លោក ​អាត់​ ខែមនិងលោក​ សួន បវរ​អភិបាល​ខេត្តបន្ទាយមាន​ជ័យមិនអ​នុវត្តន៍តាម​ប​ទបញ្ជារបស់​ថ្នាក់ដឹក​នាំក្រ​សួងម​ហាផ្ទៃ?

ប្រភពពី​មន្ត្រីនគរបាល​  នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត បន្ទាយមានជ័យ មួយចំនួន​បាន ​បង្ហើប​ឲ្យ​ដឹងថា ក្រុម នគរ បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ខេត្តបន្ទាយមានជ័យ ដែល ជា​មនុស្ស​ស្និទ្ធ​នឹង​លោក  អាត់ ខែម  នៅតែ​អាច បង្កើត​ កុងត្រូលជជុះ​ប្រមូល​លុយ​ពី​ឈ្មួញ ​យ៉ាង​ពេញបន្ទុក​ដូច​មុន​ដដែល​។  ហេតុនេះហើយ​ទើប​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ អំពាវនាវ​យ៉ាងទទូច​ឲ្យ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ពិនិត្យមើល​អំពើពុករលួយ និង​ភាព​អសកម្ម​របស់លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ខ្លះ​ផង​។ ដោយសារ​ថា​បច្ចុប្បន្ន​នៅក្នុង​ក្រុង​ប៉ោយប៉ែត និង​ក្រុង​សិរីសោភ័ណ កំពុង​កើតមាន​ល្បែងស៊ីសង​យ៉ាង​អនាធិបតេយ្យ​និង​កើតមាន​បទល្មើស​ជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន ក៏ដូចជា​អំពើចោរកម្ម​រាលដាល​កាន់តែខ្លាំង​ឡើងៗ ហើយ​លោក អាត់ ខែម មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះទេ​

កន្លងមក​រឿងអាស្រូវ​ពុករលួយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ត្រូវបាន​មន្ត្រីក្រោមឱវាទ​បើក​កកាយ​ជា​បន្តបន្ទាប់​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បាន​ដឹងឮ​និង​ចាត់វិធានការ​ទប់ស្កាត់​។ ក៏ប៉ុន្តែ​នៅពេលដែល​រឿងអាស្រូវ​ពុករលួយ​របស់លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ បែរជា​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ចេញមុខ​ជួយ​បិទបាំង​អំពើពុករលួយ​របស់លោក អាត់ ខែម យ៉ាងស្រួល ​។ ប្រការ​នេះហើយ​ទើប​លោក អាត់ ខែម នៅតែ​បណ្ដោយ​ឲ្យ​មន្ត្រីនគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដែលជា​ក្រុមមនុស្ស​ស្និទ្ធ​នឹង​ខ្លួន​បន្ត​បង្កើត​កុងត្រូលជជុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​ពី​ទឹកដី​សៀម ឆ្លងកាត់​ខេត្បបន្ទាយមានជ័យ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

​ឥឡូវនេះ​ប្រភពពី​សមត្ថកិច្ច​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ច្រករបៀង​អូរ​បី​ជាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ នៅតែ​កើតមាន​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ជ្រូក​រស់ មាន់​រស់ និង​គោ ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​ដដែល​។ ប្រការនេះ​បានបង្ហាញ​ថា លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ មិន​អនុវត្តន៍​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ក្នុង​ការបិទ​ច្រករបៀង​ទាំងអស់​តាម​ព្រំដែន​ខ្មែរ​-​សៀម​នោះទេ​។ ជាងនេះទៅទៀត​នៅ​ច្រករបៀង​ចម្ការ​គ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ក៏មាន​ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ម៉ូតូ​គេចពន្ធ និង​រថយន្ត​ចង្កូត​ស្ដាំ​យ៉ាង​ពេញបន្ទុក​ដដែល ហើយ​មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​កូនប្រុស​លោក អាត់ ខែម ម្នាក់​ទៀតផង​។បឋម

180103-vod-pheap-D-GG-Banteay-Meanchey-police-inciting-anti-gover-protests-January-7-2-meta-e d01cdf68-da7a-4ba7-82f6-282475f83e67 Captureច្រកអូរបីជាន់