លោក​ គឹម ប៊ុនណា​ប្រធានស្ថានីយ៍ជញ្ជីង​ថ្លឹងរថយន្តផ្លូវជាតិ​លេខ៦និងបក្ខពួក​កំពុងតែ​ប្រ​ព្រឹត្តយ៉ាង​គឃ្លើន​?

អំពើអាក្រក់​ដែល​លោក  គឹម ប៊ុន​ណា និង​បក្ខពួក​កំពុងតែ​ប្រព្រឹត្ត​យ៉ាង​គឃ្លើន​នោះ  គឺ​ការគាបសង្កត់​យកលុយ​ ពី​ឈ្មួញ​តូច តាច  អាជីវករ និង​ពលរដ្ឋ​ដែល ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦  ពី​ខេត្តសៀមរាប ចូល​ខេត្តកំពង់ធំ  និង​ពី​ខេត្តកំពង់ ធំ ចូល​ ខេត្តសៀមរាប បើទោះបី​រថយន្ត​ផ្ទុក ទំនិញ​មិន​លើស​ទម្ងន់​ហើយ​គោរព​តាម​បទដ្ឋាន​ បច្ចេកទេស​យ៉ាងណាក៏ ដោយ​។ ប៉ុន្តែ​លោក គឹម ប៊ុន​ណា និង​បរិវារ​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ទំនិញ ដឹក​អាចម៍ដី ដឹក​ខ្សាច់ ដឹក​ថ្ម ដែល​ផ្ទុក​លើស​ចំណុះ មិន​គោរព​តាម​លក្ខណៈ​បច្ចេកទេស​ធ្វើ​ឲ្យ​ខូច​ផ្លូវ​ជា​បន្តបន្ទាប់​នោះទេ​។ ការដែល​លោក គឹម ប៊ុន​ណា ប្រធាន​សា្ថ​នី​យ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៦ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​ថ្នាក់លើ​ផងដែរ ទើប​គេ​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​កំរោល​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែល​ធ្លាប់​ប្ដេជ្ញា​លុបបំបាត់​អំពើពុករលួយ​នៅលើ​ដងផ្លូវ​នោះ មិនគួរ​មើលរំលង​អំពើពុករលួយ​របស់លោក គឹម ប៊ុន​ណា និង​បក្ខពួក​បរិវារ​ឡើយ ព្រោះ​លោក គឹម ប៊ុន​ណា និង​បរិវារ​កំពុង​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​លើ​ដងផ្លូវ។

រឿងអាស្រូវ​ពុករលួយ​របស់លោក គឹម ប៊ុន​ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៦ ក្នុង​ឃុំ​រលួស​កើត ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវបាន​លាតត្រដាង​ជា​សាធារណៈ​កាលពីពេល​ថ្មីៗ​នេះ​។ ដូច្នេះ​លោក ស៊ុន ចាន់ថុល ដែលជា​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មិនគួរ​បណ្ដែតបណ្ដោយ​មន្ត្រីក្រោមឱវាទ​ប្រើ​តួនាទី​និង​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ពេញបន្ទុក​តទៅទៀត​ទេ​។ ប្រសិនបើ​លោក ស៊ុន ចាន់ថុល នៅតែ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ មានន័យថា​លោក ស៊ុន ចាន់ថុល គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក គឹម ប៊ុន​ណា ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ហើយ​មានការ​បែងចែក​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​តែម្តង​។​

​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៦ ក៏ដូចជា​ពលរដ្ឋ​ដែល​រកស៊ី​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម បាន​ឲ្យ​ដឹងថា​លោក គឹម ប៊ុន​ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៦ ត្រង់ចំណុច​ភូមិ​អូរ​ចិញ្ចៀន ឃុំ​រលួស​កើត ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប កំពុង​ប្រើ​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ទោះបី​ពួកគាត់​ដឹកជញ្ជូន​ទំនិញ ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម មិន​លើស​ទម្ងន់​ក៏ដោយ ក៏ត្រូវ​មន្ត្រី​ប្រចាំ​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ក្រោម​ការគ្រប់គ្រង​របស់លោក គឹម ប៊ុន​ណា គាប​យកលុយ​តាមរបៀប​ពុករលួយ​យ៉ាង​កំរោល​ដែរ​។ ហេតុនេះហើយ​ទើប​ក្រុម​ឈ្មួញ ក្រុមអាជីវករ និង​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក គឹម ប៊ុន​ណា និង​បក្ខពួក​ជាបន្ទាន់​។​

​ឈ្មួញ​តូចៗដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​ខាងលើ បាន​ឲ្យ​ដឹងថា បើទោះបី​រថយន្ត​ពួកគាត់​ដឹកជញ្ជូន​ទំនិញ​មិន​លើស​ទម្ងន់ ក៏​ចៀស​មិន​ផុតពី​ត្រូវ​ក្រុម​លោក គឹម ប៊ុន​ណា ប្រើ​លេស​គាប​យកលុយ​តាមរបៀប​ពុករលួយ​នោះទេ​។ ចំណែក​ឈ្មួញ​ធំៗ​ដែល​ដឹកទំនិញ​តាម​រថយន្ត​ធំៗ​លើស​ចំណុះ​ស្ទើរ​ស្រុត​ផ្លូវជាតិ​លេខ​៦​ទៅហើយ ប៉ុន្តែ​មិនឃើញ​លោក គឹម ប៊ុន​ណា និង​បក្ខពួក​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ទាំង​នោះទេ​។ ប្រការ​នេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​ឈ្មួញ​តូចតាច​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក គឹម ប៊ុន​ណា ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​លើផ្លូវ​ជាតិ​លេខ​៦ ក្នុងភូមិ​អូរ​ចិញ្ចៀន ឃុំ​រលួស​កើត ស្រុក​ប្រាសាទបាគង ជា​សាធារណៈ​តែម្តង​។ បច្ចុប្បន្ន​លោក គឹម ប៊ុន​ណា ត្រូវគេ​ដាក់​រហស្សនាម​ថា​ជា​ប្រធាន​ស្ថានីយ៍​ជញ្ជីង​ថ្លឹង​រថយន្ត​មុខលុយ​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង។​បឋម

27497457_413869075700725_1061564150_n 27496208_413869045700728_177135198_n