លោក កែន​ សត្ថាអភិបាល​ខេត្តកែបនិង​លោក ស៊ុយ​ សែម រដ្ឋមន្ត្រីក្រ​សួង​រ៉ែនិងថាមពល​មិនគួរមើ​លរំលង​ប្រធានមន្ទីររ៉ែនិង​ថាមពល​ខេត្តកែប​ លោក យស​ វណ្នីឃុបឃិត​ឲ្យក្រុមហ៊ុន​ ស៊ុន​ ស្រីមាសកាយ​រំលាយភ្នំ​ព្រះ

សេចក្ដីរាយការណ៍​មន្ត្រី​អាជ្ញាធរ​​ ភូមិ​ដំណាក់​ចង្អើរ និង​មន្ត្រី​អាជ្ញាធរ​សង្កាត់​ព្រៃ ធំ ក្រុងកែប បាន​ឲ្យ​ដឹងថា  បច្ចុប្បន្ន​ក្រុមហ៊ុន  ស៊ុន ស្រី​មាស បាន​យក​គ្រឿងចក្រ​ ជាច្រើន​គ្រឿង​មក​ជីក​កកាយ ​ដីភ្នំ​ព្រះ ហើយ​ប្រើ​រថយន្ត​បាញ់​ធំៗ ​ជា ច្រើន​ គ្រឿង​សម្រាប់​ដឹកជញ្ជូន​អាចម៍ដី​យក ទៅលក់​យ៉ាង​អនាធិបតេយ្យ​បំផុត​។  មន្ត្រី​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ កែប បាន​ឲ្យ​ដឹង ថា​លោក យស វ​ណ្នី គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុមហ៊ុន ស៊ុន ស្រី​មាស កាយ​រំលាយ​ភ្នំ​ព្រះ​យក​អាចម៍ដី​លក់​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ផ្ទាល់ខ្លួន ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក យស វ​ណ្នី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កែប ទេនោះ​គឺ​ក្រុមហ៊ុន ស៊ុន ស្រី​មាស មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​ឡើយ​។ មានន័យថា​អាជ្ញាប័ណ្ណ​របស់​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កែប គឺជា​មូល​ហេតុដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន ស៊ុន ស្រី​មាស កាយ​រំលាយ​ភ្នំ​ព្រះ​ស្ទើរ​បាត់​រូប​រាប​ទាំងស្រុង​ទៅហើយ​។

ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប ខេត្ត​កែប បាន​ឲ្យ​ដឹងថា​លោក យស វ​ណ្នី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កែប គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ក្រុមហ៊ុន ស៊ុន ស្រី​មាស កាយ​ដីភ្នំ​ព្រះ​ធ្វើ​អាជីវកម្ម​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​កំរោល​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា ករណី​ក្រុមហ៊ុន ស៊ុន ស្រី​មាស កំពុង​កាយ​រំលាយ​ភ្នំ​ព្រះ​ឲ្យ​រលាយ​រលត់ មិនឃើញ​មន្ត្រី​អាជ្ញាធរ​ក្រុងកែប ខេត្ត​កែប ចាត់វិធានការ​ទប់ស្កាត់​នោះឡើយ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប និង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល ចាត់វិធានការ​ត្រួតពិនិត្យ​ករណី​ក្រុមហ៊ុន ស៊ុន ស្រី​មាស កាយ​រំលាយ​ភ្នំ​នៅ​ភូមិ​ដំណាក់​ច​ង្ហើ​រ សង្កាត់​ព្រៃធំ ជាបន្ទាន់​។

ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប បាន​ឲ្យ​ដឹងថា ភ្នំ​ព្រះ​គឺជា​សម្បត្តិ​ធម្មជាតិ​នៅក្នុង​តំបន់​នេះ​តាំងពី​ដូនតា​មក​មិនដែល​មាន​នរណា​ហ៊ាន​ប៉ះពាល់​ឡើយ ហើយក៏​ជាទី​អាស្រ័យ​ផល​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដែរ ព្រោះ​សំបូរ​ទៅដោយ​ព្រៃឈើ​ខៀវស្រងាត់​។ ប៉ុន្តែ​ពេលនេះ​ភ្នំ​ព្រះ​ជិត​រលាយបាត់​រូបរាង​ហើយដោយ​សារ​លោក យស វ​ណ្នី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កែប ឃុបឃិត​បើកដៃ​ឲ្យ​ក្រុមហ៊ុន ស៊ុន ស្រី​មាស ប្រើ​គ្រឿងចក្រ​ជីក​កកាយ​អាចម៍ដី​ធ្វើ​អាជីវក​ម្មយ៉ាង​ពេញបន្ទុក​។ ទន្ទឹមនឹងនេះ​រថយន្ត​ដឹក​អាចម៍ដី​របស់​ក្រុមហ៊ុន ស៊ុន ស្រី​មាស ធ្វើ​ឲ្យ​ផ្លូវថ្នល់​មួយ​ខ្សែ​ក្នុងភូមិ​ដំណាក់​ចង្អើរ សង្កាត់​ព្រៃធំ ក្រុងកែប រង​ការខូចខាត​ស្ទើរតែ​ទាំងស្រុង​។ ដូច្នេះ​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប និង​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរ​បញ្ឈប់​អាជីវកម្ម​របស់​ក្រុមហ៊ុន ស៊ុន ស្រី​មាស ជាបន្ទាន់ ហើយ​គួរ​ចាត់វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ​ដូចជា លោក យស វ​ណ្នី ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​កែបជាបន្ទាន់?មានត

27479805_1609018722525045_1826389025_o 27479617_1609018732525044_2107012738_o 27399794_413112409109725_768927519_n