តាមការបង្ហើបពីសមត្ថកិច្ចពាក់ព័ន្ធ នៅក្នុងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មានឈ្មួញចំនួន៦ នាក់កំពុងសម្រុកនាំ ចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់ ហើយថែមទាំងមាន ការឃុបឃិតជាមួយសមត្ថ កិច្ចគយ ក្នុងការបន្លំប្រភេទទំនិញទៀតផង ។ ឈ្មួញទាំង៦នាក់នោះ គឺទី១ -ឈ្មោះ ជា ទី, ទី២-ឈ្មោះ គឹម ស្រ៊ាង, ទី៣-ឈ្មោះ អ្នកស្រី ថោង ឡាយ, ទី៤-ឈ្មោះ យាយ ហ៊យ, ទី៥-ឈ្មោះ ចែស្រី និងទី៦-ឈ្មោះ កូនកុង។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញទាំង៦នាក់នេះនាំចូល ទំនិញរាប់សិបតោនក្នុងមួយថ្ងៃ ៗ ហើយបង់ពន្ធចូលរដ្ឋត្រឹម តែ១៥ទៅ២០ភាគរយប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនក្នុងមួយខែៗ។ ចំណែកលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ទំនងជាប់ពាក់ព័ន្ធផលប្រយោជន៍ទើបបណ្ដោយឲ្យមន្ត្រីក្រោមឱវាទក្នុងខេត្តបន្ទាយមានជ័យ ប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកតែម្តង។
តាមប្រភពពីសមត្ថកិច្ចពាក់ព័ន្ធបានឲ្យដឹងថា មានឈ្មួញជាច្រើននាក់កំពុងរកស៊ីនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកមួយចំនួនទៀត ដែលជាហេតុធ្វើឲ្យរដ្ឋខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយខែៗ។ ការដែលឈ្មួញទាំងនោះអាចនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ តាមអំពើចិត្តគឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីគយ មន្ត្រីកាំកុងត្រូល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតប្រចាំច្រកព្រំដែន។ បញ្ហានេះគឺជារឿងដែលលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏ដូចជាលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរបណ្ដែតបណ្ដោយតទៅទៀតនោះទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។
នៅតាមច្រករបៀងក្នុងខេត្តបន្ទាយមានជ័យ ដូចជាច្រករបៀងអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងច្រករបៀងចំការគ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក៏មានករណីឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញខុសច្បាប់ស្រេចតែអំពើចិត្តដែរ ដែលជាហេតុធ្វើឲ្យរដ្ឋត្រូវខាតបង់ចំណូលពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់។ កន្លងមកថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចក្នុងខេត្តបន្ទាយមានជ័យ លុបបំបាត់ច្រករបៀងទាំងអស់តាមព្រំដែនក្នុងខេត្តបន្ទាយមានជ័យ ប៉ុន្តែលោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ និងលោក អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មិនអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនោះទេ។ ហេតុនេះហើយទើបបទល្មើសនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីទឹកដីសៀមចូលខេត្តបន្ទាយមានជ័យ នៅតែកើតឡើងយ៉ាងរាលដាលហើយឈ្មួញជាច្រើននាក់កំពុងឃុបឃិតជាមួយមន្ត្រីពុករលួយ នាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ដោយសេរីទាំងយប់ទាំងថ្ងៃ មិនញញើតអ្វីទាំងអស់និយា យអោយចំគិតប្រមូល លុយដាក់ហៅប៉ៅគឺចប់(បឋម)
Recent Comments