ខេត្តរតនគិរី៖ សកម្មភាពកាប់ព្រៃឈើនៅ តំបន់ព្រៃសហគមន៍អូរល្វាក់ ស្ថិតនៅក្នុងស្រុកលំផាត់ ខេត្តរតនគិរី ងាយ និង វិនា ស ហិន ហោច នាពេលដ៏ខ្លីខាងមុខនេះ ខណៈមេឈ្មួញ សាន ចយ បានដឹកឈើ ប្រភេទជាឡាំង ជ្រុងយក មកដាក់ ក្នុង ចំការ ដូងប្រេង ក្រុម ហ៊ុនដូនពេញ រួចស្ទួចដាក់ឡានV1 ដឹកបន្តឆ្លង ទៅវៀតណាម។ មេឈ្មួញ រូបនេះ បានកាប់ ឈើនិងដឹក ជញ្ជូន ឈើខុសច្បាប់ចេញពី តំបន់ព្រៃសហគមន៍អូរល្វាក់ ជាប់ព្រំប្រទល់ស្រុកលំផាត់ ខេត្តរតនគិរី និងស្រុកកោះ ញែក ខេត្ត មណ្ឌល គិរី កំពុងក្លាយរង់ការរិះគន់គ្រប់មជ្ឈដ្ឋាននានា។ ដោយហេតុថា ក្នុងរយៈពេល ប្រមាណ១ខែកន្លងទៅ នេះមេឈ្មួញ សាន ចយ បានកាប់ឈើនិងដឹកជញ្ជូនឈើចេញ ពីតំបន់ព្រៃសហគមន៍អូរល្វាក់ យកទៅស្តុកទុកក្នុងចម្ការដូង ប្រេងដីក្រុមហ៊ុន សម្បទានសេដ្ឋកិច្ចដូនពេញ ហើយបន្ទាប់មកដឹកជញ្ជូនចេញទៅវៀតណាមយ៉ាងរលូន។ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរី ត្រូវមជ្ឈដ្ឋាននានារិះគន់ថា គិតតែពីរឿងផលប្រយោជន៍ហើយបណ្ដោយឲ្យឈ្មួញបំផ្លាញព្រៃឈើយ៉ាងមហន្តរាយខណៈមានការលើកឡើងថាជាប្រភពសេដ្ឋកិច្ចរបស់សមត្ថកិច្ច។
ប្រភពពីប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់អូរល្វាក់ ជាប់ព្រំប្រទល់រវាងស្រុកលំផាត់ ខេត្តរតនគិរី និងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ព្រៃសហគមន៍ក្នុងមូលដ្ឋានពួកគាត់កំពុងត្រូវបានមេឈ្មួញ សាន ចយ បំផ្លាញយ៉ាងមហន្តរាយ ហើយមិនឃើញមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះទេ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ទាល់តែមានការឃុបឃិតជាប្រព័ន្ធពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទើបមេឈ្មួញ សាន ចយ អាចកាប់ឈើនិងដឹកឈើតាមរថយន្តយីឌុបធំៗចំណុះរាប់សិបតោនចេញពីតំបន់អូរល្វាក់ ឆ្លងកាត់ស្រុកលំផាត់ ក្រុងបានលុង តាមផ្លូវជាតិលេខ៧៨ ចេញទៅវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូន។ប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់អូរល្វាក់ បានឲ្យដឹងថា មួយរយៈពេលកន្លងទៅនេះមេឈ្មួញ សាន ចយ បានប្រមូលកម្មករនិងពលរដ្ឋក្នុងមូលដ្ឋានឲ្យចូលកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ដោយប្រើប្រាស់រថយន្តប្រភេទវ៉េអង ដែលមានចំណុះរាប់សិបម៉ែត្រគូបឬរាប់សិបតោន។ ប្រជាសហគមន៍ការពារព្រៃឈើបានលើកឡើងថា មេឈ្មួញ សាន ចយ ចេះបែងចែកផលប្រយោជន៍ដល់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់អូរល្វាក់ យ៉ាងរលូនហើយប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី ក៏ដូចជាប្រធានមន្ទីរកសិកម្ម និងមេរដ្ឋបាលព្រៃឈើខេត្តរតនគិរី សុទ្ធតែរក្សាភាពស្ងៀមស្ងាត់ខណៈទទួលបានលាភសក្ការៈ។
ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងស្រុកលំផាត់ បានឲ្យដឹងថា មួយផ្នែកនៃឈើដែលមេឈ្មួញ សាន ចយ ចូលកាប់និងប្រមូលទិញក្នុងព្រៃសហគមន៍អូរល្វាក់ ត្រូវបានដឹកជញ្ជូនយកទៅស្តុកទុកនៅក្នុងចម្ការដូងប្រេងរបស់ក្រុមហ៊ុនដូនពេញ។ នៅពេលប្រមូលបានច្រើនទើបមេឈ្មួញ សាន ចយ ប្រើប្រាស់រថយន្តប្រភេទវ៉េអង ចំណុះរាប់សិបម៉ែត្រគូបដឹកចេញពីចម្ការដូងប្រេងក្រុមហ៊ុនដូនពេញ ឆ្ពោះទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។ សូម្បីតែមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងឈរជើងនៅក្នុងខេត្តរតនគិរី ក៏មិនហ៊ានប៉ះពាល់មេឈ្មួញ សាន ចយ ដែលកំពុងបំផ្លាញព្រៃឈើនៅតំបន់អូរល្វាក់ ឲ្យវិនាសសាបសូន្យជាក់ជាពុំខាន។បឋម
Recent Comments