ខេត្តកំពង់ឆ្នាំង៖ អំពើពុករលួយជាចំហរ គឺក្រុមអាជីវកររក ស៊ីកាប់ជ្រូក គោ ក្របីបានរអ៊ូរទាំនឹង ការបង់លុយ ប្រចាំខែឆ្នាំឲ្យ លោក ងិនហ៊ុនប្រធានមន្ទីកសិកម្មខេត្ត កំពង់ឆ្នាំងក្រោមលេស បង់ពន្ធដារ ។ប្រសិនបើមិនបង់ទេ គាត់គំរាមមិនអនុញ្ញាត ឲ្យបន្តរកស៊ីឬមិន ចេញប៉ាតង់ ។ នេះគេនិយាយតែករណីទីសត្តឃាត កាប់គោក្របី ជ្រូកប៉ុណ្ណោះ ។ប្រភពពីក្រុមអាជីវករកាប់ជ្រូក គោ ក្របីដែលមានទីសត្តឃាត នៅក្នុងស្រុកនិងខេត្តកំពង់ឆ្នាំងខ្សិប ខ្សៀវគ្នាថា លោក ងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទ ខេត្តកំពង់ឆ្នាំង ត្រូវប៉ាន់គ្រប់ច្រកដោយ មិនអាណិតអាសូរក្រុមអាជីវករនោះ ឡើយ ។ទង្វើរបស់លោកប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទលោកងិនហ៊ុនកំពុងបំផ្លាញទឹកចិត្តក្រុមអាជីវករជា មួយ អាជ្ញាធរថ្នាក់ខេត្ត ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។នៅពេលដែលក្រុមអាជីវករត្រូវការយកប័ណ្ណប៉ាតង់ទៅប្រើប្រាស់ ផ្សេងៗ លោកងិនហ៊ុន មិនចេញប័ណ្ណប៉ាតង់ឲ្យទេ ដោយយកលេសថា ថ្នាក់ខេត្តធ្វើមិនទាន់។ ប៉ុន្តែបើមានលុយច្រើន អាចធ្វើលឿនបាន ។ អ្វីដែលជារឿងហួសចិត្តទៀតនោះ រាល់ដើមឆ្នាំ លោកងិនហ៊ុនបានទារលុយពីម្ចាស់ទីសត្តឃាតច្រើនជាងតម្លៃធម្មតា៣០ទៅ៤០ភាគរយ ពោលគឺច្រើនជាងច្បាប់កំណត់៣០ទៅ៤០ភាគរយទៅទៀត។រាល់ការប្រតិកម្មអង្គភាពយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការ(បឋម)
Recent Comments