ប្រជាពលរដ្ឋដែលលក់ដូរបន្លែបង្ការ តិចតួចតាមកញ្ច្រែង កញ្ជើល្អី បានឲ្យដឹងទៀតថា ថ្ងៃណាលក់ដាច់ គឺពួកគាត់លក់បាន លុយត្រឹម២ម៉ឺនទៅ ៣ម៉ឺនរៀលសម្រាប់ទិញម្ហូបនិង ទុកឲ្យកូនចៅទៅរៀនសូត្រ ហើយថ្ងៃណាលក់មិ នដាច់ គឺបានត្រឹម៥០០០រៀល ទៅ១ម៉ឺនរៀលប៉ុណ្ណោះ។ ប្រភពបានឲ្យដឹងទៀតថា ទោះបីពួកគាត់លក់ដាច់ឬ មិនដាច់ក៏ ត្រូវបង់ភាស៊ីក្នុងម្នាក់៥០០រៀលទៅ១ ០០០រៀល ហើយថែមទាំងបង់លុយឲ្យម្ចាស់ ផ្ទះពី២០០០ទៅ៣០០០រៀលឬ៥០០០រៀលក៏មាន ព្រោះចិញ្ចើមផ្លូវរបស់ពួកគាត់លក់ដូរនៅមុខផ្ទះរបស់គេ។ ពលរដ្ឋខ្លះបានលើកឡើងថា ពួកគាត់លក់ដូរមុខផ្ទះពលរដ្ឋដូចគ្នាសោះ បែរជាមានមុខក្រុមអ្នកទារភាស៊ីផ្សារក្រុងព្រៃវែង ក្រោមការគ្រប់គ្រងរបស់ឧកញ៉ា សា លាង មកទារលុយភាស៊ីពីពួកគាត់ ។
ប្រភពពីប្រជាពលរដ្ឋដែលរកស៊ីលក់ដូរបន្លែបង្ការតាមកញ្ជើ កញ្ច្រែងល្អី ដូចជាត្រួយរាំង ព្រលឹត ត្រកួន ផ្ទី និងបន្លែផ្សេងៗទៀតតាមផ្លូវជុំវិញផ្សារក្រុងព្រៃវែង ក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង បានឲ្យដឹងថា លោក សា លាង ជាប្រធានផ្សារនៅតែបណ្ដោយឲ្យកូនចៅដើរប្រមូលភាស៊ីពីពួកគាត់ដូចមុនដដែល។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ពិនិត្យមើលបញ្ហាខាងលើនេះផង ព្រោះឧកញ៉ា សា លាង ដែលជាប្រធានផ្សារកំពុងបំពានលើសារាចរណ៍ណែនាំលេខ១១ របស់ប្រមុខរាជរដ្ឋាភិបាលយ៉ាងគឃ្លើន។ ប្រជាពលរដ្ឋបានរៀបរាប់ថា ពួកគាត់ដាំបន្លែបង្ការខ្លះៗហើយហូបមិនអស់ក៏យកមកលក់តាមចិញ្ចើមផ្លូវជុំវិញផ្សារក្រុងព្រៃវែង ហើយត្រូវប្រធានផ្សារបន្តឲ្យកូនចៅដើរប្រមូលភាស៊ីពីពួកគាត់ដោយពុំមានការយោគយល់នោះទេ។
ប្រជាពលរដ្ឋមួយចំនួនបានឲ្យដឹងថា ពួកគាត់បានឮយ៉ាងច្បាស់ពីសារាចរណ៍ណែនាំលេខ១១ របស់ប្រមុខរាជរដ្ឋាភិបាល ដែលហាមមិនឲ្យប្រធានផ្សារឬអ្នកម៉ៅភាស៊ីតាមផ្សារទូទាំងប្រទេសយកភាស៊ីពីពលរដ្ឋដែលលក់ដូរបន្លែបង្ការនិងទំនិញបន្តិចបន្តួចតាមកញ្ច្រែង កញ្ជើល្អី តទៅទៀតទេ។ ក៏ប៉ុន្តែជាក់ស្ដែងឧកញ៉ា សា លាង ប្រធានផ្សារក្រុងព្រៃវែងនៅតែប្រមូលភាស៊ីពីប្រជាពលរដ្ឋលក់ដូរបន្លែបង្ការតិចតួច ហើយប្រជាពលរដ្ឋខ្លះលក់ដូរតាមចិញ្ចើមផ្លូវសោះក៏ត្រូវគេទារភាស៊ីយ៉ាងច្រើន។ ដូច្នេះលោក ជា សុមេធី អភិបាលខេត្តព្រៃវែង មិនគួរបណ្ដែតបណ្ដោយឲ្យឧកញ៉ា សា លាង ប្រធានផ្សារក្រុងព្រៃវែង ធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀតទេ ព្រោះកំពុងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សារាចរណ៍ណែនាំលេខ១១ របស់ប្រមុខរាជរដ្ឋាភិបាល។ ពលរដ្ឋបានអំពាវនាវឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ចាត់វិធានការទប់ស្កាត់កុំឲ្យឧកញ៉ា សា លាង ប្រធានផ្សារក្រុងព្រៃវែង ធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀតព្រោះពេលខ្លះពួកគាត់លក់បន្លែបង្ការមិនរួចថ្លៃបង់ភាស៊ីនិងរួចថ្លៃបង់ទីតាំងមុខផ្ទះគេតែប៉ុណ្ណោះ។(មានត)
Recent Comments