ក្រុមហ៊ុន​ ភឺន ​ផល្លា ធ្វើអាជីវកម្មរ​ណ្ដៅដីក្នុងឃុំសំ​បូរមិនអនុវត្តន៍​តាមបទដ្ឋានប​ច្ចេកទេ​ស

តំណាង​ប្រជាពល រដ្ឋ​ក្នុងភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង  ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹង​ទៀតថា ​ក្រុមហ៊ុន ភឺន ផល្លា  មក​ទិញ​ដីចម្ការ​ ក្នុង​មូលដ្ឋាន​ពួកគាត់  ហើយ​បាន​យក​គ្រឿងច ក្រ​ជាច្រើន​គ្រឿង​មក​កាយ​រ ណ្ដៅ​ដី​ធ្វើ​អា ជីវកម្ម​ ដែលមាន​ទទឹង​៥០​ម៉ែត្រ​និង​បណ្ដោយ ​៥០០​ម៉ែត្រ ហើយ​បច្ចុប្បន្ន​រណ្ដៅ ​ដី​នោះ​មាន​ជម្រៅ​ពី​១២ ​ទៅ​១៥​ម៉ែត្រ​។ តាម ច្បាប់​កំណត់​គឺ​ឈ្មួញ​អាច​ជីករណ្ដៅ​ដី​បាន​ត្រឹម​ជម្រៅ​៥​ម៉ែត្រ​ទៅ​៦​ម៉ែត្រ​ប៉ុណ្ណោះ ប៉ុន្តែ​ជាក់ស្ដែង​ក្រុមហ៊ុន ភឺន ផល្លា ជីករណ្ដៅ​ដី​ដែលមាន​ជម្រៅ​ពី​១២​ទៅ​១៥​ម៉ែត្រ​រួចទៅហើយ​ដោយ​មិនឃើញ​មានការ​ត្រួតពិនិត្យ​ពី​សំណាក់​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ស្ពឺ​នៅឡើយ​ទេ​។ ជាងនេះទៅទៀត​រណ្ដៅ​ដី​ក្រុមហ៊ុន ភឺន ផល្លា គឺ​ជីក​ត្រង់​ពីលើ​ចុះក្រោម​គ្មាន​ជើងទេរ​ដើម្បី​ការពារ​ការបាក់​ស្រុតដី​ចូលទៅក្នុង​រណ្ដៅ​ដី​នោះឡើយ​។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​អង្គ​តា​ឡឹ​ក ព្រួយបារម្ភ​ក្លាយ​បាក់​ដីស្រែ​ចម្ការ​ពួកគាត់​ចូលទៅក្នុង​រណ្ដៅ​ដី​នោះ ហើយក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​ក្មេងៗ​ដែល​ឃ្វាល​គោក្របី ហើយ​សត្វពាហនៈ​ក៏​អាច​ធ្លាក់​ចូលក្នុង​រណ្ដៅ​ដី​នោះដែរ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៨ ក្រុមហ៊ុន ភឺន ផល្លា បាន​យក​គ្រឿងចក្រ​មក​ជីក​កកាយ​ជា​រណ្ដៅ​ដី​ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ជម្រៅ​យ៉ាងជ្រៅ ហើយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ និង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ទប់ស្កាត់​ជា​បន​ន្ទា​ន់​។ ប្រជាពលរដ្ឋ​បានលើកឡើង​ទៀតថា អាជីវកម្ម​រណ្ដៅ​ដី​របស់​ក្រុមហ៊ុន ភឺន ផល្លា មិន​អនុវត្តន៍​តាម​បទដ្ឋាន​បច្ចេកទេស​ទេ ហើយ​ការដែល​ក្រុមហ៊ុន​នេះ​ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺអាច​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ស្ពឺ ផងដែរ​។

ការដែល​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់ស្រុក និង​មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ស្ពឺ រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​ក្រុមហ៊ុន ភឺន ផល្លា ជម្រៅ​ដល់​ក្បាល​ប្រេត​គឺ​ត្រូវ​មជ្ឈដ្ឋាន​នានា​សង្ស័យថា អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អំពើ​ពើ​ពុករលួយ​។ ក្នុងនោះ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកំពង់ស្ពឺ ជា​អ្នកទទួលខុសត្រូវ​ធំជាងគេ​ក្នុងការ​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន ភឺន ផល្លា ជីករណ្ដៅ​ដី​ខុស​លក្ខណៈ​បច្ចេកទេស​នៅក្នុង​ភូមិ​អង្គ​តា​ឡឹ​ក ឃុំ​សំបូរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ក៏ដូចជា​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុមហ៊ុន ភឺន ផល្លា ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​តទៅទៀត​ឡើយ ព្រោះ​អី​សូម្បីតែ​រថយន្ត​ដឹក​អាចម៍ដី​របស់​ក្រុមហ៊ុន ភឺន ផល្លា ក៏​កំពុង​បង្ក​ផលប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែរ​៕

27583923_1787639914864916_1676237989_n 27583923_1787639914864916_1676237989_n-Copy