ជនជាតិ​យួនចូលមកនេ​សាទខុសច្បា​ប់ពេញស្រុ​កអង្គរបុរីមាន​ការឃុបឃិ​តជា​លក្ខណះ​ប្រ​ព័ន្ធ

ថ្មីៗ​នេះ​តាម​ប្រភពពី​ប្រជាពលរដ្ឋ​រស់ នៅក្នុង​ស្រុក​អង្គរបុរី ខេត្តតាកែវ  បាន​ឲ្យ​ដឹងថា​មន្ត្រីរដ្ឋបាល​ជលផល ​ក្នុង​ខេត្តតាកែវ ជាពិ សេស ​ក្នុងស្រុក​អង្គរបុរី គឺជា ​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​ យួន​ចូលមក​នេសាទ​ក្នុង​ដែន ទឹក​ខ្មែរ​ស្រេច​តែ​អំ ពើ​ចិត្ត​ដើម្បី​ ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។  ប្រជាពលរដ្ឋ​បាន​រាយការណ៍​ ថា​លោក អ៊ឹម ផាត នាយផ្នែក​រ ដ្ឋបាល​ជល​ផល​អង្គ របុរី គឺជា​ អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ទូក​នេសាទ​រ បស់​ជនជាតិ​យួន​រាប់រយ​គ្រឿង​ចូលមក​ធ្វើ​សកម្មភាព​នេសាទ​ក្នុង​ដែនទឹក​ខ្មែរ​យ៉ាង​ពេញបន្ទុក​។ ចំណែក​ពលរដ្ឋ​ខ្មែរ​ដែលជា​ម្ចាស់​ទឹកដី​បែរជា​ត្រូវ​មន្ត្រីរដ្ឋបាល​ជលផល​និង​មន្ត្រី​អាជ្ញាធរ​ខ្មែរ​មិន​អនុញ្ញាត​ឲ្យ​ចូលទៅ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ដើម្បី​បាន​ត្រី​យក​លក់​ចិញ្ចឹមជីវិត​នោះទេ​។​

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជាពលរដ្ឋ​ក្នុងស្រុក​អង្គរបុរី ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​ករណី​ជនជាតិ​យួន​ចូលមក​នេសាទ​ក្នុង​ដែនទឹក​ខ្មែរ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​គឃ្លើន គឺមាន​ការបើក​ដៃ​ពី​សំណាក់​មន្ត្រីរដ្ឋបាល​ជល​ផល​ស្រុក​អង្គរបុរី មេ​រដ្ឋបាល​ជលផល​ខេត្តតាកែវ និង​ក្រុមមន្ត្រី​អធិការ​ជលផល​ទន្លេមេគង្គ​ផងដែរ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រុមមន្ត្រី​អធិការ​ជលផល​ទន្លេមេគង្គ​ដែល​ដឹកនាំ​ដោយ​លោក ផុន ចេតនា មាន​ពាក់ព័ន្ធ​យ៉ាងជ្រៅ​ក្នុងការ​ឃុបឃិត​បើកដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​នេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​ខ្មែរ ហើយ​ប្រមូល​លុយ​បាន​រាប់ម៉ឺន​រាប់សែន​ដុល្លារ​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។ ទន្ទឹមនឹង​ការបើក​ដៃ​ឲ្យ​ជនជាតិ​យួន​ចូលមក​នេសាទ​ខុសច្បាប់​ក្នុង​ដែនទឹក​ខ្មែរ គឺ​ក្រុមមន្ត្រី​ពុករលួយ​ទាំងនោះ​បាន​ហាមឃាត់​មិន​ឲ្យ​ប្រជា​នេសាទ​ខ្មែរ​ប្រកប​របរ​នេសាទ​ក្នុង​ទឹកដី​របស់ខ្លួន​ឡើយ​។

​​ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​អង្គរបុរី បាន​ឲ្យ​ដឹងថា លោក អ៊ឹម ផាត នាយផ្នែក​រដ្ឋបាល​ជល​ផល​អង្គរបុរី កំពុង​ឃុបឃិត​ឲ្យ​ទូក​នេសាទ​របស់​ជនជាតិ​យួន​ចូលមក​ធ្វើ​សកម្មភាព​នេសាទ​ក្នុង​ដែនទឹក​ខ្មែរ​រាប់រយ​គ្រឿង​និង​ប្រើ​ឧបករណ៍​ខុសច្បាប់​ជាច្រើន​ប្រភេទ​។ ប្រភព​ដែល​ស្និទ្ធ​នឹង​លោក អ៊ឹម ផាត បាន​ឲ្យ​ដឹងថា ក្នុង​របាំង​ព្រួល​១​ខ្សែ​លោក អ៊ឹម ផាត តម្រូវ​ឲ្យ​ជនជាតិ​យួន​បង់លុយ​ចាប់ពី​២០០០​ដុល្លារ​ដល់​៣៥០០​ដុល្លារ​ដើម្បី​ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប ដូច្នេះ​លោក អ៊ឹម ផាត អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ជាមួយ​ចៅហ្វាយនាយ​របស់ខ្លួន​។ ការដែល​លោក អ៊ឹម ផាត ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​ផងដែរ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

​សេចក្ដីរាយការណ៍​ពី​ពលរដ្ឋ​ក្នុងស្រុក​អង្គរបុរី និង​ស្រុក​បុរី​ជលសា ខេត្តតាកែវ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ននេះ​នៅក្នុង​អតីត​ឡូត៍​នេសាទ​ចាប់ពី​ព្រំប្រទល់​ស្រុក​អង្គរបុរី និង​ស្រុក​បុរី​ជលសា មាន​ដាយ​និង​របាំង​ព្រួល​របស់​ជនជាតិ​យួន​ជាច្រើន​កន្លែង ហើយ​ថែមទាំង​មាន​ដាក់​សម្រាស់​ទៀតផង​។ ប្រការនេះ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល និង​លោក ឡាយ វណ្ណៈ អភិបាល​ខេត្តតាកែវ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​មេ​រដ្ឋបាល​ជលផល​ខេត្តតាកែវ លោក សៅ កុសល បាន​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ដូចជា​លោក អ៊ឹម ផាត និង​លោក ឌឹ​ម ប៊ុនថន ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ហើយ​ធនធាន​មច្ឆជាតិ​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​អង្គរបុរី និង​ស្រុក​បុរី​ជលសា បាន​លើកឡើងថា​ទូក​នេសាទ​របស់​យួន​រាប់រយ​គ្រឿង​ប្រមូល​ទាំង​ខ្យង​ខ្ចៅ​គ្មាន​សល់​ឡើយ ហើយ​មន្ត្រីរដ្ឋបាល​ជល​ផល​ក្រោម​ការគ្រប់គ្រង​របស់លោក សៅ កុសល កំពុង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ ​៕

25437353_396669487420684_1261350254_n 25463665_396669464087353_1196520871_n