អាជ្ញាធរឃុំ​ផ្លូវទូកនិងប្រ​ធានសហ​គមន៍ឃុបឃិតគ្នា​ដាក់ដេញថ្លៃ​ដែនតំបន់​អភិ​រក្សលេ​ខមួ​យ​ស្លតឃុំផ្លូ​វទូ​ក២​.០០០០​ដុល្លារយក​លុយរត់​កា​រទៅអោ​​យមន្ត្រី​ជំ​នា​ញ?

ខេត្តកំពង់ឆ្នាំង៖ប្រភព  បែកធ្លាយព័ត៌មាន២.០​០០០ដុល្លារ  យកលុ​យរត់ការទៅអោយ  មន្ត្រីជំនាញជាថ្នូរមិ ន បង្រ្កា បថា មាន
មេ ឈ្មួញ  ដេញថ្លៃ ដែន តំបន់អភិរក្ស លេខមួយស្លតឃុំផ្លូវទូក និងកា​ប់ ព្រៃលិចទឹកក្នុងតំបន់  អភិរក្សចំណុច កុកពងយក ដាក់សម្រាស់ បំផ្លាញធនធានជល ផលក្នុងបឹងអភិរក្ស  សម្រាប់ពូជត្រីពងកូនជា ច្រើនកន្លែងដោយមិន ខ្លាចនិងញ ញើត​ច្បាប់ ដាក់ ទោសឡើយហើយក្រុមនេះ នៅតែបន្តដើររុក្ខរានទន្ទ្រាន  ដាក់របាំងស្បៃមុងនិងរបាំងសាច់ ញឹកក្នុងព្រែកអភិរក្សនិង កាប់​ព្រៃលិច ទឹកទាំងយប់ទាំងថ្ងៃយ៉ាង អនាធិបតេយ្យ គេពុំដែលឃើញ មន្ត្រីជំនាញណាមកចាត់វិធានកា រឡើយ ។
ប្រជាពលរដ្នរកស៊ីលក្ខណៈ គ្រួសាររស់នៅឃុំផ្លូវទូកនិងរស់ នៅ​ភូមិស្លតបានរិះគន់ថាអាជ្ញាធរ និងមន្ត្រីជំនាញ និងប្រធាន សហ គមន៍ឃុំផ្លូវទូកបានឃុបឃិតគ្នា  បើកដៃឱ្យក្រុមមេឈ្មួញនេសាទ  ល្មើសច្បាប់ដាក់របាំងស្បៃមុងនិ ងរបាំងក្រឡាញឹក រាប់សិបក ន្លែងដូចជាចំណុច(ក្បាលពូថៅ )(កោះតាសំ)(រាំងចងតុង)( គូគន្លងមង)(ក្ដិតឈូងថ្ម) ។ក្រោយពីបានទទួលព័ត៌មានខាងលើនេះ  នៅព្រឹកថ្ងៃទី២៣ខែ មករាឆ្នាំ២០១៨ក្រុមអ្នកយកព័ត៌មានបានចុះទៅទីនោះ សង្កេតឃើញថា មានបឹងច្រើនដែលជាបឹងអភិរក្សពូជត្រី ត្រូវបានអាជ្ញាធរនិងមន្ត្រីជំ នាញឃុបឃិតនិង ប្រធាន  សមាគម បើកដៃឲ្យមេឈ្មួញ នេសាទល្មើសច្បាប់កាប់ព្រៃលិច ទឹកនូវចំណុច( កុកពង )យកមក ទំលាក់ក្នុងព្រែកដូចជាព្រែ ក(រាំងស្វិត)(រាំងប្រឡា) (ព្រែកលួង)(កោះខ្ចៅ)(ពាមខ្នង)(ចុងព្រែក)  ចំណែកឯបទល្មើសឆក់ត្រីវិញ  គឺបង់ជាខែ តែមិន បានបញ្ចាក់ ថាថ្លៃប៉ុន្មាន នោះទេ។
លោក សោមភិរុណ នាយខ័ណ្ឌរដ្ឋបាលជលផល  ខេត្តកំពង់ឆ្នាំង បានប្រាប់ក្នុងកិច្ចសម្ភាសថា  ក្រោយពីបាន
ទទួល ពត័មានលោក បានបញ្ជាអោយ មន្ត្រីរបស់លោកចុះទៅមើល ហើយ បើមា នការបទល្មើស  ថ្មីៗមែននោះ លោកនិង ធ្វើរបាយ ការណ៍ដាក់ទៅ តុលាការតែម្ដង។បើយោងតា មច្បាប់ជលផលបា នចែងថា៖ បទល្មើសដាក់សម្រាស់នេះបាន ធ្វើអោយមានផលប៉ះពាល់ច្រើនយ៉ាង ដល់​ធនធានជលផ លជាតិ និងបើគិតពីទោសទណ្ឌនៃច្បាប់វិញ ក៏មានទោស ៣យ៉ាងផងដែ​រគឺ ១.កាប់ព្រៃលិចទឹក មាត្រា១០១ ជាប់ពន្ធនាគារពី១ ខែទៅ១ឆ្នាំ ពិន័យប្រាក់ពី១លាន ទៅ៥លាន​រៀល ២.ដឹកជញ្ជូន សម្រាស់ មា​ត្រា១០១ មានទោសនិងពិន័យ ប្រាក់ដូចគ្នា ៣.ដាក់សម្រាស់ ចាប់ត្រី មាត្រា១០០ ដាក់ពន្ធនាគារពី១ ឆ្នាំទៅ៣ឆ្នាំ ពិន័យប្រាក់ពី៥លាន  ទៅ៥០លា​នរៀល ។ប៉ុ​ន្តែមានតែច្បាប់  បើមន្ត្រីជំនាញមិនយកច្បាប់ មកអនុវត្តន៍ បែរជា ឃុបឃិត និងទទួលសំណូកពីមេឈ្មួញល្មើសបណ្តែតបណ្តោយ ក៏គ្មានន័​យអ្វីដែរបើ​គេមិនបង្ក្រាបនោះ ដូចពាកស្លោកមួយ លើក ឡើងថា ជលផលបំផ្លាញត្រី មេព្រៃបំផ្លាញឈើ៕

27072723_2036201459958857_6804008198947123874_n 26904158_2036201606625509_8707817853754865379_n