អតីតដី​ព្រលានយន្ត​ហោះក្រោយ​សាលាស្រុក​ដំណាក់ចង្អើរ​មានទំហំជាង​៧០ហិកតាកំ​ពុងត្រូ​វបានអ្ន​កមានអំ​ណាច​ទន្ទ្រាន​កាន់​កាប់ធ្វើជាកម្ម​សិទ្ទីយ៉ាង​អនាធិប​តេយ្យ​

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ភូមិ​និង​ថា្នក់​ឃុំ  បាន​ឲ្យ​ដឹងថា អតីត​ដី​ព្រលានយន្តហោះ ​របស់​រដ្ឋ​ទំហំ​ប្រមាណ​ជាង​ ៧០​ហិកតា​ ស្ថិត​នៅក្រោយ​សាលាស្រុក ​ដំណាក់​ចង្អើរ កំពុង​ត្រូវ​អ្នកមាន​លុយ  អ្នកមានអំណាច មួយចំនួ ន​ទន្ទ្រាន​កាន់កាប់​ យ៉ាង​ពេញបន្ទុក​។  មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​តូចតាច​សង្ស័យថា បទល្មើស​ខាងលើ​មាន​មេខ្លោង​នៅ​ពី​ក្រោយខ្នង ព្រោះ​អភិបាលស្រុក​ដំណាក់​ចង្អើរ និង​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​មន្ទីរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​កែប ក៏​សម្ងំស្ងៀម​ដែរ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ដី​ដែល​គេ​ទន្ទ្រាន​កាន់កាប់​នៅក្នុង​អតីត​ដី​ព្រលានយន្តហោះ​ខាងក្រោយ​សាលាស្រុក​ដំណាក់​ចង្អើរ មាន​ឈ្មួញ​ចាំ​ប្រមូល​ទិញ​ក្នុង​១​ប្លង់​តម្លៃ​ពី​១៥០០​ដុល្លារ​ដល់​៤០០០​ដុល្លារ​ឬ​រាប់ម៉ឺន​ដុល្លារ​តាម​ទំហំ​និង​ទីតាំង​ជាក់ស្ដែង​តែម្តង​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្បែរ​សាលាស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ដី​អតីត​ព្រលានយន្តហោះ​របស់​រដ្ឋ​ដែលមាន​ទំហំ​ជាង​៧០​ហិកតា​នៅ​ចំណុច​ខាងក្រោយ​សាលាស្រុក​ដំណាក់​ចង្អើរ កំពុង​ត្រូវគេ​ទន្ទ្រាន​កាន់កាប់​យ៉ាង​អនាធិបតេយ្យ​។ ទន្ទឹមនឹងនេះ​មន្ត្រី​ក្នុង​សាលាស្រុក​ដំណាក់​ចង្អើរ មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​ក្រុម​ជនល្មើស​អាចធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីធ្លី​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​គឃ្លើន​ដូច​សព្វថ្ងៃនេះ​។ ជាក់ស្ដែង​រហូតមកដល់​ពេលនេះ​មិនទាន់​ឃើញ​អភិបាលស្រុក​ដំណាក់​ចង្អើរ និង​លោក កែន ស​ត្ថា អភិបាលខេត្ត​កែប ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នៅឡើយ​ទេ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​រាលដាល​។

​ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋ​ក្នុងស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប បាន​អំពាវនាវ​ដល់​លោក កែន ស​ត្ថា ជា​អភិបាលខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​កុំ​ឲ្យ​បទល្មើស​ទន្ទ្រាន​កាន់កាប់​អតីត​ដី​ព្រលានយន្តហោះ​ជាង​៧០​ហិកតា​កើតឡើង​យ៉ាង​ពេញបន្ទុក​តទៅទៀត​។ ជាពិសេស​ដី​ដែល​គេ​ទន្ទ្រាន​កាន់កាប់​និង​លក់ដូរ​រួចទៅហើយ​នោះ គឺ​អាជ្ញាធរខេត្ត​កែប ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​ត្រូវ​រឹបអូស​យកមក​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ហើយ​វែកមុខ​ក្រុម​ជនល្មើស​យកទៅ​ផ្ដន្ទាទោស​តាមច្បាប់​ដើម្បី​ជាការ​ព្រមាន​ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​ដី​អតីត​ព្រលានយន្តហោះ​ទំហំ​ជាង​៧០​ហិកតា​នៅ​ខាងក្រោយ​សាលាស្រុក​ដំណាក់​ចង្អើរ អាច​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​អ្នកមាន​លុយ អ្នកមានអំណាច និង​ក្រុម​ឈ្មួញ​ខិលខូច​អស់​ជាមិនខាន​ព្រោះ​សកម្មភាព​នៃ​ការទន្ទ្រាន​កាន់កាប់​ដី​នោះ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ ។បឋម

26913362_1597099117050339_1053483635_n 26942730_1597099110383673_1459192702_n 26942964_1597099127050338_1251312929_n