ប្រភពបានឲ្យដឹងថាករណីឈ្មួញ ម៉េង បូគាង និងឈ្មួញដទៃទៀតជីករ ណ្ដៅដីទំហំធំៗនិងជ្រៅៗ ក្នុងស្រុកប្រាសាទ បាគង ខេត្តសៀមរាប ធ្វើឲ្យប៉ះពាល់ដល់ការរស់ នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺសុទ្ធតែមានការ ឃុបឃិតបើក ដៃពីសំណាក់ លោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តសៀមរាប ដែលគិតតែពី រឿងប្រមូល លុយតាម របៀបពុករលួយ។ បញ្ហានេះគឺជារឿងដែលលោក ស៊ុយ សែម រដ្ឋមន្ត្រី ក្រសួងរ៉ែនិងថាមពល គួរពិនិត្យ មើលឡើង វិញជាបន្ទាន់ ព្រោះក្នុងតំណែងជាប្រធានមន្ទីររ៉ែនិ ងថាមពលខេត្តសៀមរាប គឺលោក មាស ជូរ៉ានី ប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយជិះសេះលែងដៃ ។ ជាការពិតឈ្មួញ សេង បូគាង និងឈ្មួញដទៃទៀតជីករណ្ដៅដីធំៗជ្រៅៗក្នុងស្រុកប្រាសាទបាគង ជាច្រើនកន្លែងហើយរថយន្តដឹកអាចម៍ដីធ្វើឲ្យខូចផ្លូវក្នុងមូលដ្ឋានឃុំត្រពាំងធំ ជាបន្តបន្ទាប់ ចំណែកលោក មាស ជូរ៉ានី កំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយ។
រឿងរ៉ាវលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប បើកដៃឲ្យឈ្មួញឈ្មោះ ម៉េង បូគាង ជីករណ្ដៅដីជ្រៅៗនៅក្នុងភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រជាពលរដ្ឋក្នុងមូលដ្ឋានស្នើសុំឲ្យលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ក៏ដូចជាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ចាត់វិធានការទប់ស្កាត់ជាបន្ទាន់។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះទាំងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល មិនទាន់ចាត់វិធានការដោះស្រាយតាមសំណូមពររបស់ប្រជាពលរដ្ឋនៅឡើយទេ។ ទន្ទឹមនឹងនេះលោក មាស ជូរ៉ានី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប ក៏ដូចជាមន្ត្រីអាជ្ញាធរស្រុកប្រាសាទបាគង នៅតែបើកដៃឲ្យឈ្មួញ សេង បូគាង និងឈ្មួញដទៃទៀតជីករណ្ដៅដីខុសលក្ខណៈបច្ចេកទេសយ៉ាងគឃ្លើន។
ប្រភពពីប្រជាពលរដ្ឋក្នុងភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង បានឲ្យដឹងថា រណ្ដៅដីរបស់ឈ្មោះ ម៉េង បូគាង កំពុងធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងពេញបន្ទុក ដែលបញ្ហានេះពលរដ្ឋក្នុងភូមិអន្លង់២ សុំអន្តរាគមន៍ពីមន្ត្រីអាជ្ញាធរមូលដ្ឋានឲ្យចាត់វិធានការទប់ស្កាត់ផងដែរ ប៉ុន្តែគ្មានអន្តរាគមន៍ណាមួយឡើយ។ បច្ចុប្បន្នឈ្មួញ ម៉េង បូគាង ជីករណ្ដៅដីជម្រៅពី២០ដល់៣០ម៉ែត្រ ហើយកន្លែងខ្លះពេលមានភ្លៀងធ្លាក់ក៏បាក់ច្រោះស្ទើរដល់សសរផ្ទះរបស់អ្នកភូមិទៀតផង។ បញ្ហានេះធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភពីអាយុជីវិតកូនចៅតូចៗដែលទៅឃ្វាលគោក្របីខ្លាចធ្លាក់ចូលរណ្ដៅដីដ៏ជ្រៅរបស់ឈ្មួញ ម៉េង បូគាង ហើយសូម្បីតែសត្វគោក្របីក៏អាចប្រឈមនឹងការធ្លាក់ចូលរណ្ដៅដីដ៏ធំនិងជ្រៅនោះផងដែរ។
ទាក់ទងទៅនឹងរឿងរ៉ាវឈ្មួញ ម៉េង បូគាង ជីករណ្ដៅដីទំហំធំនិងជ្រៅនៅក្នុងភូមិអន្លង់២ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង នោះដែរមន្ត្រីរាជការនៅក្នុងមន្ទីររ៉ែនិងថាមពលខេត្តសៀមរាប មួយចំនួនបានឲ្យដឹងថា បើគ្មានការឃុបឃិតបើកដៃពីសំណាក់លោក មាស ជូរ៉ានី គឺឈ្មួញ ម៉េង បូគាង មិនហ៊ានធ្វើអ្វីៗតាមអំពើចិត្តឡើយ។ បឋម
Recent Comments