មេ​ឈ្មួញឈើ​ល្បីឈ្មោះ​សានចយកំពង់​ធ្វើសកម្មភាព​កាប់បំផ្លាញព្រៃ​សហគមន៍អូរ​ល្វះក្នុងស្រុកលំផាត់​ខេត្តរតនគិរីជិត​រលាយអស់​ហើយ​នា​ពេលដ៏ខ្លី​ខាង​មុខ

ឈ្មួញខេត្តរតនគិរី៖   ព្រៃឈើនៅតំបន់ព្រៃសហគមន៍អូរល្វះ  ស្ថិតនៅក្នុងស្រុកលំផាត់  ខេត្តរតនគិរី ងាយ និង វិនាស ហិន ហោច  នាពេលដ៏ខ្លីខាងមុខ  ។ ឈ្មួញ សាន ចយ បានដឹកឈើ ប្រភេទជាឡាំង ជ្រុងយក  មកដាក់ ក្នុងចំការដូងប្រេង ក្រុម ហ៊ុនដូនពេញ(ដូចឃើញ ជាក់ស្តែងក្នុងរូប) រួចស្ទួចដាក់ឡានV1 ដឹកបន្តឆ្លងទៅវៀតណាម។  បង្ក្រាបមិនបានទេ ខណះ បទល្មើស នេះក្លាយជាប្រភពសេដ្ឋកិច្ចឆ្នាំងបាយរបស់ សមត្ថកិច្ច អាជ្ញាធរ ជំនាញមានតួនា ទីបង្ក្រាបទៅហើយ ..?

សកម្មភាពកាប់ផ្តួល បំផ្លាញព្រៃឈើនៅតំបន់ព្រៃសហគមន៍ អូរល្វះ មានលក្ខណះ ទ្រង់ទ្រាយធំមួយរយះ នេះ តាមរយះ មេ ឈ្មួញ កេណ្ឌប្រមូលប្រជាជន  កម្មករ អោយទៅកាប់ដឹកជញ្ជូនចេ ញពីតំបន់នោះ ដឹកចូលក្រុមហ៊ុន ដូនពេញ គ្រប់គ្រង ដោយ លោក សាន ចយ  ដើម្បីដឹកជញ្ជូនទៅវៀត ណាមតាមច្រកអន្តរជាតិអូរយ៉ាដាវ  ដោយប្រើឡានធំ«V1»ជាម ធ្យោបាយ ក្លាយទៅជារឿង ធម្មតាដែលសមត្ថកិច្ច  អាជ្ញាធរ ជំនាញមានតួនាទីបង្ក្រាប  ទទួលបានកម្រៃនៃអំពើពុករលួយ សូកប៉ាន់ កើតឡើងពី ការឃុបឃិតគ្នារបៀប (កន្ទេលធំបន្លំដេក) តែបញ្ហាបទល្មើសព្រៃឈើនេះរសើប ណាស់ដែលមជ្ឈដ្ឋានទូទៅងាយ នឹងរិះគន់ប៉ះ ពាល់កិត្តិយសថ្នាក់លើ។

ផ្ទុយទៅវិញចំពោះបទល្មើសព្រៃឈើនេះ  គឺថ្នាក់លើមានយន្តការច្បាស់លាស់ ណាស់ ពិសេសលោក នាយឧត្តម សេនីយ៍ ប្រធាន  គណៈកម្មការជាតិ បង្ក្រាបបទ ល្មើសធនធានធម្មជាតិយកចិត្តទុកក្នុងរឿងនេះ  យ៉ាងមុឺងម៉ាត់បំផុត។  បច្ចុប្បន្ននេះ តាមរយះ ភាពធូរលុងពីសមត្ថកិច្ច  អាជ្ញាធរ ជំនាញមានតួនាទីបង្ក្រាប  ខ្វះការទទួលខុសត្រូវលើវិធានកា រទប់ស្កាត់ ឬនិយាយ បានថា៖ អាចទទួល លាភសក្ការៈតាមរយះការឃុបឃិតគ្នា ជាមួយឈ្មួញ គេបានឃើញ ពីសកម្មភាព ការបំផ្លាញព្រៃ ឈើនៅ តំបន់ព្រៃសហគមន៍អូរល្វះ  ទ្រង់ទ្រាយធំដឹកចូលក្រុមហ៊ុនដូនពេញ  និងជាលក្ខណះចំហរ ទាំងសកម្មភាពចូល កាប់អារ ផ្តួល រលំ ដឹកជញ្ជូនចេញពីព្រៃសហគមន៍នេះ  ដឹកជញ្ជូនចូលក្រុមហ៊ុនដូនពេញ និងសកម្មភាពដឹក ចេញពីក្រុមហ៊ុនដូនពេញ ឆ្លងទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិអូរយ៉ាដាវ។

បទល្មើសព្រៃឈើបានបន្តកើត គួរអោយចាប់អារម្មណ៍ ក្នុងនោះសូម្បីតែឈ្មួញឈើ  សាន ចយ ក៏មានឥទ្ធិពលបំផ្លាញព្រៃ ឈើនៅតំបន់ព្រៃ សហគមន៍អូរល្វះ ដឹកជញ្ជូនធ្វើឡើងចំពោះ ក្រសែភ្នែក សមត្ថកិច្ច អាជ្ញាធរ ជំនាញ មានតួនាទីបង្ក្រាប តើចំណុច នេះកើតឡើងដោយសារអ្វី..?

អំណាចទឹកលុយឬ  អសមត្ថភាព សមត្ថកិច្ច អាជ្ញាធរ  ជំនាញកំពុងងប់ងល់និងប្រយោជន៍ …? ពាក់ព័ន្ធករណីនេះ អង្គភាព មិនអាច ទាក់ទងបាន ទេពីឈ្មួញ សាន ចយ ថាតើគាត់ មានសិទ្ធបំផ្លាញព្រៃឈើនៅតំបន់ ព្រៃសហគមន៍អូរល្វះ ទ្រង់ ទ្រាយ ធំ ដឹក ចូលក្រុមហ៊ុនដូនពេញ មានច្បាប់អនុញ្ញាត ឬមួយមានច្បាប់អនុញ្ញាតត្រឹមត្រូវ ?បឋម

3D27D863-7363-4926-86EF-4F4651342C67-768x576-1-300x225 84848EE3-25AE-4B8C-9B0A-6511B9C07E86-1 FAB00F3A-1359-488E-9BBD-5074407841C9-768x576-1-300x225 PSX_20180122_182751-1100x768