់លោក ​សំ សុវ​ណ្ណារិទ្ធ​ប្រធានសា​ខាគយខេ​ត្តប៉ៃលិ​ន?

 ​អំពើពុករលួយ​ របស់លោក ទី ប៊ុន​ឡង់  ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ អន្តរជាតិ​ព្រំ គឺ​ការឃុបឃិត​ ឲ្យ​ឈ្មួញ​នាំ ចូល​ ទំនិញគេចពន្ធ  ទំនិញ​បង់ពន្ធ​មិន​គ្រប់  និង​ទំនិញ​ខុសច្បាប់​ធ្វើ​ឲ្យ​រដ្ឋ​ ត្រូវ​ខាតបង់​ចំណូល​ពន្ធ​ យ៉ាងច្រើន​សន្ធឹក សន្ធាប់​ ក្នុង​មួយខែៗ​។ ប្រភពពី​មន្ត្រី​គយ ​ក្នុង​ខេត្ត​ប៉ៃលិន  បាន​ឲ្យ​ដឹងថា ឈ្មួញ​ធំៗ​ ដែល​នាំចូល​ទំនិញ​តាម ច្រកទ្វារ​អន្តរ ជាតិ​ព្រំ បង់ពន្ធ​ត្រឹមតែ ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ  ក្រៅពីនេះ​ត្រូវ​បង់​ចូលក្នុង​ហោប៉ៅ​ លោក ទី ប៊ុន​ឡង់ ប្រធាន ការិយាល័យ​គយ​ច្រក ទ្វារ​អន្តរជាតិ​ព្រំ និង​លោក  សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ ​ខេត្ត​ប៉ៃលិន​។  ក្រៅពីនេះ​ក៏មាន​ សេចក្ដីរាយការណ៍​ពី​រឿង​លោក ទី ប៊ុន​ឡង់ ព្រមទាំង​បក្ខពួក​ឃុបឃិត​ជាមួយ​ឈ្មួញ​ខិលខូច​ក្នុងការ​បន្លំ​ប្រភេទ​ទំនិញ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ទៀតផង​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​លោក គុណ ញឹម អគ្គនាយក​គយ មិន​ហ៊ាន​ប៉ះពាល់​លោក ទី ប៊ុន​ឡង់ មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ដែល​កំពុងតែ​ប្រព្រឹត្ត​អំពើពុករលួយ​ជាចំហរនោះឡើយ។

ប្រភពពី​មន្ត្រី​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​ឲ្យ​ដឹង​ទៀតថា​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ កំពុង​ប្រើ​អំណាច​និង​តួនាទី​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ការដែល​លោក ទី ប៊ុន​ឡង់ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន ផងដែរ​ទើប​អ្វីៗ​ដំណើរការ​យ៉ាង​រលូន​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

ក្រុមអាជីវករ​និង​ប្រជាពលរដ្ឋ​ដែល​រកស៊ី​នាំ​កសិផល​ចេញទៅ​លក់​នៅ​ស្រុក​សៀម តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ បាន​ឲ្យ​ដឹងថា សព្វថ្ងៃនេះ​លោក ទី ប៊ុន​ឡង់ ប្រើ​អំណាច​គាប​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​យ៉ាង​ខ្លាំង។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា អ្នក​ដឹក​កសិផល​ដូចជា ផ្លែស្វាយ​ចេញទៅ​ស្រុក​សៀម ត្រូវ​បង់លុយ​ក្នុង​មួយ​រទេះ​ចាប់ពី​៥០០០​រៀល ក្នុង​១​រ៉ឺម៉ក​ចាប់ពី​១០០០០​រៀល​ទៅ​១៥០០០​រៀល ចំណែក​អ្នក​ដឹក​តាម​រថយន្ត​នីសា​ន់ រថយន្ត​សាំ​យ៉ុង ឬ​រថយន្ត​កូរ៉េ​ត្រូវ​បង់លុយ​ពី​២០០០០​រៀល​ដល់​៣០០០០​រៀល​ទើប​អាច​ឆ្លងដែន​ចូល​ស្រុក​សៀម​បាន​។ សកម្មភាព​នៃ​អំពើពុករលួយ​របស់លោក ទី ប៊ុន​ឡង់ កំពុង​រង​ការរិះគន់​យ៉ាង​ពេញបន្ទុក ព្រោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​យ៉ាង​ពេញបន្ទុក​។បឋម

27781316_1617129895047261_2109194239_n 27721192_1617129885047262_564756135_n 27721109_1617129878380596_455428339_n