លោក​ ម៉ុង​ ប៊ុនលីម​ និងលោក​ ទា គឹមសុទ្ធ​ ជាមេខ្លោងកាង​បទល្មើសព្រៃ​ឈើក្នុង​ខេត្តសៀ​មរាប​តាមរបៀប​ពុករ​លួយ​?

ប្រជាពលរដ្ឋ​នៅ​ ស្រុក​ស្វាយ​លើ និង​ស្រុក​ជីក្រែង  ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា  រហូតមកដល់​ពេលនេះ​ បទល្មើស​ដឹក ជញ្ជូន​ឈើ​ឆ្លងកាត់​មូលដ្ឋាន​ ពួកគាត់​នៅតែ​កើតឡើង​យ៉ាង ​ពេញបន្ទុក ហើយ​មិនឃើញ​លោក  ម៉ុង ប៊ុន​លីម ព្រម ទាំង​មន្ត្រីរដ្ឋ បាល​ព្រៃឈើ​ក្នុងស្រុក​ស្វាយ​លើ  និង​ស្រុក​ជីក្រែង ចាត់វិធាន ការ​ទប់ស្កាត់​នោះទេ​។  ជាក់ស្ដែង​ឈ្មួញ​ជាច្រើន​  នាក់​អាច​បន្តសកម្មភាព ​ដឹកជញ្ជូន ​ឈើ​តាម​រថយន្ត​ធំៗ ​មក​ចែកចាយ ​តាម​ដេប៉ូ​ក្នុង​ ក្រុង​សៀមរាប   យ៉ាង​រលូន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប និង​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប កំពុង​ប្រមូល​ផលប្រយោជន៍​បាន​យ៉ាងច្រើន​ពីបទ​ល្មើស​ព្រៃឈើ​។ ប្រការ​នេះហើយ​ទើប​មានការ​រិះគន់​ចំៗ​ថា​លោក ម៉ុង ប៊ុន​លីម និង​លោក ទា គឹម​សុទ្ធ ជា​មេខ្លោង​កាង​បទល្មើស​ព្រៃឈើ​ក្នុង​ខេត្តសៀមរាប ហើយ​ចាត់ទុក​បទល្មើស​ព្រៃឈើ​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេដើម្បីផលប្រយោជន៏ផ្ទាល់ខ្លួន។

ប្រភពពី​មន្ត្រី​មន្ទីរ​កសិកម្ម ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើនៅក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចូល​ក្រុង​សៀមរាប​ឡើយ​។ ការដែល​លោក ម៉ុង ប៊ុន​លីម ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប ផងដែរ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អ៊ុង សំអាត ប្រធាន​រដ្ឋបាល​ព្រៃឈើ​នៃ​ក្រសួងកសិកម្ម គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​។ ដោយហេតុថា បច្ចុប្បន្ន​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ និង​ខេត្តឧត្ដរមានជ័យ ចូល​ក្រុង​សៀមរាប និង​ឆ្លងកាត់​ខេត្តសៀមរាប នៅតែ​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​ព្រោះ​លោក ម៉ុង ប៊ុន​លីម គិតតែ​ពី​រឿង​ប្រមូល​លុយ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល​។

ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​នៅក្នុង​ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០១៨ មាន​រថយន្ត​ដឹកឈើ​ធុន​ធំ​១​គ្រឿង​បើកបរ​ចូលទៅ​ដេប៉ូ​លក់​ឈើ​នៅ​ផ្លូវ​ជន្លង់ ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ហើយ​មិនឃើញ​លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ប្រភពពី​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​បាន​ប្ដូរ​រូបភាព​ពី​ដឹកឈើ​តាម​រថយន្ត​តូចៗ​មក​ដឹកឈើ​តាម​រថយន្ត​ធំៗ​ចំណុះ​រាប់សិប​តោន​ឬ​រាប់សិប​ម៉ែត្រគូប ដោយសារតែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ម៉ុង ប៊ុន​លីម និង​មន្ត្រីក្រោមឱវាទ​។ ជា​រៀងរាល់ថ្ងៃ​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ពី​ខេត្តព្រះវិហារ ខេត្តឧត្ដរមានជ័យ ចូលមក​ចែកចាយ​តាម​ដេប៉ូ​ច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប ដោយ​គ្មាន​ការបង្ក្រាប​ព្រោះ​ឈ្មួញ​ទាំងនោះ​បង់លុយ​ឲ្យ​លោក ម៉ុង ប៊ុន​លីម និង​សមត្ថកិច្ច​មួយចំនួនទៀត​តាម​ការកំណត់​។បឋម

27400294_413492869071679_1245267355_n-Copy 27496451_413492965738336_285597228_n 27496369_413492939071672_272232336_n 27400294_413492869071679_1245267355_n