ប្រភពពីមន្ត្រីអាជ្ញាធរមូលដ្ឋាន ក្នុងស្រុកលំផាត់ បានឲ្យដឹងថា មួយផ្នែកនៃឈើដែលមេឈ្មួញ សាន ចយ ចូលកាប់និងប្រមូល ទិញក្នុងព្រៃសហគមន៍អូរល្វាក់ ត្រូវបានដឹកជញ្ជូនយកទៅ ស្តុកទុកនៅក្នុងចម្ការដូង ប្រេងរបស់ក្រុម ហ៊ុន ដូនពេញ។ នៅពេលប្រមូលបា នច្រើនទើបមេឈ្មួញ សាន ចយ ប្រើប្រាស់រថយន្តប្រភេទវ៉េអង ចំណុះរាប់ សិបម៉ែត្រ គូបដឹកចេញពីចម្ការ ដូងប្រេងក្រុមហ៊ុនដូនពេញ ឆ្ពោះទៅស្រុ កយួនតាមច្រកទ្វារ អន្តរជាតិអូរយ៉ា ដាវ យ៉ាងរ លូនដោយគ្មានសមត្ថកិច្ចណាប៉ះពាល់ឡើយ។ សូម្បីតែមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើដែលកំពុងឈរជើងនៅក្នុងខេត្តរតនគិរី ក៏មិនហ៊ានប៉ះពាល់មេឈ្មួញ សាន ចយ ដែលកំពុងបំផ្លាញព្រៃឈើនៅតំបន់អូរល្វាក់ ឲ្យវិនាសសាបសូន្យនោះទេ។ ទន្ទឹមនឹងនេះមេឈ្មួញ ស្រេង ម៉េង ហៅម៉េង៣ពូថៅ ដែលជាមេការក្រុមហ៊ុនលឹមរ៉ូយ៉ាល់គ្រុប ក៏កំពុងសម្រុកកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់អូរល្វាក់ ចេញពីតំបន់ដែនជម្រក សត្វព្រៃលំផាត់ ចូលទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងពេញបន្ទុកដែរព្រោះមានការឃុបឃិតជាប្រព័ន្ធពីសំ ណាក់មន្ត្រីជំនាញនិងសមត្ថកិច្ចពុករលួយជាច្រើនស្ថាប័ន។
ករណីមេឈ្មួញ សាន ចយ កាប់ឈើនិងដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ព្រៃសហគមន៍អូរល្វាក់ ជាប់ព្រំប្រទល់ស្រុកលំផាត់ ខេត្តរតនគិរី និងស្រុកកោះញែក ខេត្តមណ្ឌលគិរី កំពុងក្លាយជាប្រធានបទមួយដែលមជ្ឈដ្ឋាននានាតាមដានដោយយកចិត្តទុកដាក់។ ដោយហេតុថា រយៈពេលប្រមាណ១ខែកន្លងទៅនេះមេឈ្មួញ សាន ចយ បានកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់ព្រៃសហគមន៍អូរល្វាក់ យកទៅស្តុកទុកក្នុងចម្ការដូងប្រេងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដូនពេញ ហើយបន្ទាប់មកដឹកជញ្ជូនចេញទៅស្រុកយួនយ៉ាងរលូន។ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងលោក ថង សាវុន អភិបាលខេត្តរតនគិរី ត្រូវមជ្ឈដ្ឋាននានារិះគន់ថា គិតតែពីរឿងផលប្រយោជន៍ហើយបណ្ដោយឲ្យឈ្មួញបំផ្លាញព្រៃឈើយ៉ាងមហន្តរាយ។
ថ្មីៗនេះប្រភពពីប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់អូរល្វាក់ ជាប់ព្រំប្រទល់រវាងស្រុកលំផាត់ ខេត្តរតនគិរី និងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ព្រៃសហគមន៍ក្នុងមូលដ្ឋានពួកគាត់កំពុងត្រូវបានមេឈ្មួញ សាន ចយ បំផ្លាញយ៉ាងមហន្តរាយ ហើយមិនឃើញមន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់នោះទេ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ទាល់តែមានការឃុបឃិតជាប្រព័ន្ធពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធទើបមេឈ្មួញ សាន ចយ អាចកាប់ឈើនិងដឹកឈើតាមរថយន្តយីឌុបធំៗចំណុះរាប់សិបតោនចេញពីតំបន់អូរល្វាក់ ឆ្លងកាត់ស្រុកលំផាត់ ក្រុងបានលុង តាមផ្លូវជាតិលេខ៧៨ ចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ យ៉ាងរលូន។
ប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់អូរល្វាក់ បានឲ្យដឹងថា មួយរយៈពេលកន្លងទៅនេះមេឈ្មួញ សាន ចយ បានប្រមូលកម្មករនិងពលរដ្ឋក្នុងមូលដ្ឋានឲ្យចូលកាប់ឈើនិងដឹកជញ្ជូនឈើចេញពីព្រៃសហគមន៍ដោយប្រើប្រាស់រថយន្តប្រភេទវ៉េអង ដែលមានចំណុះរាប់សិបម៉ែត្រគូបឬរាប់សិបតោន។ ប្រជាសហគមន៍ការពារព្រៃឈើបានលើកឡើងថា ទំនងជាមេឈ្មួញ សាន ចយ ចេះបែងចែកផលប្រយោជន៍ដល់មន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធទើបអាចកាប់ឈើនិងដឹកជញ្ជូនឈើចេញពីតំបន់អូរល្វាក់ យ៉ាងរលូនហើយប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី ក៏ដូចជាប្រធានមន្ទីរកសិកម្ម និងមេរដ្ឋបាលព្រៃឈើខេត្តរតនគិរី សុទ្ធតែរក្សាភាពស្ងៀមស្ងាត់។(មានតភាគ)
Recent Comments