ខេត្តកំពង់ឆ្នាំង៖ ខណៈទទួលបានព័ត៌មានថាមាន អាជ្ញាធរឃុំផ្លូវទូកលក់អូរ និងបឹងចំនួន២គឺអូរ (ក្រពើស្គម)និងបឹង (ត្រដោក) មួយ ឆ្នាំ៨លានរៀល មួយអាណត្តិមេឃុំ៤០លាន រៀលអោយទៅមេឈ្មួញ ឈ្មោះលីចូច
ដើ ម្បី ដាក់ សម្រាស់ និងបូមបឹងរួមទាំង ឆក់បំផ្លាញធនធាន ជលផលក្នុងបឹងអភិរក្ស សម្រាប់ពូជត្រីពងកូន ជាច្រើនកន្លែង ដោយមិន ខ្លាច និងញ ញើតច្បាប់ដាក់ទោស ឡើយ ។ហើយក្រុមនេះនៅ តែបន្ត ដើររុករានទន្ទ្រាន កាប់ព្រៃលិចទឹកទាំងយប់ ទាំងថ្ងៃយ៉ាងអនាធិបតេយ្យ គេពុំដែលឃើញ មន្ត្រីជំនាញណាមកបង្ក្រាបឡើយ ។ប្រជាពលរដ្នរកស៊ីលក្ខណៈគ្រួសាររស់នៅឃុំផ្លូវទូកនិងរស់នៅភូមិពាមខ្នងស្រុកកំពង់លែងបានរិះគន់ថាអាជ្ញាធរឃុំនិងស្រុករួមទាំងប្រធានសហគមន៍ឃុំផ្លូវ ទូកបាន បើកដៃឱ្យក្រុមមេឈ្មួញនិងបក្ខពួកបង្កើតក្រុមអោយមានរត់ការ ហ៊ុំសម្រាស់និងកាប់ព្រៃលិចទឹកយកមកដាក់សម្រាស់ តាម(ព្រែកសា លាថ្ម)(ទន្លេប៉ាហូត)(កោះអ្នកតា)(កោះខ្ចៅ)(ក្បាលខ្មោច)(ព្រែកផ្លូវទូក(ព្រែកលួង)(ជ្រោយពាមសែន) នេះនិយាយតែឃុំផ្លូវទូក។រីឯចំណែកឃុំប្រឡាយមាសវិញបទល្មើសកាប់ព្រៃ លិចទឹកយកមកទម្លាក់ក្នុងព្រែក(កាម៉ាល់)(ព្រែកដូនតី)(ព្រែកស្លាបកុក)(ព្រែកបែកក្អម)(ព្រែកគូរ)(ព្រែកអន្លង់កញ្ចុះ)(ព្រែកស្វាយកាប)(ព្រែកកាត់)។
ក្រោយពីបានទទួលព័ត៌មានខាងលើនេះ នៅព្រឹកថ្ងៃទី៣១ខែ មករាឆ្នាំ២០១៨ក្រុមអ្នកយកព័ត៌មានបានចុះទៅទីនោះ សង្កេតឃើញថាមានបឹងច្រើនដែលជាបឹងអភិរក្សពូជត្រី ត្រូវបានអាជ្ញាធរឃុំឃុបឃិតនិងប្រធានសហគមន៍ បើកដៃឲ្យក្រុមមេឈ្មួញល្មើសច្បាប់កាប់ព្រៃលិចទឹកយកមកដាក់សម្រាស់ ។ចំណែកឯបទល្មើសឆក់ត្រីវិញ គឺបង់ជាខែ តែមិនបានបញ្ជាក់ថាថ្លៃប៉ុន្មាននោះទេ។លោកងិនហ៊ុនប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំងគួរមានវិធាន ការចុះត្រួតពិនិត្យមើលចំណុចដែលប្រជាពលរដ្ឋរាយការណ៍ថាមានអាជ្ញាធរឃុំផ្លូវទូកលក់អូរលក់បឹងអោយទៅមេឈ្មួញដើម្បីទុកបូមនិងឆក់ដាក់សម្រាស់។បើយោងតាមច្បាប់ជលផលបានចែងថា៖បទល្មើសដាក់សម្រាស់នេះបានធ្វើអោយមានផលប៉ះពាល់ច្រើនយ៉ាងដល់ធនធានជលផលជាតិ និងបើគិតពីទោស ទណ្ឌនៃច្បាប់ វិញក៏មានទោស៣យ៉ាងផងដែរគឺ ១.កាប់ព្រៃលិចទឹក មាត្រា១០១ ជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ពិន័យប្រាក់ពី១លានទៅ៥លានរៀល ២ .ដឹកជញ្ជូនសម្រាស់ មាត្រា១០១ មានទោសនិងពិន័យប្រាក់ដូចគ្នា ៣.ដាក់សម្រាស់ចាប់ត្រី មាត្រា១០០ ដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ពិន័យប្រាក់ពី៥លាន ទៅ៥០លានរៀល ។
ប្រជាពលរដ្ឋរកស៊ីលក្ខណៈគ្រួសារបានរិៈគន់ក្រុមមន្ត្រីជំនាញថាយកច្បាប់មកដាក់ក្រោមគូថអង្គុយឃុបឃិត ទទួល សំណូក ពីជនល្មើសមិនគិតពី ផលប្រយោជន៍របស់ជាតិឡើយ។បឋម
Recent Comments